ពិធីបិទវគ្គសិក្សា និងប្រគល់ជូនសញ្ញាបត្រថ្នាក់ក្រោយបរិញ្ញាបត្រ លើកទី២ ឆ្នាំ២០២៣

(TVU) - នៅព្រឹកថ្ងៃទី៧ ខែមករា សាកលវិទ្យាល័យត្រាវិញ បានចាត់តាំងពិធីបិទវគ្គសិក្សា និងប្រគល់ជូនសញ្ញាបត្រដល់សិក្ខាកាមថ្នាក់បណ្ឌិតចំនួន​០៤រូប និងអនុបណ្ឌិតចំនួន​៣៦៩រូប។ នេះជាលើកទី២ ដែលសាកលវិទ្យាល័យត្រាវិញប្រគល់ជូនសញ្ញាបត្រអនុបណ្ឌិត និងបណ្ឌិតសម្រាប់​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ឆ្នាំ២០២២។

7-1

សាស្ត្រាចារ្យរង បណ្ឌិត Nguyen Minh Hoa សាកលវិទ្យាធិការនៃសាកលវិទ្យាល័យត្រាត្រាវិញ ប្រគល់ជូនសញ្ញាបត្រដល់បណ្ឌិតថ្មី

អញ្ជើញចូលរួមអបអរសាទរដល់​បណ្ឌិតថ្មី និងអនុបណ្ឌិតថ្មី មាន​សាស្ត្រាចារ្យរង​បណ្ឌិត Nguyen Minh Hoa អនុលេខាគណៈកម្មាធិការបក្ស សាកលវិទ្យាធិការនៃ​សាកលវិទ្យាល័យត្រាវិញ​; បណ្ឌិត Thach Thi Dan សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្ស សាកលវិទ្យាធិការរង; ក្រុមប្រឹក្សាពិគ្រោះ ព្រមជាមួយអង្គភាពចងសម្ព័ន្ធ និងថ្នាក់ដឹកនាំអង្គភាពនានាចំណុះសាកលវិទ្យាល័យ។

យោងតាមការិយាល័យបណ្តុះបណ្តាលក្រោយបរិញ្ញាបត្រ លើកនេះមានបណ្ឌិតថ្មីចំនួន​៤រូបបានបញ្ចប់ការសិក្សាលើមុខជំនាញចំនួន៤ គឺ៖ វប្បធម៌វិទ្យា គ្រប់គ្រងពាណិជ្ជកម្ម គ្រប់គ្រងសេដ្ឋកិច្ច និងសិក្ខាកាមចំនួន​៣៨៩រូបគ្រប់លក្ខណៈទទួលស្គាល់បញ្ចប់ការសិក្សា រួមមានមុខជំនាញ៖ វប្បធម៌វិទ្យា គ្រប់គ្រងពាណិជ្ជកម្ម សុខភាពសាធារណៈ គ្រប់គ្រងវិស័យសុខាភិបាល គ្រប់គ្រងសេដ្ឋកិច្ច គ្រប់គ្រងវិស័យអប់រំ គ្រប់គ្រងរដ្ឋបាល​សាធារណៈ អប់រំវិទ្យា (អប់រំបឋមសិក្សា) ទ្រឹស្តីនិងវិធីសាស្រ្តបង្រៀនអក្សរសាស្ត្រ ទ្រឹស្តីនិងវិធីសាស្រ្តបង្រៀនភាសាអង់គ្លេស ច្បាប់រដ្ឋប្បវេណីនិងនីតិវិធីរដ្ឋប្បវេណី ច្បាប់រដ្ឋធម្មនុញ្ញនិងច្បាប់រដ្ឋបាល ច្បាប់ព្រហ្មទណ្ឌនិងនីតិវិធីព្រហ្មទណ្ឌ ច្បាប់សេដ្ឋកិច្ច បសុពេទ្យ និងហិរញ្ញវត្ថុធនាគារ។

7-2

សាស្ត្រាចារ្យរង បណ្ឌិត Nguyen Minh Hoa សាកលវិទ្យាធិការនៃសាកលវិទ្យាល័យត្រាវិញ ប្រគល់ជូនសញ្ញាបត្រដល់អនុបណ្ឌិតថ្មី

7-3

បណ្ឌិត Thach Thi Danសាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យត្រាវិញ ប្រគល់ជូនសញ្ញាបត្រដល់អនុបណ្ឌិតថ្មី។

អញ្ជើញចូលរួមក្នុងពិធីនេះ សាស្ត្រាចារ្យរង បណ្ឌិត Nguyen Minh Hoa អនុលេខាគណៈកម្មាធិការបក្ស សាកលវិទ្យាធិការ បានអបអរសាទរដល់បណ្ឌិតថ្មី និងអនុបណ្ឌិតថ្មីដែលបានបញ្ចប់កម្មវិធីសិក្សាបរិញ្ញាបត្រជាន់ខ្ពស់នៅសាលា។

សាកលវិទ្យាធិការសង្ឃឹមថា បណ្ឌិតថ្មី អនុបណ្ឌិតថ្មី ដែលទើបបញ្ចប់ការសិក្សានឹងបន្តរួមចំណែកចំណេះដឹង មុខជំនាញដែលបានសិក្សា ស្រាវជ្រាវនៅសាលាទៅក្នុង​ការងារជាក់ស្តែង នៅអង្គភាព។

ក្នុងឱកាសនេះ សាកលវិទ្យាល័យត្រាវិញបានជូនរង្វាន់ដល់សិក្ខាកាមចំនួន១៤រូប ដែលមានលទ្ធផល​សិក្សា​ឆ្នើមក្នុងការសិក្សា។

7-4

សាកលវិទ្យាល័យត្រាវិញជូនរង្វាន់ដល់សិក្ខាកាមមានលទ្ធផល​សិក្សា​ឆ្នើមក្នុងការសិក្សា

អត្ថបទដោយ៖ Hoang Nam – Huy Day

ប្រែសម្រួល​ដោយ៖ So Phune