សាកលវិទ្យាល័យ​ត្រា​វិញ​ទទួល​លោក​ជំ​ទាវ​បណ្ឌិត​ភឿង​សកុណា រដ្ឋលេខាធិការ​នៃ​ក្រសួង​អប់រំ​ យុវជន និង​កីឡា​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជាព្រម​ទាំង​គណៈ​ប្រតិភូ​មក​បំ​ពេញ​ទស្សនកិច្ច​នៅ​ខេត្ត​ត្រាវិញ​

ព្រឹក​ថ្ងៃ​​ទី​​១៧ សីហា ២០១២ នៅ​សាកលវិទ្យាល័យ​ត្រា​វិញ​មាន​កិត្តិយស​​ទទួល​គណៈ​ប្រតិភូ​នៃ​ក្រ​សួង​អប់រំ​ យុវជន​ និង​កី​ឡា​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា ដឹក​នាំ​ដោយ​លោក​ជំ​ទាវ​បណ្ឌិត​ភឿង​សកុណា​ រដ្ឋលេខាធិការ​នៃ​ក្រ​សួង​អប់រំ  យុវជន​ និង​កីឡា​។ ទទួល​គណៈ​ប្រតិភូ​មាន​លោក​បណ្ឌិត​ផាម​ទៀត​ខាញ់ សាកលវិទ្យាធិការ លោក​ត្រឹន​ហ្វាន់​គីម​ ប្រ​ធាន​ក្រុម​ប្រឹក្សា​ភិបាល​​ បណ្តា​សាកលវិទ្យាធិការ​រង​ និង​តំ​ណាង​ថ្នាក់​ដឹក​នាំ​នៃ​បណ្តា​អង្គ​ភាព​ចំណុះ។ 

  image002

 ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​​រវាង​ TVU - ITC

មុន​ពេល​មក​ទស្សនា​និង​ជួប​ពិភាក្សា​ការងារ​​នៅ​សាកលវិទ្យាល័យ​ត្រា​វិញ លោក​ជំទាវ​បណ្ឌិត​ភឿង​សកុណា​ព្រម​ទាំង​គណៈ​ប្រ​តិភូ​បាន​អញ្ជើញ​ទៅ​សួរ​សុខ​ទុក្ខ​គណៈ​កម្មាធិការ​បក្ស​ខេត្ត​ គណៈ​កម្មាធិការ​ប្រ​ជាជន​ខេត្ត​។ នៅ​ការិយាល័យ​គណៈ​កម្មាធិការ​ប្រ​ជាជន​ខេត្ត​ លោក​ស្រី​សឺន​ធី​អាញ់​ហុង អនុប្រ​ធាន​នៃ​គណៈ​កម្មាធិការ​ប្រជា​ជន​ខេត្ត​ត្រាវិញ​បាន​ទទួល​និងជួប​​ពិភាក្សា​ មាន​តំ​ណាង​ថ្នាក់​ដឹក​នាំ​​សាកលវិទ្យាល័យ​ត្រា​វិញ​។ ខ្លឹម​សារ​នៃ​កិច្ច​សំ​ណេះ​សំ​ណាល​នេះ​គឺ​ ពិភាក្សា​អំ​ពី​កិច្ច​ជំ​រុញ​សហប្រ​តិបត្តិការ​អភិវឌ្ឍ​វិស័យ​អប់រំ​​រវាង​សាកលវិទ្យាល័យ​ត្រា​វិញ​និង​បណ្តា​វិទ្យាស្ថាន​ សាកលវិទ្យាល័យ​នៅ​ព្រះ​រាជា​ណាចក្រ​កម្ពុជា។

មក​ទស្សនា​នៅ​​សាកលវិទ្យាល័យ​ត្រា​វិញ លោក​ជំ​ទាវ​បណ្ឌិត ភឿង​សកុណា ​បាន​វាយ​តម្លៃ​ខ្ពស់​ចំ​ណង​សហ​ប្រតិបត្តិការ​បណ្តុះ​បណ្តាល​រវាង​ TVU និងITC​ក្នុង​រយៈ​ពេល​កន្លង។ ទោះ​បី​ក្នុង​រយៈ​ពេល​ខ្លី​ ភាគី​ទាំង​ពីរ​បាន​មាន​សកម្ម​ភាព​ជា​ច្រើន មាន​ដំ​ណើរ​ឈាន​ឡើង​ល្អ​ប្រ​សើរ។ លោក​ជំ​ទាវ​បណ្ឌិត ក៏​សន្យា​នឹង​បង្ក​លក្ខណៈ​ងាយ​ស្រួល​ឱ្យ​TVU ចាត់​តាំង​ជំ​រើស​និស្សិត​នៅ​កម្ពុជា ក៏​ដូច​ជា​បណ្តា​វិទ្យាស្ថាន​ សាកលវិទ្យាល័យ​នៅ​កម្ពុជា​មាន​ឱកាស​ជំ​រើ​សនិស្សិត​នៅ​ត្រា​វិញ​និង​ឧបត្ថម្ភ​TVU ​ក្នុង​បណ្តា​កម្មវិធី​បណ្តុះ​បណ្តាល​ភាសា​ខ្មែរ​កំរិត​អនុបណ្ឌិត​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំ​ពេញ​។ នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​លើក​នេះ ITC បាន​សម្ភាស​ជ្រើស​រើស​និង​ផ្តល់​អាហារូបករណ៍​ពីរ​ចំ​ណែក​ឱ្យ​និស្សិត​TVU ផង​ដែរ។ នៅ​រសៀល​ជា​មួយ​ថ្ងៃ​នេះ​ដែរ លោក​ជំ​ទាវ​បណ្ឌិត​ភឿង​សកុណា​មាន​កិច្ច​ធ្វើការ​ជា​មួយ​គណៈ​យេនឌ័រ​និង​ជន​ជាតិ​​នៃ​TVU ជួប​សំ​ណេះ​សំណាល ជា​មួយ​និស្សិត​ ទស្សនា​ហេដ្ឋារចនា​សម្ព័ន្ធ សម្ភារៈ​រូប​វ័ន្ត និង​ដាំ​ដើម​ឈើ​​អនុស្សាវរីយ៍។ ដំ​ណើរ​ទស្សនកិច្ច​លើក​នេះ​ បាន​បើក​ចេញ​នូវ​ទំ​ព័រ​ថ្មី មាន​ឱកាស​ជា​ច្រើន​ ​សហប្រ​តិបត្តិការ​ ពង្រឹង​ចំ​ណង​មិត្តភាព​ការ​អភិវឌ្ឍ​​វិស័យ​អប់រំ​រវាង​TVU និង​បណ្តា​វិទ្យាស្ថាន សាកលវិទ្យាល័យ​នៅ​កម្ពុជា ពិសេស​គឺ​ITC អភិវឌ្ឍ​លើ​គ្រប់​វិស័យ។ 

.image004

 តំ​ណាង​ភាគី​ទាំង​ពីរ​ជួប​ពិភាក្សា​​នៅ​ការិយាល័យ​នៃ​គណៈ​កម្មាធិការ​ប្រ​ជា​ជន​ខេត្ត​ត្រា​វិញ​

 

 image006

 ​លោក​ជំ​ទាវ​ដាំ​ដើម​​ឈើ​ទុក​ជា​អនុស្សាវរីយ៍

image008 

 ខាង​ស្តាំ៖ ទី​៣ លោក​ជំ​ទាវ​សឺន​ធី​អាញ់​ហុង  និង​ លោក​ជំ​ទាវ​ភឿង​សកុណា​ ទី៤

បក​ប្រែដោយ៖​ ហ្វិញ​សាង

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន សាកលវិទ្យាល័យ​ត្រា​វិញ​ទទួល​លោក​ជំ​ទាវ​បណ្ឌិត​ភឿង​សកុណា រដ្ឋលេខាធិការ​នៃ​ក្រសួង​អប់រំ​ យុវជន និង​កីឡា​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជាព្រម​ទាំង​គណៈ​ប្រតិភូ​មក​បំ​ពេញ​ទស្សនកិច្ច​នៅ​ខេត្ត​ត្រាវិញ​