សិក្សាបទពិសោធន៍ជាក់ស្តែងនៅក្រុមហ៊ុន AJ Total Viet Nam និងកំពង់ផែអន្តរជាតិ ឡុងអាន

TVU) – នាថ្ងៃទី៣០ ខែមីនា សាកលវិទ្យាល័យត្រាវិញបានចាត់​តាំង​ដំណើរ​ទស្សនៈកិច្ចសិក្សា​ អំពី​ដំណើរប្រតិបត្តិការ និងការគ្រប់គ្រងឃ្លាំងត្រជាក់នៃប្រព័ន្ធ logistics គ្រប់គ្រងសង្វាក់ផ្គត់ផ្គង់សម្រាប់និស្សិតជាង ៩០នាក់ពីបណ្ដាថ្នាក់គ្រប់គ្រងសេវាកម្ម logistics​ នៅក្រុមហ៊ុនប្រព័ន្ធឃ្លាំត្រជាក់ ក្រុមហ៊ុន AJ Total Viet Nam និងកំពង់ផែអន្តរជាតិឡុង​អាន។

លោកស្រី បណ្ឌិត Nguyen Thi Thuy Loan ព្រឹទ្ធបុរសមហាវិទ្យាល័យ logisticsនៃមហាវិទ្យាល័យ​សេដ្ឋកិច្ច និងនីតិសាស្រ្ត (សាកលវិទ្យាល័យត្រាវិញ) បានឲ្យដឹងថា៖ សកម្មភាពសិក្សា​បទ​ពិសោធន៍ជាក់ស្ដែងបង្កើតទំនាក់ទំនងជិតស្និទ្ធរវាងសាលា និងសហគ្រាស​ ជួយនិស្សិតស្វែងយល់អំពីបរិយាកាសការងារ បំពាក់ដោយចំណេះដឹងចាំបាច់ដើម្បីសម្របខ្លួនទៅនឹងការគ្រប់គ្រងអាជីវកម្មសម័យទំនើប រួមចំណែកលើកកម្ពស់គុណភាពបណ្ដុះបណ្ដាល និងអភិវឌ្ឍធនធាន​មនុស្សផ្នែក logisticsឆ្លើយ​តបតាមតម្រូវការជ្រើសរើសបុគ្គលិករបស់សហគ្រាស។

4-1

4-2

4-3

4-4

4-5

4-6

4-7

ក្នុងឱកាសនេះ និស្សិតបានទស្សនាសង្កេត និងបានស្តាប់ការណែនាំអំពីបច្ចេកវិទ្យា ដំណើរការគ្រប់គ្រងឃ្លាំង ចែករំលែកបទពិសោធន៍ក្នុងការគ្រប់គ្រងឃ្លាំងត្រជាក់ ប្រព័ន្ធរៀបទំនិញក្នុងឃ្លាំង និងដំណើរការបំណែងចែកទំនិញត្រជាក់ក្នុងប្រព័ន្ធត្រជាក់នៃក្រុមហ៊ុន AJ Total  Company Viet Namសិក្សាអំពីតំបន់សេវាកម្មកំពង់ផែសមុទ្រ បណ្ដាការដ្ឋានជំនួយ និងដំណោះស្រាយ logictics កំពង់ផែសមុទ្រពហុមុខងារនៃកំពង់ផែអន្តរជាតិឡុង​អាន។

លើសពីនេះ តំណាងថ្នាក់ដឹកនាំក្រុមហ៊ុន AJ Total Viet Nam និងកំពង់ផែអន្តរជាតិឡុង​អាន​បានឧទ្ទេសនាមអំពីដំណើរការអភិវឌ្ឍន៍ បេសកកម្ម ចក្ខុវិស័យ វប្បធម៌របស់ក្រុមហ៊ុន កងជួរបុគ្គលិក សម្ភារបរិក្ខារ និងផលិតផល សេវាកម្ម បណ្តាញប្រតិបត្តិការ បច្ចេកវិទ្យាទំនើបដែលក្រុមហ៊ុនកំពុង​អនុវត្ត និងដៃគូរបស់ក្រុមហ៊ុន។ .

4-8


4-9

បញ្ចប់ដំណើរទស្សនកិច្ចសិក្សា​ លោកស្រី បណ្ឌិត Nguyen Thi Thuy Loan ព្រឹត្តិបុរសមហាវិទ្យាល័យ logicticsនៃ​មហាវិទ្យាល័យ​សេដ្ឋកិច្ច និងនីតិសាស្រ្ត (សាកលវិទ្យាល័យត្រាវិញ) បានថ្លែងអំណរគុណដល់ក្រុមហ៊ុន AJ Total Viet Nam និងកំពង់ផែអន្តរជាតិឡុង​អាន​ដែលបានទទួលស្វាគមន៍យ៉ាងកក់ក្ដៅ និងការចែករំលែកបទពិសោធន៍ជាក់ស្តែង ជួយនិស្សិតទទួលបានព័ត៌មានមានប្រយោជន៍យ៉ាងច្រើនសម្រាប់ការសិក្សា និងការងារនាពេលអនាគត។

4-10

និស្សិត Nguyen Minh Khoi ថ្នាក់បរិញ្ញាបត្រគ្រប់គ្រងសេវាកម្ម logictics ជំនាន់ឆ្នាំ២០២២​ បានសំណេះសំណាលថា៖ “តាមរយៈសកម្មភាព យើងខ្ញុំមាន​ទស្សនៈ​ជាក់ស្តែងអំពីរបៀបប្រតិបត្តិការ និងសកម្មភាពទាក់ទងនឹងការងារផ្នែក logictics ហើយរៀនសូត្រ​បានចំណេះដឹងជាក់ស្ដែងជាច្រើន ដើម្បី​ឆ្លើយ​តបនូវតម្រូវការជ្រើសរើសបុគ្គលិករបស់សហគ្រាស នៅពេលបញ្ចប់ការសិក្សា”។

 

បាន​ដឹង​ដឹងថា ក្រុមហ៊ុន AJ Total Viet Nam គឺជាផ្នែកមួយរបស់ AJ Group ដែលមានទីស្នាក់ការកណ្តាលនៅប្រទេសកូរ៉េ ដែលមានឯកទេសក្នុងការផ្តល់សេវាកម្មឃ្លាំងត្រជាក់ ដឹកជញ្ជូនត្រជាក់ មជ្ឈមណ្ឌលចែកចាយ។ល។ បច្ចុប្បន្នក្រុមហ៊ុននេះមានសាខាចំនួន៣ រួមទាំងសាខានៅតំបន់​ឧស្សាហកម្មឡុង​ហូវ (ខេត្តឡុង​អាន) ដែលមានសមត្ថភាពផ្ទុករហូតដល់ ៣១.000pallet ​ត្រូវបានដាក់ឱ្យដំណើរការក្នុងខែកក្កដា ឆ្នាំ២០២១ សាខាទីពីរនៅតំបន់ឧស្សាហកម្មភូណូយអា (ហ៊ឹង​អៀន) ដែលមានសមត្ថភាពផ្ទុករហូតដល់ ២៣.000pallet ត្រូវបានដាក់ឱ្យដំណើរការនៅក្នុងខែឧសភា ឆ្នាំ២០២២ ហើយត្រៀម​បំរុង​​នឹង​បន្ត​ការ​សាងសង់​សាខា​ទី​បី​នៅខេត្តដុងណាយ។

4-11

ឯកទេស Logistics និងគ្រប់គ្រងសង្វាក់ផ្គត់ផ្គង់ នៅសកលវិទ្យាល័យត្រាវិញ មានទម្រង់​បណ្តុះបណ្តាលចំនួនពីរគឺ ទម្រង់ Co-op គឺជាកម្មវិធីបណ្តុះបណ្តាលស្តីពីកិច្ចសហប្រតិបត្តិការសហគ្រាស​ជាមួយនិស្សិតត្រូវបានធ្វើកម្មសិក្សានៅសហគ្រាស​ដូចជាបុគ្គលិកសាកល្បងការងារ​។ ទម្រង់ Co-op រួមបញ្ចូលវិញ្ញាបនបត្រអន្តរជាតិ គឺជាកម្មវិធីបណ្តុះបណ្តាលកិច្ចសហប្រតិបត្តិការសហគ្រាស​ដែលត្រូវបានរួមបញ្ចូលជាមួយវិញ្ញាបនបត្រអន្តរជាតិ ជាក់ស្ដែងគឺវិញ្ញាបនបត្រ Fiata Diploma in International Freight Management ។ នេះគឺជាវិញ្ញាបនបត្រដែលចេញដោយ FIATA (សមាគមទទួល និងប្រគល់ការដឹកជញ្ជូនអន្តរជាតិ) ដែលមានទីស្នាក់ការនៅ Zurich ប្រទេសស្វីសផ្ដល់ - មានសុពលភាពនៅទូទាំងពិភពលោក​។ ឈ្មោះ និងលេខអាជ្ញាប័ណ្ណរបស់សិក្ខាកាមម្នាក់ៗនឹងត្រូវបានបញ្ជាក់យ៉ាងច្បាស់នៅលើគេហទំព័ររបស់ FIATA នៅ http://fiata.com/about-fiata/organisation/abvt.html ផ្នែក ''Diploma Files"។

អត្ថបទដោយ៖ Hoang Nam

ប្រែសម្រួលដោយ៖ Van Thon