(TVU) – ថ្ងៃទី២៩ខែធ្នូ ឆ្នាំ២០២៣លោកបណ្ឌិត Phan Quoc Nghia សាកលវិទ្យាធិការរងសាកលវិទ្យាល័យត្រាវិញនិងគណៈប្រតិភូបានធ្វើដំណើរទៅសួរសុខទុក្ខ និងជូនអំណោយនាឱកាសចូលឆ្នាំថ្មីឆ្នាំសាកល ដល់អ្នកមានវ័យចំណាស់ជរាឯកោ គ្រួសារ និងកុមារមានជីវភាពលំបាក នៅក្នុងឃុំផុងថាញ់ ស្រុកកូវកែនិងឃុំទ្រឿងឡុងហ្វា ទីរួមខេត្ត យៀនហាយខេត្តត្រាវិញ។
សាកលវិទ្យាល័យត្រាវិញបានជូនអំណោយចំនួន១០២ចំណែក មួយចំណែកមានតម្លៃទឹកប្រាក់ពី ៥០០.០០០ដុង ដល់ ៧០០.០០ដុង រួមមានសម្ភារប្រើប្រាស់ចាំបាច់ដូចជា មី ប្រេងឆា ទឹកស៊ីអ៊ីវ ស្ករ ទឹកដោះគោ នំបង្អែម កង់ ... ដោយមានទឹកប្រាក់សរុបជាង ៧០លានដុង ថវិកាត្រូវបានបវារណាពីសមូហភាពកងជួរបុគ្គលិកសាលា សមាជិកសហជីពនៃសាលា និងសប្បុរសជន។
បណ្ឌិត Phan Quoc Nghia សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យត្រាវិញបានមានប្រសាសន៍ថា៖ នេះគឺជាសកម្មភាពប្រចាំឆ្នាំ បង្ហាញនូវស្មារតីសាមគ្គីភាពគ្រប់ៗគ្នា នៃបុគ្គលិក និងកងជួរគ្រួបង្រៀននៃសាកលវិទ្យាល័យត្រាវិញខណៈចូលឆ្នាំថ្មីជិតចូលមកដល់។ ជាមួយនឹងអំណោយដែលផ្តល់ដោយសាលា សាកលវិទ្យាធិការរងសង្ឃឹមថានឹងរួមចំណែកភាពសប្បាយរីករាយដល់គ្រួសារទាំងឡាយនាឱកាសចូលឆ្នាំថ្មីដ៏កក់ក្តៅនេះ។
លោក Nguyen Van Phuong អនុប្រធានគណៈកម្មាធិការប្រជាជនឃុំទ្រឿងឡុងហ្វាបានថ្លែងអំណរគុណចំពោះគណៈកម្មាធិការបក្ស និងគណៈគ្រប់គ្រងសាកលវិទ្យាល័យត្រាវិញដែលបានគាំទ្រ និងយកចិត្តទុកដាក់ក្នុងការជូនអំណោយនាឱកាសចូលឆ្នាំថ្មីឆ្នាំសាកលដ៏មានអត្ថន័យ និងកក់ក្តៅដល់គ្រួសារមានជីវភាពលំបាកក្នុងឃុំ។
អត្ថបទដោយ៖ Hanh Nguyen
ប្រែសម្រួលដោយ៖ Van Thon