ភាគីសាកលវិទ្យាល័យត្រាវិញ មានលោកកបណ្ឌិត Phan Quoc Nghia សាកលវិទ្យាធិការរង និងតំណាងថ្នាក់ដឹកនាំនៃអង្គភាពពាក់ព័ន្ធ ទទួលស្វាគមន៍បដិសណ្ឋារៈ។
ភាគីសាលាឧត្តមវិទ្យាល័យសុខាភិបាលភូ-ថ មានលោក Nguyen Quang An នាយកសាលា; លោក Ngo Duc Thinh នាយកមន្ទីរមហាផ្ទៃខេត្តភូ-ថ ព្រមទាំងថ្នាក់ដឹកនាំនៃអង្គភាពចំណុះ និងមន្ទីរមហាផ្ទៃ។
ភាគីទាំងពីរ បានពិភាក្សាការងារ ផ្លាស់ប្ដូរបទពិសោធន៍ ស្វែងរកដំណោះស្រាយ ការងារជម្រើសនិស្សិត និងកិច្ចការបណ្តុះបណ្តាលរវាងសាលាទាំងពីរ។
អត្ថបទដោយ៖ Quoc Binh
ប្រែសម្រួលដោយ៖ So Phune