ទស្សនកិច្ចសិក្សានៅក្រុមហ៊ុនទទួលខុសត្រូវមានកម្រិតស្បែកជើងមីផុង

 (TVU)- ថ្ងៃ​ទី​១៥​​ ខែ​មីនា ​ឆ្នាំ​២០២៤ សាកលវិទ្យាល័យ​ត្រាវិញ​បាន​សហការ​ជា​មួយ​ក្រុមហ៊ុន​ទទួល​ខុស​ត្រូវ​មាន​កម្រិត​ស្បែក​ជើងមីផុង​ចាត់​តាំង​ទស្សនកិច្ចសិក្សា​នៅ​ក្រុម​ហ៊ុន​​ទទួល​ខុស​ត្រូវ​មាន​កម្រិត​ស្បែក​ជើង​មីផុង នៅ​ភូមិតឹន​ដាយ ឃុំហ៊ីវ​ទឺ ស្រុកទីវ​កឹន​  ខេត្តត្រាវិញ។

4-1

គណៈ​ប្រតិភូ​បាន​ដឹក​នាំ​ដោយលោក​សាស្រ្តាចារ្យ​រង​ បណ្ដិត Diep Thanh Tung សាកល​វិទ្យាធិការ​រង​នៃ​សាកលវិទ្យាល័យ​ត្រាវិញ​ និង​​គ្រូ​ឧទ្ទេសច​១២​រូប​និង​និស្សិតចំនួន​៣០​រូប​ ដែល​សិក្សា​មុខ​​ជំនាញ​សេដ្ឋកិច្ច ច្បាប់ វិស្វកម្ម​​និង​បច្ចេកវិទ្យា​ និង​​ភា​សា​អង់គ្លេស​​។ 

កម្មវិធី​ទស្សនកិច្ច​សិក្សា​ និស្សិត​បាន​ជួបនិង​សំណេះ​សំណាល​ពត៌មាន ​និងតម្រែ​​តម្រង់​ទិស​វិជ្ជាជីវៈ​​នៅ​ការិយាល័យ​​ក្រុម​ហ៊ុន​និង​ទៅ​ទស្សនា​​ទម្រង់​ផលិតនៃ​រោង​ច័ក្រ។

4-2

លោក​សាស្រ្តាចារ្យ​រង​ បណ្ដិត Diep Thanh Tung សាកល​វិទ្យាធិការ​រង​នៃ​សាកលវិទ្យាល័យ​ត្រាវិញ​បាន​ថ្លែង​អំណរ​គុណ​ដល់​ក្រុមហ៊ុន​ ដែល​បាន​បង្ក​លក្ខណៈដល់​និស្សិត​មាន​ដំណើរ​ទស្សនកិច្ចសិក្សា​​ប្រកប​ដោយ​អត្ថប្រយោជន៍នៅ​រោង​ច័ក្រ។ លោក​សាកល​វិទ្យាធិការ​​រង​មាន​ប្រសាសន៍៖ ​នេះ​ជា​សកម្មភាព​ត​ភ្ជាប់​សាលា និស្សិត​និង​សហគ្រាស​​ដើម្បី​លើក​កម្ពស់​ការ​ផ្សា​ភ្ជាប់​បណ្ដុះ​បណ្ដាល​ជាមួយ​នឹង​តម្រូវ​ការ​សង្គម។ តាម​​រយៈ​នោះ បង្កើត​​ទំនាក់ទំនង​សហប្រតិបត្តិ​ការ​​យូរ​អង្វែង​រវាង​សាលា ​និង​​សហគ្រាស​ ផ្ដល់​​ឱកាស​ឲ្យ​សហគ្រាស​​ឧទ្ទេសនាម ផ្សព្វ​ផ្សាយពាណិជ្ជ​សញ្ញា​ឆ្លង​តាម​កម្មវិធី​នេះ។

4-3

លោក Pham Trong Hien អគ្ក​នាយក​ក្រុមហ៊ុន​ទទួល​ខុស​ត្រូវ​មាន​កម្រិត​ស្បែក​ជើង​មី​ផុង​​បាន​ឲ្យ​ដឹង​ថា៖ ឆ្លង​តាម​ដំណើរ​ទស្សនកិច្ចសិក្សា​នៅ​​រោង​ច័ក្រ យើង​ខ្ញុំរំពឹង​ទុក​ នឹង​​បើក​​នូវ​ឱកាស​ទស្សនកិច្ចសិក្សា​ជាក់​ស្ដែង​​អំពី​បរិស្ថាន​ការងារ​ កៀត​ជិត​នូវទម្រង់​ផលិតកម្ម​ជាក់​ស្ដែង វប្បធម៌​សហគ្រាស​​នៅ​ក្រុម​ហ៊ុន ​និង​ជា​និច្ចកាល​បង្ក​លក្ខណៈងាយ​ស្រួល​បំផុត​​សម្រាប់​​និស្សិត​សាកលវិទ្យាល័យ​ត្រាវិញមក​ធ្វើ​ទស្សនកិច្ច​សិក្សា​និង​ស្វែង​រក​ឱកាស​ការ​ងារ។ 

លោក​ Nguyen Truong Hai នាយក​បច្ចេកវិទ្យា​និង​បុគ្គលិកក្រុមហ៊ុន បាន​ឧទ្ទេសនាមដំណើរ​កកើត ទំហំ ប្រព័ន្ធសម្ភារៈ​របស់​សហព័ន្ធ TBS Group ជាទូទៅ​និង​ក្រុមហ៊ុន​ទទួល​ខុស​ត្រូវ​មាន​កម្រិត​ស្បែក​ជើងមីផុង​និយាយដោយ​ឡែក។ លោក​ក៏​បាន​ឲ្យ​ដឹង​បន្ថែមពី​បទដ្ឋាន​ជ្រើស​រើស​បុគ្កលិក​ របប​សម្រាប់​បុគ្កលិក និស្សិត​មកធ្វើ​កម្មសិក្សា ចែក​រំលែក​បទ​ពិសោធន៍​ធ្វើ​ការ​ បំណិន​និង​របៀប​ដោះ​ស្រាយ​ការ​ងារ​​ដែល​និស្សិត​មុន​ពេល​បញ្ចប់​ការ​សិក្សា​ត្រូវ​តែ​ត្រៀម​បម្រុង។

4-4

និស្សិត Nguyen Y My ថ្នាក់​បរិញ្ញាគ្រប់​គ្រង​សេវាកម្ម Logistics អោយ​ដឹង​​ថា៖ ថ្នាក់​​ដឹក​នាំ​ក្រុម​ហ៊ុន​និង​បងៗ​ទទួល​គណៈប្រតិភូ​យ៉ាង​រាក់​ទាក់ ឧទ្ទេសនាម​និង​ដោះ​ស្រាយ​រាល់​ចម្ងល់​ដល់​ប្អូន​យ៉ាង​ហ្មត់​ចត់។ ជា​ពិសេស​គឺ​ការ​ចែក​រំលែកដោយ​សុទ្ធចិត្ត​របស់​បងៗអាច​ជួយ​ពួក​ប្អូនៗអាច​ឲ្យ​តម្លៃ​លើ​សមត្ថភាព​របស់​ខ្លួន​បាន​និង​កែ​លម្អ​លទ្ធភាព​របស់ខ្លួន​។ 

និស្សិត Doan Pham Nhat Duy ថ្នាក់​បរិញ្ញា​ភាសាអង់​គ្លេស​បាន​ចែក​រំលែក៖ ប្អូន​រំភើប​និង​ចូល​ចិត្តយ៉ាង​ក្រៃលែង​​ដោយ​លើក​ដំបូង​បង្អស់​បាន​ឃើញ​ផ្ទាល់​ភ្នែក​នូវ​ទម្រង់​ផលិត​ស្បែក​ជើង ហើយ​ដំណើរ​ទស្សនកិច្ច​នេះជំនួយ​បន្ថែម​ឲ្យ​​ប្អូន​ពី​ទិសដៅ​ការ​ងារ​ដែល​ខ្លួន​ប៉ង​ប្រាថ្នា​នៅ​ពេលបញ្ចប់​ការ​​សិក្សា។ 

​និស្សិត Doan Phu Quy ថ្នាក់​បរិញ្ញាបច្ចេកទេសអគ្គិសនី​បាន​អោយ​ដឹង​​ថា៖ នេះ​ជា​ដំណើរ​ទស្សនកិច្ចសិក្សា​ដ៏​អស្ចារ្យ ផ្ដល់​ឲ្យ​ប្អូន​នូវ​គ្រប់​ជ្រុង​ជ្រោយ​ពិត​ប្រាកដ​ក្នុង​បរិស្ថាន​​ការ​ងារ​នៅ​​ក្នុង​ក្រុម​ហ៊ុន បន្ទាប់​ពី​នោះអាច​យល់​បាន​ពី​អាជីព​ការងារ​ដែល​ខ្លួន​ឆ្ពោះ​ទៅ​រក​ ដើម្បី​រៀប​ចំ​ផែន​ការ​សិក្សា ទិស​ដៅ​តស៊ូសម្រាប់​រាល់​ដំណាក់​កាល​និង​ចាប់​យក​អាជីព​ដែល​ខ្លួន​ប៉ង​ប្រាថ្នា។

4-23

4-24

រូប​ភាពគណៈប្រតិភូធ្វើ​ទស្សនកិច្ច​សិក្សា​នៅក្រុមហ៊ុន​ទទួល​ខុស​ត្រូវ​មាន​កម្រិត​ស្បែក​ជើងមី​ផុង​នៅ​ភូមិតឹន​ដាយ​ ឃុំហ៊ីវទឺ ស្រុកទីវកឹន​  ខេត្តត្រាវិញ

អត្ថបទ​ដោយ៖ Hanh Nguyen

ប្រែ​សម្រួល​ដោយ៖ Son Van Dong