សាកលវិទ្យាល័យ​ត្រាវិញ​ជួប​ជុំ​អំណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​ពៃណីខ្មែរ​ឆ្នាំ​២០១៣

ដើម្បីអំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​ពៃ​ណី​ខ្មែរ រាត្រី​ថ្ងៃ​ទី ១១​ មេសា ២០១៣​ សហជីព​សាកលវិទ្យាល័យ​ត្រាវិញ​បាន​រៀប​ចំ​​​ចាត់​តាំង​ពិធី​ជួប​ជុំ​សមាជិក​បុគ្គលិក​គ្រូ​បង្រៀន​ខ្មែរ​កំពុង​ធ្វើ​ការ​នៅ​សាកលវិទ្យាល័យ​ត្រាវិញ​មានចំនួន​ជាង ៧០ រូប ។

nammoi2013-1

ឈុតរបាំ​ជូន​ពរ​អំណរ​ឆ្នាំ​ថ្មី​សម្តែង​ដោយ​និស្សិត​សាលា

 ចូល​រួម​អង្គ​ពិធី​មាន​ថ្នាក់​ដឹក​នាំ​គណៈ​កម្មាធិការ​បក្ស​ គណៈ​កម្ម​ការ​សាលា លោក​គ្រូ​អ្នក​គ្រូ​តំ​ណាង​អង្គ​ភាព​ចំ​ណុះ ​បុគ្គលិក គ្រូ​បង្រៀន​ជា​ជនជាតិ​ខ្មែរ​ និង​និស្សិត​សាលា​កំពុង​សិក្សា​នៅ​ព្រះ​រាជាណាចក្រ​កម្ពុជាចំ​នួន​ជាង​១០​រូប​ផង​ដែរ។ 

នៅ​អង្គ​ពិធី​លោក​ស្រី​អនុបណ្ឌិត​ ថាច់​ ធី យ៉ឹន សាកលវិទ្យាធិការ​រង បាន​រំ​លឹក​ឡើងវិញ​​នូវ​ប្រ​វេណី​​និង​ប្រ​វត្តិ​ជាប់​ទាក់​ទង​ពិពី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​ពៃណីខ្មែរ ទំនៀម​ទំ​លាប់​ ប្រារព្ធ​ពិធីបុណ្យ​​នៅ​​តាម​ភូមិ​ស្រុក។ ក្នុង​ឱកាស​នេះ​ លោក​បណ្ឌិត​ផាម​ទៀត​ខាញ់​ លេខាធិការបក្ស​និង​ជា​សាកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ​ត្រាវិញ​បាន​ផ្តាំ​ផ្ញើ និង​ជូន​ពរ​ដល់លោក​គ្រូ​អ្នក​គ្រូ​ទាំង​ឡាយ ​សិស្ស​និង​និស្សិត​ខ្មែរ​ព្រម​ទាំង​​គ្រួ​សារ ទទួល​ឆ្នាំ​ថ្មី​សប្បាយ​រីក​រាយ ​សុភមង្គល​ និង​ជោគ​ជ័យ​​លើ​គ្រប់​វិស័យ។

សាលា​ក៏មាន​​សកម្មភាព​ជា​ច្រើន​អំ​ណរ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​ពៃ​ណី​ខ្មែរ​ដោយ​មាន​ចាត់​តាំង​​កម្មវិធី​សម្តែង​សិល្បៈ ប្រ​កួត​កីឡា និង​ល្បែង​ប្រជា​ប្រិយ​ ។ល។ បាន​ទាក់​ទាញ​សិស្ស​-និស្សិត​ និង​បុគ្គលិក​គ្រូ​បង្រៀន​ចូល​រួម​យ៉ាង​កុះ​ករ។ ដោយ​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ពី​ថ្នាក់​ដឹក​នាំ​សាលា បាន​នាំ​មក​បរិយាកាស​សប្បាយ​រីក​រាយ និងជា​ចលនា​ជំ​រុញ​លើក​ទឹក​ចិត្ត​សិស្ស​ និស្សិត​ទាំង​ឡាយ​បន្ត​ស្វែង​រក​ចំ​ណេះ​វិជ្ជា​ទៅ​ថ្ងៃអនាគត ពង្រឹង​ស្មារតី​សាមគ្គីភាព​រវាង​បណ្តា​ជន​ជាតិ​កិញ - ខ្មែរ​ - ចិន អោយ​កាន់​មាន​ប្រសិទ្ធិភាព​និង​អភិវឌ្ឍ​ស្ថេរភាព។

nammoi2013-2

nammoi2013-3

nammoi2013-4