MI ផ្តល់អាហារូបករណ៍ជូននិស្សិតសាកលវិទ្យាល័យត្រាវិញ៥រូប
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មាន
- ចេញផ្សាយនា 13 ឧសភា 2013
- ចុចដង៖ 1689
ព្រឹកថ្ងៃទី ៩ ឧសភា ២០១៣ នៅ Workshop ៣ បានប្រព្រឹត្តឡើងនូវពិធីផ្តល់អាហារូបករណ៍ជូននិស្សិត៥រូបកំពុងសិក្សាមុខជំនាញវារីវប្បកម្មចំណុះមហាវិទ្យាល័យកសិកម្ម-ជលផល។ អាហារូបករណ៍ទាំងនោះ ដោយវិទ្យាស្ថាននាវាចរណ៍និងជលផល នៃសាកលវិទ្យាល័យ Memorial of Newfoundland ប្រទេសកាណាដា (MI) ផ្តល់ជូន។ ចំណែកខាង MI មានលោក Bill Chislett - នាយកនៃមជ្ឈមណ្ឌលសហប្រតិបត្តិការអន្តរជាតិ និង លោក Robert Verge - នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលអភិវឌ្ឈន៍វារីវប្បកម្មកាណាដា រួមដំណើរជាមួយគណៈប្រតិភូមានលោក Roy Perry និង លោកស្រី Aaron Peach ។ ឯភាគីខាងសាកលវិទ្យាល័យត្រាវិញមានលោក៖ បណ្ឌិត ផាម ទៀត ខាញ់ - សាកលវិទ្យាធិការ និងអនុបណ្តិត ឡេ វ៉ាន់ យ៉ឺន - សាកលវិទ្យាធិការរង តំណាងអង្គភាពចំណុះ និង ប្អូនៗនិស្សិតទទួលអាហាររូបករណ៍ទាំងឡាយ ។
និស្សិតទាំងឡាយបានថតរូបអនុស្សាវរីយ៍ជាមួយនឹងម្ចាស់ឧបត្ថម្ភ
បានដឹងថា MI និង TVU មានសហប្រតិបត្តិការលើគ្រប់វិស័យជាង១០ឆ្នាំកន្លងមកហើយ ។ មានអ្នកឯកទេស អ្នកស្ម័គ្រចិត្ត អ្នកអនុវត្តន៍ស្រាវជ្រាវជាច្រើនរបស់ MI បានរួមសហការបម្រើការងារនិងផ្សារភ្ជាប់យ៉ាងជិតស្និទ្ធចាប់តាំងពីពេលកសាងសាលាមហាវិទ្យាល័យរងសហគមន៍ត្រាវិញ រហូតមកដល់ពេលនេះ MI នៅតែជួយឧបត្ថម្ភជាបន្ត ដើម្បីអោយការអភិវឌ្ឈន៍នៃសាកលវិទ្យាល័យត្រវិញថែមទៀត។ ជារៀងរាល់ឆ្នាំ MI បានផ្តល់អាហាររូបករណ៍ដែលមានទឹកប្រាក់ចំនួនមួយពាន់ដុល្លាជូននិស្សិតសាលា ដែលមានជីវភាពគ្រួសារជួបក្តីលំបាក ។ និស្សិតទទួលអាហាររូបករណ៍៥រូបគឺ៖ ត្រឹង ធី បាំង ថាវ, ឡេ ថាញ់ ហៀង, ស៊ឺន មិញ ខាញ់, ឡេ មិញ ញឹក, គីម ត្រឹង ហ្វាង ហូវ ដែលជាអ្នកទទួលបានអាហារូបករណ៍ក្នុងលើកនេះ។ អាហារូបករណ៍ទាំងនោះ ពិតជាមានប្រយោជន៍ច្រើនដល់ប្អូនៗ អាចជួយប្អូនៗក្នុងការគិតគូរទូរទាត់ប្រាក់សាលា និង ចំណាយក្នុងការស្រាវជ្រាវរៀនសូត្រក្នុងមជ្ឈដ្ឋានសិក្សាសាកលវិទ្យាល័យ ។
អនុបណ្ឌិតឡេ វ៉ាន់យ៉ឺនជូនប័ណ្ណកំណត់សម្គាល់ឱ្យម្ចាស់ឧបត្ថម្ភ
បកប្រែដោយ៖ ថាច់ឃ្វៀង