វៀតណាមជាទីកន្លែងប្រព្រឹត្តឡើងសម័យប្រកួតABU Robocon ដំបន់អាស៊ីផាស៊ីហ្វីកឆ្នាំ២០១៣ជាមួយនឹងប្រធានបទ៖ ចក្កវាឡបៃតង ដោយមានសារផ្ញើថាបណ្ដាប្រទេសទាំងអស់គឺជាកោសិកាមួយគួបផ្សំបង្កើតជាសាកលលោក ធានាអភិរក្សពណ៌បៃតងសម្រាប់ភពផែនដី ជាកាតព្វកិច្ចនៃបុគ្គលម្នាក់ៗលើចក្កវាឡនេះ។ មនសិកា និងសកម្មភាព - នោះគឺបញ្ហាដែលត្រូវធ្វើ ដើម្បីធានាជីវិតរស់នៅក្រោមគេហដ្ឋានរួមគឺ “ ភពផែនដី” វត្ថុបំណងរបស់ក្រុមដែលចូលរួមប្រកួតគឺរចនាបង្កើតបណ្ដាrobot ដើម្បីរួមចំណែកពណ៌បៃតងនៃផែនដីនិងបណ្តុះជីវិតថ្មីលើព្រះច័ន្ទ។
នៅឆ្នាំនេះ សាកលវិទ្យាត្រាវិញមានក្រុមចូលរួមប្រកួតលើកដំបូងបង្អស់នៅដំបន់ភូមិភាគណាមបូចាប់ពីថ្ងៃទី២ មេសាដល់ ថ្ងៃទី៧មេសាឆ្នាំ២០១៣ នោះជាក្រុមTVU-01 និង ក្រុម TVU-02មួយក្រុមៗមានសមាជិកចំនួន៦រូបគឺ៖ ជានិស្សិតចំណុះផ្នែកបច្ចេកវិជ្ជានៃសាកលវិទ្យាល័យត្រាវិញ នឹងបណ្ដាផ្នែកមុខជំនាញអេឡិកត្រូនិកស្វ័យប្រវត្តិ និងអគ្គិសនីយ៍។ ទឹកប្រកួតជ្រើសរើសនៅដំបន់ភូមិភាគណាមបូបានប្រារព្ធនៅកីឡាដ្ឋានប្រកួត រ៉ាត មេវ អាគារលេខ១ វិថីហ្វាពឿង សង្កាត់ទី២ ខណ្ឌភូញ៉ឹង ទីក្រុងហូចិមិញ ដោយមានក្រុមចូលរួមប្រកួតចំនួន៤៨ក្រុម ចំណុះសាកលវិទ្យាល័យនិងមហាវិទ្យាល័យរងនៅណាមបូទាំង១២ ។
ទឹកទី១បានកើតឡើងនៅថ្ងៃទី៥និងទី៦មេសាឆ្នាំ២០១៣ដើម្បីជ្រើសរើសយក២០/៤៨ ក្រុមដែលមានសមត្ថភាពល្អបំផុតចូលរួមប្រកួតបន្តនៅទឹកទី២ក្រោយពីនោះ។ ក្នុងចំណោមក្រុមទាំង៤៨នោះ ចែកជា ១២ ពូល និងពូលនិមួយៗត្រូវប្រកួតតាមបែបរង្វង់មូលដោយគិតពិន្ទុះនិងជ្រើសរើសយកចំនួន២០ក្រុមចូលរួមប្រកួតបន្តនៅទឹកទី២។
ទោះបីនេះជាលើកដំបូងនៃការចូលរួមប្រកួតក្នុងកីឡាដ្ឋានRobocon ប៉ុន្តែក្រុមទាំងពីរគឺ TVU-01 និង TVU-02 បានប្រឹងប្រែងអស់ពីលទ្ធភាព ដោយមានបច្ចេកទេសសមស្របបានឆ្លងផុតទឹកទីមួយដ៏អស្ចារ្យ និង ជាក្រុមដំបូងបង្អស់ដែលដំណាងឪ្យដំបន់ភូមិភាពណាមបូមានមុខប្រកួតនៅទឹកទីពីរ។
ឆ្លងកាត់វគ្គប្រកួត បណ្ដាក្រុមRobot នៃសាកលវិទ្យាល័យត្រាវិញ មានការបទពិសោធន៍ដែលមានអត្ថប្រយោជន៍ច្រើន និង សិក្សាបាននូវបច្ចេកវិជ្ជាថ្មីជាច្រើន មិនតែប៉ុណ្ណោះសោត ថែមទាំងមានការចំណាប់អារម្មណ៍ល្អពីសាកលវិទ្យាល័យត្រាវិញទៀតផង។ ក្រុម Robocon TVU សង្ឃឹមថានេះគឺជំហានដំបូងសម្រាប់វិស័យល្បែងRobocon នៅសាកលវិទ្យាល័យកាន់តែរីកចំរើនរឹងមាំនិងមានគុណភាពល្អជាងយ៉ាងពិតប្រាកដនៅពេលអនាគត។
បកប្រែដោយ៖ យ័ញថាវរ៍