លោក​​ស្រី​ Doriz R. Roa អ្នក​ស្ម័គ្រ​ចិត្ត​ជន​ជាតិ​ហ្វិលីហ្វីន​មក​បំ​រើ​ការ​ងារ​នៅ​សាកលវិទ្យាល័យ​ត្រាវិញ

ថ្ងៃ​ទី​ ២៦ ខែ​ មេសា ឆ្នាំ ២០១៣ តំ​ណាង​គណៈ​កម្មការ​សាលា​ ការិយាល័យ​សហប្រតិបត្តិការ​-​​ជំ​រុញ​គម្រោង​ការ​ និង​មជ្ឈមណ្ឌល​សារគមាគមន៍​និង​ផ្សព្វ​ផ្សាយ​ចំ​ណុះ​សាកលវិទ្យាល័យ​ត្រាវិញ​​ បាន​ស្វាគមន៍​ដំណើរ​លោក​ស្រី Doriz R. Roa ជា​អ្នក​ឯក​ទេសផ្នែក​ព័ត៌មាន​វិទ្យា ចំ​ណុះ​សាកលវិទ្យាល័យ​ Southern Leyte (SLSU) ហ្វិលីហ្វីន។

 doriz1 

លោក​ស្រី​ Doriz R. Roa (ខាង​ឆ្វេង)

តាម​ផែន​ការ​ លោក​ស្រី Doriz R. Roa នឹង​ជំ​នួយ​ការ​នៅ​មជ្ឈមណ្ឌល​​សារគមនាគមន៍​និង​ផ្សព្វ​ផ្សាយ​ ក្នុង​រយៈ​ពេល​០១​ខែ​ (ខែ​ឧសភា)។ នៅ​អង្គ​ជំ​នួប​លោក​បណ្ឌិត​ ផាម​ទៀត​ខាញ់ សាកលវិទ្យាធិការTVU ​បាន​សាទរ​ និង​ថ្លែង​អំ​ណរ​អរ​គុណចំពោះ​លោក​ស្រី Doriz R. Roa និង​សាកលវិទ្យាធិការ​នៃ​ SLSU បាន​បង្ក​លក្ខណៈ​ឱ្យ​ បណ្តា​សាស្ត្រាចារ្យ​របស់​ខ្លួនមក​បំ​ពេញ​ការ​ងារ​​​នៅ​ TVU។

ដំ​ណឹង​៖ យ៉េម​ទ្វី

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន លោក​​ស្រី​ Doriz R. Roa អ្នក​ស្ម័គ្រ​ចិត្ត​ជន​ជាតិ​ហ្វិលីហ្វីន​មក​បំ​រើ​ការ​ងារ​នៅ​សាកលវិទ្យាល័យ​ត្រាវិញ