TVU - នៅថ្ងៃទី៥ ខែមេសា សាកលវិទ្យាល័យត្រាវិញបានប្រកាស និងប្រគល់សេចក្តីសម្រេចបង្កើតមហាវិទ្យាល័យអប់រំកាយចំណុះសាកលវិទ្យាល័យត្រាវិញ ដោយផ្អែកលើមូលដ្ឋានដេប៉ាតឺម៉ង់អប់រំកាយ ចំណុះមហាវិទ្យាល័យវិទ្យាសាស្ត្រមូលដ្ឋាន និងប្រគល់សេចក្តីសម្រេចដល់បុគ្គលិកគ្រប់គ្រងអង្គភាពនានាចំណុះសាកលវិទ្យាល័យត្រាវិញផងដែរ។
លោកសាស្រ្តាចារ្យ បណ្ឌិត Pham Tiet Khanh ប្រធានក្រុមប្រឹក្សាភិបាលសាលា ប្រគល់សេចក្តីសម្រេចបង្កើតមហាវិទ្យាល័យអប់រំកាយចំណុះសាកលវិទ្យាល័យត្រាវិញ
មហាវិទ្យាល័យអប់រំកាយចំណុះសាកលវិទ្យាល័យត្រាវិញ គឺជាអង្គភាពបណ្តុះបណ្តាល បំពាក់បំប៉នទេពកោសល្យកីឡាប្រកបដោយលក្ខណៈជំនាញ និងស្រាវជ្រាវវិទ្យាសាស្ត្រលើវិស័យកីឡាអប់រំកាយហ្វឹកហ្វឺន បំពាក់បំប៉នទេពកោសល្យ និងការប្រកួតប្រជែង ជួយអភិវឌ្ឍសុខភាពសហគមន៍ និងបង្កើតអ្នកឯកទេសមានសមត្ថភាពខ្ពស់លើវិស័យនេះ។
លោកសាស្ត្រាចារ្យរង បណ្ឌិត Nguyen Minh Hoa សាកលវិទ្យាធិការ និងលោកបណ្ឌិត Nguyen Tien Dung អនុប្រធានក្រុមប្រឹក្សាពិគ្រោះ ប្រគល់សេចក្តីសម្រេចតែងតាំងព្រឹទ្ធបុរស និងជូនកម្រងផ្កាដល់លោកបណ្ឌិត Lieu Thanh Tam
លោកសាស្ត្រាចារ្យរង បណ្ឌិត Nguyen Minh Hoa សាកលវិទ្យាធិការនៃសាកលវិទ្យាល័យត្រាវិញ បានចែករំលែក៖ ការបង្កើតមហាវិទ្យាល័យអប់រំកាយគឺជាជំហានមួយដ៏សំខាន់ រួមចំណែកលើកកម្ពស់គុណភាពបណ្តុះបណ្តាល និងស្រាវជ្រាវលើវិស័យអប់រំកាយ និងកីឡានៅសាកលវិទ្យាល័យត្រាវិញ។ សាកលវិទ្យាធិការសង្ឃឹមថា មហាវិទ្យាល័យបន្តរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍន៍សាលា ក៏ដូចជាបង្កើតប្រព័ន្ធជីវៈចម្រុះបណ្តុះបណ្តាលប្រកបដោយពិពិធកម្ម និងគុណភាពខ្ពស់ឆ្លើយតបនឹងតម្រូវការរបស់អ្នកសិក្សា របស់សហគមន៍ និងសង្គម។
មហាវិទ្យាល័យអប់រំកាយ ចាប់ផ្តើមដំណើរការជាផ្លូវការ និងជម្រើសនិស្សិតផ្នែកគ្រប់គ្រងកីឡាអប់រំកាយកម្រិតបរិញ្ញាបត្រ ទន្ទឹមនឹងនោះ ផ្សព្វផ្សាយនូវកម្មវិធីបណ្តុះបណ្តាលថ្មី និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអង្គការនានាទាំងក្នុង និងក្រៅទេស។
បុគ្គលិក គ្រូឧទ្ទេស និងថ្នាក់ដឹកនាំមហាវិទ្យាល័យអប់រំកាយ
សាកលវិទ្យាធិការនៃសាកលវិទ្យាល័យត្រាវិញ បានប្រគល់សេចក្តីសម្រេចតែងតាំងបុគ្គលិកគ្រប់គ្រងនៃមហាវិទ្យាល័យអប់រំកាយ។ ក្នុងនោះ លោកបណ្ឌិត Lieu Thanh Tam ត្រូវបានតែងតាំងជាព្រឹទ្ធបុរស រួមជាមួយនឹងព្រឹទ្ធបុរសរង ប្រធានដេប៉ាតឺម៉ង់ និងអង្គភាពមុខងារចំណុះមហាវិទ្យាល័យ។
ក្នុងឱកាសនេះថ្នាក់ដឹកនាំសាកលវិទ្យាល័យបានប្រគល់សម្រេចតែងតាំងបុគ្គលិកគ្រប់គ្រងការិយាល័យសារគមនាគមន៍ និងផ្សព្វផ្សាយសហគមន៍ចំណុះសាកលវិទ្យាល័យត្រាវិញផងដែរ។
លោកសាស្ត្រាចារ្យរង បណ្ឌិត Nguyen Minh Hoa សាកលវិទ្យាធិការ ព្រមជាមួយនឹងលោកបណ្ឌិត Nguyen Tien Dung អនុប្រធានក្រុមប្រឹក្សាពិគ្រោះជូនសេចក្តីសម្រេចតែងតាំងអនុបណ្ឌិត Chau Thuy An កាន់តំណែងជាអនុប្រធានការិយាល័យសារគមនាគមន៍ និងផ្សព្វផ្សាយសហគមន៍
អត្ថបទដោយ៖ T.A
ប្រែសម្រួលដោយ៖ So Phune