អំ​ពីយើងខ្ញុំ

 សាកលវិទ្យាល័យ​ត្រាវិញ 

«នាំ​មក​នូវ​ឱកាស​សិក្សា​មានគុណ​ភាព​សម្រាប់​សហគមន៍» 

សាកលវិទ្យាល័យ​ត្រាវិញ​បាន​ស្ថាបនាឡើង​ពី​មហាវិទ្យាល័យ​រងសហគមន៍​ត្រាវិញ​។ អស់​រយៈពេល​​ ៥​ ឆ្នាំ​បង្កើត​គម្រោង​ការ​មហាវិទ្យាល័យ​ហគមន៍​វៀត​ណាម-កាណាដាដោយ​រដ្ឋាភិបាល​ កាណាដានិង​រដ្ឋាភិបាល​វៀត​ណាម​ឧបត្ថម្ភរួម​ជា​មួយតម្រូវការ​អំពី​អភិវឌ្ឍ​ខឿន​អប់រំនិង​បណ្តុះ​បណ្តាល​របស់​ខេត្តនិង​តម្រូវការ​ធន​ធាន​មនុស្សអនុវត្ត​យុទ្ធសាស្ត្រ​អភិវឌ្ឍ​សេដ្ឋកិច្ចវប្បធម៌សង្គមតំបន់វាល​រាប​ទន្លេគឺវ​ឡុង និង​ទូ​ទាំង​ប្រ​ទេស។ សាកលវិទ្យាល័យ​ត្រាវិញ​បង្កើត​ឡើងតាម​សេចក្តី​សម្រេច​លេខ 141/QĐ/2006-TTg ថ្ងៃទី 19/6/2006 របស់​នាយក​រដ្ឋ​មន្ត្រី និង​ក្លាយ​ជា​សាកលវិទ្យាល័យរដ្ឋ​ក្នុង​ប្រ​ពន្ធ​អប់រំ​សាកលវិទ្យាល័យ​វៀត​ណាម។ 

សាកលវិទ្យាល័យ​ត្រាវិញ​បាន​និង​កំពុង​ដំ​ណើរ​ការ​តាម​ទម្រង់បណ្តុះ​បណ្តាលច្រើន​កំ​រិត ច្រើន​មុខវិជ្ជា និង​ច្រើន​បែប​ពី​កំ​រិត​បរិញ្ញាបត្រ​រង​ រហូត​ដល់​បណ្ឌិត ជា​មួយ​តួ​នាទី​បណ្តុះ​បណ្តាល​និង​ផ្គត់​ផ្គង់ធន​ធាន​មនុស្ស​មាន​សមត្ថភាព​វិជ្ជាជីវៈ សមត្ថភាពស្រាវជ្រាវ​វិទ្យាសាស្ត្រ ផ្តល់​នូវ​សេវាកម្ម​រួម​ចំ​ណែកអភិវឌ្ឍខឿន​អប់រំ សេដ្ឋកិច្ច វប្បធម៌​សង្គម​នៅ​ត្រាវិញ និង​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុងនិយាយ​ដោយ​ឡែក និង​ទូទាំង​ប្រ​ទេស​និយាយ​រួម។

 ចក្ខុវិស័យ

 ជា​សាកលវិទ្យាល័យឆ្ពោះ​ទៅ​សាកលវិទ្យាល័យ​ស្រាវជ្រាវ​អនុវត្ត​ ផ្សារ​ភ្ជាប់​​សហគមន៍និង​សហគ្រិន ឆ្លង​តាមការ​ផ្តល់​សេវាកម្ម​ងាយ​ស្រួលនូវ​ឱកាស​សិក្សា​កំ​រិត​ស្តង់​ដា មជ្ឈដ្ឋាន​សិក្សា​ស្រាវ​ជ្រាវ​សកម្ម បច្ចេកវិទ្យាគុណ​ភាព សុវត្ថិភាពសម្រាប់​អ្នក​សិក្សា និង​ជា​គ្រឹះ​ស្ថាន​ចម្បង​ស្រាវជ្រាវ អភិរក្ស និង​អភិវឌ្ឍ​ខឿន​វប្បធម៌ ភាសា​ វិចិត្រសិល្បៈ​ជន​ជាតិពិសេស​នៃ​តំ​បន់។ 

 

 

វត្ថុបំណង

សាកលវិទ្យាល័យ​ត្រាវិញ​ផ្តល់​កម្មវិធី​បណ្តុះ​បណ្តាលច្រើន​កំ​រិត ច្រើន​មុខ​វិជ្ជា និង​សម្បូរបែប​សម្រាប់​មនុស្ស​គ្រប់​វ័យ​ មាន​ការ​យក​ចិត្ត​ទុក​ដាក់​ចំ​ពោះ​ស្ត្រី​ភេទ ជន​ជាតិភាគតិច ឆ្លើយ​តប់​តម្រូវ​ការ​របស់​អ្នក​រៀន​ពេញ​មួយ​ជីវិត ផ្សារ​ភ្ជាប់​យ៉ាង​ជិត​ស្និទ្ធ​ជា​មួយ​សហគ្រិន​ អង្គ​ភាព​ប្រើ​ប្រាស់ពល​កម្ម សកម្ម​ក្នុង​ការ​បម្រើ​សង្គម​ឆ្លង​តាម​សកម្មភាព​ស្រាវ​ជ្រាវ​ ផ្ទេរ​បច្ចេកទេស​ ផលិតផលសម្រាប់​តម្រូវ​ការ​សង្គម រួម​ចំ​ណែក​អភិវឌ្ឍ​ខឿន​សេដ្ឋកិច្ច​របស់​ខេត្ត​និយាយ​ដោយ​ឡែក តំ​បន់​វាល​រាប​ទន្លេគឺវ​ឡុង​និយាយ​រួម។

កម្មវិធី​សិក្សា


សាកលវិទ្យាល័យ​ត្រាវិញ​ជា​សាកលវិទ្យាល័យ​រដ្ឋ​ ចំ​ណុះ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​ បាន​ក្រ​សួង​អប់រំ​និង​បណ្តុះ​បណ្តាល​ផ្តល់​សេចក្តី​សម្រេច​ឱ្យ​ជ្រើស​រើស​និស្សិត​ទូទាំង​ប្រ​ទេស​មាន កំ​រិត​ក្រោយ​បរិញ្ញាបត្រ​ចំ​នួន ១៨ បរិញ្ញាបត្រ​ ៣៩ និង​ បរិញ្ញាបត្រ​រង ២៦​ មុខជំ​នាញ។

យន្តការ សម្ភារៈ​ឧបទេសនិង​ធន​ធាន​មនុស្ស​


សាកលវិទ្យាល័យ​ត្រាវិញ​មានមហាវិទ្យាល័យ​ចំនួន ១២ គឺ៖ មហាវិទ្យាល័យ​កសិកម្ម ជលវប្បកម្ម មហាវិទ្យាល័យ​បច្ចេកទេស​និង​បច្ចេកវិទ្យា មហាវិទ្យាល័យវិជ្ជសាស្ត្រ​-ឱសថ មហាវិទ្យាល័យសេដ្ឋកិច្ច-ច្បាប់ មហាវិទ្យាល័យភាសាបរទេស មហាវិទ្យាល័យគីំមីអនុវត្ត មហាវិទ្យាល័យវិទ្យាសាស្ត្រ​មូល​ដ្ឋាន មហាវិទ្យាល័យ​គរុកោសល្យ មហាវិទ្យាល័យ ភាសា - វប្បធម៌ - វិចិត្រ​សិល្បៈ​ខ្មែរ​ណាម​បូ មហាវិទ្យាល័យគ្រប់​គ្រង​ការិយាល័យ វៀតណាម​វិទ្យា និង​បណ្ណាល័យ មហាវិទ្យាល័យ​ទ្រឹស្តីនយោបាយ និង​មហាវិទ្យាល័យ​បម្រុង។

មាន​ការិយាល័យ​ទាំង​១២​ មជ្ឈមណ្ឌល ១១ ​ក្រុម​ប្រឹក្សា​ភិបាល​ ៣ និង​អង្គ​ភាព​មួយ​ចំ​នួន​ទៀតដូច​ជា៖​វិទ្យាស្ថានអភិវឌ្ឍធន​ធាន​មនុស្ស សាលា​អនុវត្ត​គរុកោសល្យ ទស្សាវដ្តីវិទ្យាសាស្ត្រ បណ្ណាល័យ អន្តេវាសិក​ដ្ឋាន។ សាកលវិទ្យាល័យ​ត្រាវិញ​មាន​មណ្ឌល​៣ ទីស្នាក់​ការ​កណ្តាល​នៅ​វិថី ១២៦ ង្វៀន ធៀង ថាញ សង្កាត់ទី៥ ទីក្រុង​ត្រាវិញ។​ ក្រៅ​ពី​នោះ​សាកលវិទ្យាល័យត្រាវិញ​មាន​សាខា​ពីរ​ទៀត​នៅ​ស្រុក​យ្វៀន​ហាយ និង​ស្រុក​កូវ​ង៉ាង។


មានផ្ទៃ​ដី​ចំ​នួន​ ៥៣ ហែកតា​សាកលវិទ្យាល័យ​ត្រាវិញ​រួម​មាន​អាគារដូច​ជា៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​អាគារ​សិក្សា អាគារ​មហាវិទ្យាល័យ អាគារ​វិទ្យាស្ថាន មជ្ឈមណ្ឌល សាលាអនុវត្ត​គរុកោសល្យ​ អន្តេវាសិកដ្ឋាន បណ្ណាល័យ សាល​ប្រជុំ អាគារ​អនុវត្ត ពិសោធ ។ល។​បាន​ថ្នាក់​ដឹក​នាំ​សាកលវិទ្យាល័យ​ត្រាវិញ​និង​អាជ្ញាធ័រ​ខេត្ត​ដាក់​គម្រោង​សាង​សង់ និង​បាន​សម្រេច​ជា​ស្ថាពរដាក់​ឱ្យ​ប្រើប្រាស់។

កង​ជួរ​គ្រូ​បង្រៀន​ចូល​រួម​កិច្ច​ការ​បង្ហាត់​បង្រៀន​ ​ពី​ឆ្នាំ ២០០៦ មាន​ ៣៦៩ រូប​ រហូត​មក​ទល់​ពេល​នេះ​គឺ​មាន​ជាង ១០០០​ រូប។ ជា​មួយ​ស្មារតី​សាមគ្គីភាព​ សកម្មក្នុង​ការ​ងារកង​ជួរ​គ្រូ​បង្រៀន​បាន​ខិត​ខំ​ស្រាវ​ជ្រាវ បង្រៀន​បណ្តើរ​ស្រាវជ្រាវ​បណ្តើរ​ជំ​រុញ​ការសិក្សា​នៅ​ក្រៅ​ប្រ​ទេស​ និង​បច្ចុប្បន្ន​សាកលវិទ្យាល័យ​ត្រាវិញ​ ឆ្លើយ​តប់​តម្រូវ​ការ​របស់​ក្រសួង​អប់រំ​និង​បណ្តុះ​បណ្តាល​អំពី​សមត្ថភាព​បណ្តុះ​បណ្តាល​របស់​សាលា។

ស្រាវជ្រាវ​វិទ្យាសាស្ត្រ

កិច្ច​ការ​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​បាន​សាកលវិទ្យាល័យ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់។ ក្នុង​៥​ឆ្នាំ​កន្លង​ កិច្ច​ការ​ស្រាវជ្រាវ​​វិទ្យាសាស្រ្ត​វិវិត្ត​ន៍​ទៅ​រក​ភាព​ជឿន​លើន​ សាកលវិទ្យាល័យ​ត្រាវិញ​បាន​អនុវត្ត​ប្រធាន​បទ​ស្រាវជ្រាវ​ចំ​នួន​ ១០០ លើ​គ្រប់​វិស័យ។ ក្នុង​នោះ​មាន​អត្ថបទ​មួយ​ចំ​នួន​បាន​ផ្ទេរ​ជូន​សហគមន៍ដូច​ជា៖ ទម្រង់​ផលិត​ស្រូវ​តាម​ស្តង់​ដា VietGap ទម្រង់​កាត់​ពូជ​ដូង​ខ្ទិះ​ ទម្រង់​ដាំ​បន្លេ​សុវត្ថិភាព ទម្រង់​ដាំ​ឱឡឹក​និស្សិត​ថែ​ទាំ ទម្រង់​ដាំ​ផ្សិត​ ទម្រង់​ចិញ្ចឹម​ក្តាម​សមុទ្រនៅ​យ្វៀន​ហាយ។ល។ បាន​រួម​ចំ​ណែក​ក្នុង​ការ​ផលិត​ផល​បង្កើន​កំ​ណើន​​សេដ្ឋកិច្ច​របស់​ខេត្ត។ មាន​រាប់​រាយ​អត្ថបទ​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​របស់​សាស្ត្រចារ្យ​បាន​ចេញ​ផ្សាយ​នៅ​ទស្សាវដ្ដីក្នុង​និង​ក្រៅ​ប្រ​ទេស។ ពី​ឆ្នាំ ២០១១​សាកលវិទ្យាល័យ​ត្រាវិញ​បាន​ក្រ​សួង​សារព័ត៌មាន​និង​ទូរគមនាគមន៍​ផ្តល់​លិខិត​ផលិត​ទស្សាវដ្តី​វិទ្យាសាស្ត្រ​មាន​លេខ​កូដ្ឋ ISSN:1859-4816។ បច្ចុប្បន្ន ទស្សាវដ្តី​បាន​ក្រុម​ប្រឹក្សា​ភិបាល​ទទួល​ស្គាល់​ថា​ ជា​ទស្សាវដ្តី​វិទ្យាសាស្ត្រ​បាន​គិត​ពិន្ទុ​សម្រាប់​វិស័យ​វប្បធម៌​វិទ្យា​និង​អក្សរសិល្ប៍។

សហប្រតិបត្តិការ

លើ​មូលដ្ឋាន​សមិទ្ធិផល​ពី​គម្រោង​មហាវិទ្យាល័យ​រង​សហគមន៍​វៀតណាម-កាណាដា រួម​ជា​មួយ​ទិស​ដៅ​អភិវឌ្ឍ​កម្មវិធី​សិក្សា​តាម​ស្តង់​ដា​អន្តរជាតិ គួស​បញ្ជាក់​សហប្រតិបត្តិការ​អន្តរជាតិ​ជា​ភារកិច្ច​ចម្បង​ក្នុង​យុទ្ធសាស្ត្រ​អភិវឌ្ឍ​របស់​សាកលវិទ្យាល័យ​​ សាកលវិទ្យាល័យ​ត្រាវិញ​បាន​សកម្ម ក្នុង​ការ​ចង​សម្ពន្ធ​មិត្តភាព​រវាង​បណ្តា​ដៃ​គូនិង​បាន​ចុះ​ហត្ថលេខា​សហប្រតិបត្តិការ​ជិត ១០០​ដៃ​គូ​ក្រៅ​ប្រទេស​ចំណុះ​ ១៨ ប្រទេស​ទូទាំង​ពិភព​លោក សហការ​លើ​វិស័យ​ជាក់​ស្តែងដូចជា៖ សហការ​បណ្តុះ​បណ្តាល ស្រាវជ្រាវ​វិទ្យាសាស្ត្រ រៀប​ចំ​អង្គ​សិក្ខា​សាលា ទទូល​អ្នក​ឯក​ទេស​ស្មគ្រ​ចិត្ត​ មក​សិក្សា​ស្រាវជ្រាវ បណ្តា​គម្រោង​ការ​ពី​អង្គ​ការ​ក្រៅ​រដ្ឋាភិបាល។

ទីតាំង​របស់​អ្នក៖ ទំព័រដើម អំ​ពី​យើង​ខ្ញុំ