សាកល​វិទ្យាល័យ​ត្រាវិញ​ចាត់​តាំង​ពិធី​បិទ​​វគ្គ​សិក្សា​និង​ប្រ​គល់​សញ្ញាបត្រ​បែប​រៀន​ពី​ចម្ងាយ​

ព្រឹ​ក​ថ្ងៃ​ទី ២៧ មេសា ២០១៣ សាកលវិទ្យាល័យ​ត្រាវិញ​ចាត់​តាំង​ពិធី​បិទ​វគ្គ​សិក្សា​និង​ប្រ​គល់​សញ្ញាបត្រ​បែប​រៀន​ពី​ចម្ងាយ​ឱ្យ​បេក្ខជន​ទើប​បញ្ចប់​បរិញ្ញា​ថ្មី​ៗ ចំ​នួនជិត ៤០០ រូប។ លោក​បណ្ឌិត​ ផាម​ទៀត​ខាញ់​ សាកលវិទ្យាធិការ​ មក​ចូល​រួម​និង​ជូន​សញ្ញា​បត្រ​។

tntuxa-1

 

​​បណ្ឌិត​ យៀង​ធី​ម៉ាយ​ហា​ត្រឹម​-ព្រឹទ្ធបុរស​ (ឆ្វេង) បណ្ឌិត ង្វៀន​ធី​ផឿង​ណាម - ព្រឹទ្ធបុរស​ស្តី​ទី (ស្តាំ) ជូន​លិខិត​សរសើរ​ដល់​បេក្ខជន​មាន​ពិន្ទុពូកែ

មាន​​ប្រ​សាសន៍​នៅ​អង្គ​ពិធី​ លោក​បណ្ឌិត ផាម​ទៀត​ខាញ់​ថ្លែង​អំណរ​អរ​គុណ​ដល់​បណ្តាអង្គ​ភាព​​ដែល​ជា​ដៃ​គូ​បាន​សហការ​បណ្តុះ​បណ្តាល​ បង្ក​លក្ខ​ណៈ​ងាយ​ស្រួលក្នុង​រយៈ​ពេល​កន្លង​ សម្រេច​ជោគ​ជ័យនូវ​ផែន​ការ​យុទ្ធសាស្ត្រ​​នៃ​កម្មវិធី​សិក្សា​។ លោក​បណ្ឌិត​ក៏​​ផ្តាំ​ផ្ញើ​សួរ​សុខ​ទុក្ខ​ និង​ជូន​ពរ​ដល់​បេក្ខជន​ទើប​បញ្ចប់​វគ្គ​សិក្សា​ថ្មីៗ សូម​ប្រ​កប​នៅសុខ​​ភាព​បរិបូ​ណ៌ ប្រើ​ប្រាស់អស់​ពី​សមត្ថភាព​នូវ​ចំ​ណេះ​ដឹង​ដែល​ខ្លួន​បាន​សន្សំ​ក្នុង​រយៈ​ពេល​សិក្សា អនុវត្ត​ចូល​ក្នុង​ការ​ងារ​ប្រ​ចាំ​ថ្ងៃ ​រួមចំ​ណែក​​ស្ថាបនា​ ​​អភិវឌ្ឍ​ខ្លួន​ឯង​និង​សង្គម​ជាតិ។

tntuxa-2 

បេក្ខជន​ ង្វៀន​ហ្វាង​ភី​អៀន​ មាន​ចំ​ណាប់​អារម្មណ៍​ក្នុង​អង្គ​ពិធី

ដំ​ណឹង​និង​រូប​ភាព៖ ថាញ់​យ៉ឺ

បក​ប្រែដោយ៖ ហ្វិញ​សាង

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន សាកល​វិទ្យាល័យ​ត្រាវិញ​ចាត់​តាំង​ពិធី​បិទ​​វគ្គ​សិក្សា​និង​ប្រ​គល់​សញ្ញាបត្រ​បែប​រៀន​ពី​ចម្ងាយ​