ផ្ដល់កិត្តិនាម “សិស្ស៣ល្អ” និង “និស្សិត៥ល្អ” ថ្នាក់សាលា ឆ្នាំ២០២៣

(TVU) – កាលពីរាត្រីថ្ងៃទី៧ ខែមករា បណ្ឌិត Thach Thi Dan សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្ស សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យត្រាវិញបានចូលរួមអបអរសាទរនិស្សិតគំរូ ២៧៥រូបជា "និស្សិត៥ល្អ" និងសិស្ស៣រូបជា "សិស្ស៣ល្អ" ក្នុងខួបលើកទី៧៤ នៃទិវាប្រពៃណីសិស្សនិស្សិត និងសមាគមនិស្សិតវៀតណាម (ថ្ងៃទី៩ ខែមករា ឆ្នាំ១៩៥០ - ថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤)

អញ្ជើញចូលរួមក៏មានសមមិត្ត Nguyen Thanh Nha អនុលេខាអចិន្ត្រៃយ៍នៃសម្ព័ន្ធយុវជនខេត្តត្រា​វិញ; សមមិត្ត Pham Le Phuong Thao សមាជិកអចិន្ត្រៃយ៍នៃ​សម្ព័ន្ធយុវជនខេត្ត លេខាសម្ព័ន្ធយុវជនសាលា ប្រធានសមាគមនិស្សិតនៃសាកលវិទ្យាល័យត្រាវិញ និងតំណាងថ្នាក់ដឹកនាំអង្គភាពចំណុះ​សាលា ព្រម​ទាំង​សមមិត្តគណៈប្រតិបត្តិការ​សម្ព័ន្ធយុវជនសាលា និង​គណៈ​ប្រតិបត្តិការ​សមាគមនិស្សិតសាលា។

9-1

សមមិត្ត Pham Le Phuong Thao សមាជិក​អចិន្ត្រៃយ៍​​សម្ព័ន្ធ​យុវជន​ខេត្ត លេខា​សម្ព័ន្ធ​យុវជន​សាលា ប្រធាន​សមាគម​និស្សិតនៃសាលា​បាន​មាន​ប្រសាសន៍​ថា ៖ សិស្សនិស្សិត​ត្រូវ​បាន​ផ្តល់​កិត្តិនាម និស្សិត៥ល្អ និង សិស្ស៣ល្អ ថ្នាក់សាលាទាំងអស់សុទ្ធតែមានពិន្ទុសិក្សាពីនិទ្ទេសប្រសើរឡើងទៅ លទ្ធផលហ្វឹកហ្វឺនពីល្អឡើងទៅ ចូលរួមយ៉ាងសកម្មក្នុងសកម្មភាពស្ម័គ្រចិត្ត និងមានចំណេះដឹង និងបំណិនអំពីសមាហរណកម្ម។

ប្រធានសមាគមនិស្សិតសាលា​បានបន្ថែមថា៖ ​ចលនា “និស្សិត​៥ល្អ” ក្នុងរយៈពេលជាច្រើនឆ្នាំផ្សព្វ​ផ្សាយអនុវត្ត បានបានទាក់ទាញការចាប់អារម្មណ៍ និងការចូលរួមពីនិស្សិតមួយចំនួនធំ ក្លាយជាចលនាស្នូលក្នុងការងាររបស់សមាគម និងចលនានិស្សិតរបស់សាលា បង្កើតគំរូនិស្សិតសម័យទំនើប និងថាមវន្តដោយលក្ខណៈវិនិច្ឆ័យចំនួន៥៖ សីលធម៌ ការសិក្សា កាយសម្បទា ការស្ម័គ្រចិត្ត និងធ្វើសមាហរណកម្ម​។

9-2

9-3

 

9-4

ពីចលនា “និស្សិត៥ល្អ” និង “សិស្ស៣ល្អ” ​បានបង្ហាញនូវគំរូសិស្សនិស្សិតជាច្រើន ដែលរស់នៅយ៉ាងស្អាតល្អ រស់មានប្រយោជន៍ សម្រេចបាននូវស្នាដៃឆ្នើមក្នុងការសិក្សា... សិស្សនិស្សិតឆ្នើមជាច្រើនរូបមានកិត្តិយសបានឈរក្នុងកងជួរបក្ស រួមចំណែកបង្កើតជំនាន់សិស្សនិស្សិតសាកលវិទ្យាល័យត្រាវិញ សម្បូរដោយស្នេហាជាតិ កសាងសេចក្តីប្រាថ្នា ភាពអង់អាចក្លាហាន និងមោទនភាពឈានទៅឆ្ងាយ។

ក្នុងចំណោមនិស្សិតចំនួន២៧៥រូបបានទទួលកិត្តិនាមជា "និស្សិត៥ល្អ" ក្នុងឆ្នាំ២០២៣។ ក្នុងនោះមាននិស្សិត២រូបទទួលបានកិត្តនាមថ្នាក់មជ្ឈិមគឺនិស្សិត Nguyen Khanh Bao Thuy Vy (ថ្នាក់បរិញ្ញាបត្រគរុកោសល្យអក្សរសាស្ត្រឆ្នាំ២០២០) និង Nguyen Thi Kieu Tien (បរិញ្ញាបត្រហិរញ្ញវត្ថុធនាគារឆ្នាំ​២០១៩)

9-5

ថ្លែងសុន្ទរកថាអបអរសាទរ បណ្ឌិត Thach Thi Dan សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សសាលា សាកលវិទ្យាធិការរងនៃសាលា សង្ឃឹមថា និស្សិតគំរូទទួលបានកិត្តិនាមជា “និស្សិត៥ល្អ” និង “សិស្ស៣ល្អ” គឺជាគំរូសម្រាប់សិស្សនិស្សិតជំនាន់ក្រោយ​អនុវត្តតាម។ អាស្រ័យហេតុនេះ ចលនានេះនឹងរីករាលដាលកាន់តែទូលំទូលាយក្នុងចំណោមសហគមន៍និស្សិតនៃសាកលវិទ្យាល័យត្រាវិញ ហើយនឹងមាននិស្សិតជាច្រើនទៀតដែលបំពេញនិងគ្រប់លក្ខខណ្ឌជា “និស្សិត៥ល្អ” និង “សិស្ស៣ល្អ” ដែលត្រូវទទួលបានកិត្តិនាមក្នុងឆ្នាំបន្តបន្ទាប់។

ក្នុងឱកាសនេះ សមាគមនិស្សិតសាកលវិទ្យាល័យត្រាវិញបានជូនប័ណ្ណសរសើរដល់បុគ្គលដែលទទួលបានស្នាដៃខ្ពស់ក្នុងការប្រកួតថ្នាក់តំបន់ និងថ្នាក់ជាតិ ប្រគល់ជូនរង្វាន់សកម្មភាពអបអរសាទរខួបលើកទី ៧៤ នៃទិវាប្រពៃណីសិស្សនិស្សិត និងសមាគមនិស្សិតវៀតណាម។

9-6

9-7

និស្សិត​៥ល្អ” គឺជាកិត្តិនាមដ៏ថ្លៃថ្នូរសម្រាប់និស្សិតវៀតណាម ក្នុងគោលបំណងកសាងនាមនិស្សិតដ៏ពោរពេញជាមួយនឹងលក្ខណៈវិនិច្ឆ័យដូចខាងក្រោម៖ “សិក្សាល្អ” “សីលធម៌ល្អ” “កាយសម្បទាល្អ” “ស្ម័គ្រចិត្តល្អ” “សមាហរណកម្មល្អ”។ . "សិស្ស៣ល្អ" គឺជាចលនាមួយដែលមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញផ្សព្វ​ផ្សាយ​យ៉ាងទូលំទូលាយក្នុងចំណោមសិស្សថ្នាក់​វិទ្យាល័យ ដើម្បីលើកទឹកចិត្តសិស្សានុសិស្សស្ម័គ្រចិត្តសិក្សា ហាត់ពត់ខ្លួន និងបណ្តុះឧត្តមគតិ... លក្ខណៈវិនិច្ឆ័យជាក់ស្ដែងនៃចលនាគឺ "សីលធម៌ល្អ" "សិក្សាល្អ" "កាយសម្បទាល្អ" ។ តាមរយៈចលនាដើម្បីរកឃើញ សរសើរ និងពង្រាយគំរូសិស្សលេចធ្លោ។

អត្ថបទ​ដោយ៖​ Hoang Nam – Quang Vinh

ប្រែ​សម្រួល​ដោយ៖ Van Thon