សាកលវិទ្យាល័យត្រាវិញ ចាត់តាំងពិធីជួបជុំអំណរបុណ្យចូលឆ្នាំថ្មី ឆ្នាំ២០២៤

(TVU) - នៅថ្ងៃទី ១១ ខែមេសា សាកលវិទ្យាល័យត្រាវិញ បានចាត់តាំងពិធីជួបជុំអំណរបុណ្យចូលឆ្នាំថ្មី ឆ្នាំ២០២៤ ដល់បុគ្គលិក គ្រូឧទ្ទេស និយោជិតជាជនជាតិខ្មែរកំពុងធ្វើការ និងនិស្សិតឡាវ កម្ពុជាកំពុងសិក្សានៅសាកលវិទ្យាល័យត្រាវិញ។

អញ្ជើញចូលរួមក្នុងពិធីជួបជុំនេះ មានថ្នាក់ដឹកនាំគណៈកម្មាធិការបក្ខភាគសាលា ក្រុមប្រឹក្សាភិបាល​សាលា ក្រុមប្រឹក្សាពិគ្រោះ​ គណៈគ្រប់​គ្រង​សាលា និងតំណាងថ្នាក់ដឹកនាំអង្គភាពនានាក្រោមចំណុះសាលា។

Chol-Chnam-Thmay-2024-tvu12

ថ្លែងសុន្ទរកថាក្នុងពិធីជួបជុំនេះ លោកសាស្រ្តាចារ្យរង បណ្ឌិត Nguyen Minh Hoa អនុលេខាគណៈកម្មាធិការបក្ស សាកលវិទ្យាធិការ បានកត់សម្គាល់ និងស្ងើចសរសើរចំពោះការរួមចំណែកជាវិជ្ជាមានរបស់បុគ្គលិក គ្រូឧទ្ទេស និយោជិត និស្សិតជាជនជាតិខ្មែរ ដែលបានរួមចំណែកក្នុងការកសាង និងអភិវឌ្ឍន៍សាកលវិទ្យាល័យត្រាវិញក្នុងរយៈពេលកន្លង។

សាកលវិទ្យាធិការមានប្រសាសន៍ បច្ចុប្បន្នសាកលវិទ្យាល័យត្រាវិញ បានក្លាយជាមជ្ឈមណ្ឌលបណ្តុះបណ្តាលភាសាខ្មែរនៃទូទាំងប្រទេស សកម្មភាពស្រាវជ្រាវវិទ្យាសាស្ត្រលើវិស័យភាសា វប្បធម៌ និងវិចិត្រសិល្បៈខ្មែរណាមបូ ត្រូវបានចាត់ទុកជាចំណុចលេចធ្លោរបស់សាកលវិទ្យាល័យត្រាវិញ។ សម្រេចបាននូវលទ្ធផលទាំងនេះ គឺដោយសារការរួមចំណែកយ៉ាងសកម្មរបស់សមូហភាពបុគ្គលិក គ្រូឧទ្ទេស និយោជិតដែលជាជនជាតិខ្មែរផងដែរ។

ក្នុងបរិយាកាសដ៏សប្បាយរីករាយ អំណរបុណ្យចូលឆ្នាំថ្មី ឆ្នាំ២០២៤ លោកសាស្ត្រាចារ្យរង បណ្ឌិត Nguyen Minh Hoa បានប្រសិទ្ធពរដល់សមូហភាពបុគ្គលិក គ្រូឧទ្ទេស និយោជិត សិស្ស និស្សិត និងនិស្សិតឡាវ និស្សិត​កម្ពុជា ដែលកំពុងសិក្សានិងធ្វើការនៅនៅសាលា មួយអន្លើដោយក្រុមគ្រួសារទទួលអំណរបុណ្យចូលឆ្នាំថ្មីប្រកបដោយសុខសាន្ត សប្បាយរីករាយ និងសុភមង្គល។

Chol-Chnam-Thmay-2024-tvu5-2

Chol-Chnam-Thmay-2024-tvu2

ក្នុងឱកាសនេះ បណ្ឌិតថ្មីជាជនជាតិខ្មែរទើបបញ្ចប់កម្មវិធីសិក្សាទាំងក្នុង និងក្រៅប្រទេស ដូចជា ប្រទេសអូស្ត្រាលី កម្ពុជា និងវៀតណាម បានត្រឡប់មកបំពេញការងារនៅសាកលវិទ្យាល័យវិញ និងបានចែករំលែកពីបទពិសោធន៍ក្នុងការសិក្សា ស្រាវជ្រាវ ក៏ដូចជាថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំសាលា អង្គភាពនានា ដែលបានបង្កលក្ខណៈ គោលនយោបាយ និងរួមដំណើរ ដើម្បីសាមីខ្លួនទាំងឡាយសម្រេចនូវភារកិច្ចសិក្សាបង្កើន​ចំណេះវិជ្ជា។

Chol-Chnam-Thmay-2024-tvu4

 លោកបណ្ឌិត Thach Kong Saoan បានបញ្ចប់ថ្នាក់បណ្ឌិត ផ្នែកអន្តរកម្មមនុស្សយន្ត និងប្រព័ន្ធព័ត៌មាន នៅសាកលវិទ្យាល័យមែលប៊ន ប្រទេសអូស្ត្រាលី

Chol-Chnam-Thmay-2024-tvu5

 លោកបណ្ឌិត  Son Cao Thang បានបញ្ចប់ថ្នាក់បណ្ឌិតផ្នែកវប្បធម៌វិទ្យា នៅសាកលវិទ្យាល័យត្រាវិញ

Chol-Chnam-Thmay-2024-tvu6

លោកបណ្ឌិត Huynh Sang បានបញ្ចប់ថ្នាក់​បណ្ឌិតផ្នែកភាសាវិទ្យានៅរាជបណ្ឌិត្យសភាកម្ពុជា

Chol-Chnam-Thmay-2024-tvu7

លោកបណ្ឌិត Tang Van Thon បានបញ្ចប់ថ្នាក់​បណ្ឌិតផ្នែកអក្សរសិល្ប៍នៅរាជបណ្ឌិត្យសភាកម្ពុជា

ក្នុងពិធីជួបជុំនេះ និស្សិតឡាវ និងកម្ពុជា បានថ្លែងអំណរគុណចំពោះសាលា ដែលបានជំនួយ និងបង្កលក្ខណៈល្អបំផុតក្នុងអំឡុងពេលសិក្សា និងរស់នៅសាកលវិទ្យាល័យត្រាវិញ។

Chol-Chnam-Thmay-2024-tvu8

និស្សិតឡាវ Vanaphaphon Viphavadee ថ្លែងកថាក្នុងកម្មវិធីជួបជុំ

 

 

Chol-Chnam-Thmay-2024-tvu9

 និស្សិតកម្ពុជា ថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំសាលា

Chol-Chnam-Thmay-2024-tvu10

Chol-Chnam-Thmay-2024-tvu11

Chol-Chnam-Thmay-2024-tvu3

អត្ថបទដោយ៖ Ba An

ប្រែ​សម្រួលដោយ៖ So Phune