សិស្សានុសិស្សជាង៣០០នាក់ មកពីសាលាវិទ្យាល័យនានានៅតំបន់វាលរាបទន្លេគឺវឡុង បានចូលរួមពិធីប្រឡងអូឡាំពិកគីមីវិទ្យា TVU លើកទី ៣

(TVU) - កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៤នៅសាកលវិទ្យាល័យត្រាវិញបានប្រព្រឹត្តិឡើងពិធីប្រឡងអូឡាំពិកគីមីវិទ្យាលើក​ទី៣ ឆ្នាំ២០២៤បានទាក់ទាញការ​ចូល​រួម​នៃសិស្សានុសិស្ស​នៃ​សាលា​វិទ្យាល័យចំនួន​៣៧សាលា មកពី​បណ្ដាខេត្តត្រាវិញ វិញឡុង បេនត្រែ សុក្រត្រាំង និង​ដុងថាបដោយ​មានសិស្សានុសិស្សចំនួន​៣១៦នាក់ និង​គ្រូ​បង្រៀនជាង១០៦នាក់ចូលរួម។

6-1

ថ្លែងសុន្ទរកថាបើកពិធីប្រឡងលោកស្រី បណ្ឌិត Thach Thi Dan សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យត្រាវិញមានប្រសាសន៍ថា ដើម្បីអភិវឌ្ឍវិស័យគីមីវិទ្យា ចាំបាច់ត្រូវការអ្នកមានទេពកោសល្យ និងចំណង់ចំណូលចិត្តខ្លាំងចំពោះការសិក្សា​ស្រាវជ្រាវច្នៃប្រឌិត។ ពិធីប្រឡងអូឡាំពិកគីមីវិទ្យា - TVU ក៏​ជា​ឱកាស​មួយ​ដើម្បី​ស្វែង​រក​ទេព​កោសល្យ​ និង​ផ្តល់​កិត្តិយស​ និង​លើក​កម្ពស់​ការ​អភិវឌ្ឍ​វិស័យគីមីវិទ្យាអោយ​បាន​ខ្លាំង​ពូកែ។ លើសពីនោះ​ទៀត​ពិធីប្រឡងក៏ជាបរិយាកាសដ៏ល្អសម្រាប់សិស្សានុសិស្សបានរៀនសូត្រពីគ្នាទៅវិញទៅមក និងចែករំលែកនូវចំណង់ចំណូលចិត្តចំពោះការ​ស្រាវ​ជ្រាវវិទ្យាសាស្ត្រ។

បន្ទាប់ពីអស់​រយៈ​ពេល​៣ឆ្នាំចាត់​តាំង​ឡើង ពិធីប្រឡងអូឡាំពិកគីមីវិទ្យាបានក្លាយជាទីលានបញ្ញាហើយ​បានសិស្សានុសិស្ស​នៃសាលាវិទ្យាល័យនានា​នៅ​តំបន់​វាល​រាប​ទន្លេ​គឺវ​ឡុង​ចូលចិត្ត​និង​រំពឹង​ទុក​យ៉ាង​ខ្លាំង។ ពិធីប្រឡងឆ្នាំនេះបានទាក់ទាញសាលាវិទ្យាល័យចំនួន៣៧សាលា មកពីបណ្ដាខេត្តនៅតំបន់វាលរាបទន្លេគឺវឡុងដូច​ជា​ត្រាវិញ វិញឡុង បេន​ត្រែ សុក្រត្រាំង និង​ដុង​ថាប​មកចុះឈ្មោះចូលរួមប្រឡង។

6-2

លោកបណ្ឌិត Nguyen Tan Tai ព្រឹទ្ធបុរសមហាវិទ្យាគីមីវិទ្យាអនុវត្តនៃសាកលវិទ្យាល័យត្រាវិញ បានឲ្យដឹងថា៖ សាលានីមួយៗចូលរួមប្រឡងយ៉ាង​ហោច​មាន១ក្រុម ដោយមានសិស្សានុសិស្សចំនួន៤រូប ដែលក្នុងនោះសិស្ស២រូបប្រឡងផ្នែកទ្រឹស្តីដោយឡែក ហើយសិស្ស ២រូប​ប្រឡងផ្នែកអនុវត្ត ដែលប្រព្រឹត្តទៅក្នុងពេលជាមួយគ្នា រយៈពេលប្រឡងសរុបគឺ ៧៥នាទី។

6-3

ខ្លឹមសារ​ប្រឡង​ទាក់ទង​នឹង​ចំណេះដឹង និង​គោលការណ៍​ធ្វើ​ការ​ក្នុង​បន្ទប់ពិសោធន៍ ​សង្កេត និង​ពន្យល់​អំពី​បាតុភូត​ប្រតិកម្ម​គីមី។ ការរួមបញ្ចូលគ្នានៃផ្នែកប្រឡងជួយសិស្សានុសិស្សអភិវឌ្ឍសមត្ថភាពការគិត ចេះអនុវត្តចំណេះដឹងគីមីវិទ្យាទៅក្នុងការអនុវត្តជាក់​ស្ដែង និងកសាងគ្រឹះនៃការអប់រំពីមូលដ្ឋានដល់កម្រិតខ្ពស់។

យោងតាមលោកបណ្ឌិត Nguyen Tan Tai ក្នុងឆ្នាំ២០២៤សាកលវិទ្យាល័យត្រាវិញជ្រើសរើសនិស្សិតចូលរៀនចំនួន៤៧មុខជំនាញ ដែលក្នុងនោះមហាវិទ្យាល័យគីមីវិទ្យាអនុវត្តបានជ្រើសរើសនិស្សិត២មុខជំនាញគឺ៖ បច្ចេកវិទ្យាវិស្វកម្មគីមី និងគីមីឱសថ។ តាមរយៈការប្រឡងនេះ សាកលវិទ្យាល័យត្រាវិញបានប្រគល់ជូនអាហារូបករណ៍ ១00% នៃថ្លៃសិក្សាឆ្នាំទី១ នៃមុខជំនាញគីមីវិទ្យាសម្រាប់​បេក្ខជនដែលទទួលបានជ័យលាភីលេខ១ក្នុងការប្រឡង និង ៧0%, 0% ដល់បេក្ខជនដែលទទួលបានជ័យលាភីលេខ២​និង​លេខ៣ ក្នុង​ពិធី​ប្រ​ឡង​។​ លើសពី​នេះ សាលា​ក៏បានផ្តល់ជូនអាហារូបករណ៍ចំនួន​៣0% នៃថ្លៃសិក្សាឆ្នាំទី១សម្រាប់មុខជំនាញគីមីវិទ្យា ដល់បេក្ខជនដែលចូលរួមក្នុងការប្រឡងនេះ។

6-4

អ្នកគ្រូ Vo Thi Dang Linh មកពីសាលាវិទ្យាល័យ ហ្វាង យីវ (សុក្រត្រាំង) បានឲ្យដឹងថា៖ សិស្សានុសិស្សរបស់សាលាបានចូលរួមក្នុងពិធីប្រឡងអូឡាំពិកប្រចាំឆ្នាំដែលរៀបចំដោយសាកលវិទ្យាល័យត្រាវិញ។ បន្ទាប់​ពី​បាន​ដឹង​ព័ត៌មាន​នៃ​ការ​ប្រឡង  សាលាក៏ចាប់ផ្ដើម​ជ្រើសរើស និង​បំពាក់បំប៉នជូនក្រុមទៅប្រឡង។ ចូលរួមក្នុងការប្រឡងនេះ សាលាវិទ្យាល័យ ហ្វាង​យីវ​មាន 0៤ ក្រុមប្រឡង រួមមានសិស្សានុសិស្សចំនួន ១៦នាក់ កើនឡើងចំនួន៤នាក់បើធៀបនឹងឆ្នាំ២០២៣។

ចែករំលែកអំពីការប្រឡងឆ្នាំនេះ ប្អូន Huynh Quoc Vinh សិស្សសាលាវិទ្យាល័យ​ជំនាញ ង្វៀន ក្វាង យីវ (ដុង​ថាប) បានឲ្យដឹងថា៖ ប្អូន និងមិត្តភ័ក្តិមានផែនការរៀបចំសម្រាប់ការហ្វឹកហាត់បំពាក់បំប៉ន។ ប្អូននៅតែហ្វឹកហាត់បណ្ដាមេរៀនលំហាត់ និង​រៀនសាឡើងវិញនូវចំណេះដឹងមូលដ្ឋាន។ ព្រោះនោះជាគ្រឹះ ដែលត្រូវក្ដាប់បាន និងដឹងច្បាស់ជាមុនសិន ទើបអាចធ្វើលំហាត់កម្រិតខ្ពស់បន្ថែមទៀត។


6-5

លោកស្រី បណ្ឌិត Thach Thi Dan ប្រគល់រង្វាន់លេខ១ លេខ២ និងលេខ៣ ទូទាំងក្រុមដល់បណ្ដាអង្គភាព

បញ្ចប់ពីថីប្រឡង គណៈចាត់​តាំង​បានប្រគល់រង្វាន់លេខ១ចំនួន២រង្វាន់ រង្វាន់លេខ២ ចំនួន ២រង្វាន់ និងរង្វាន់លេខ៣  ចំនួន២រង្វាន់ ព្រមទាំងរង្វាន់លើកទឹកចិត្តចំនួន៦៤រង្វាន់ សម្រាប់ឯកជន និងសមូហភាព ហើយបានប្រគល់រង្វាន់មូហភាពលេខ១ ចំនួន១រង្វាន់  លេខ២ ចំនួន១រង្វាន់ លេខ៣ ចំនួន១រង្វាន់ចំពោះអង្គភាពមានបេក្ខជនបានឈ្នះរង្វាន់ច្រើនក្នុងការប្រឡងផងដែរ។

បេក្ខជន Huynh Quoc Vinh មកពីសាលាវិទ្យាល័យជំនាញ ង្វៀន​ ក្វាងយីវ (ដុង​ថាប) ទទួលបានជ័យលាភីលេខ១ ក្នុងផ្នែកប្រឡងទ្រឹស្តី។ ក្រុមបេក្ខជន Cao Nguyen Phuong Vy និង Pham Thanh Loc សាលាវិទ្យាល័យង្វៀន​ ដាង (ត្រាវិញ) ទទួលបានជ័យលាភីលេខ១ ក្នុងផ្នែកប្រឡងអនុវត្ត។ សមូហភាពនៃសាលាវិទ្យាល័យជំនាញ ង្វៀន​ ក្វាងយីវ (ដុង​ថាប)  ទទួលបានជ័យលាភីលេខ១ ក្នុងបណ្ដាអង្គភាពមានបេក្ខជនឈ្នះរង្វាន់ជាច្រើនជាងគេក្នុងសម័យប្រឡង។​

6-6

អំណរគុណម្ចាស់ឧបត្ថម្ភពិធីប្រឡង

អត្ថបទ​ដោយ៖ Hoang Nam - Trung Kien

ប្រែ​សម្រួល​ដោយ៖ Van Thon