MI ផ្តល់​អាហា​រូបករណ៍ជូន​និស្សិត​​សាកល​វិទ្យាល័យ​ត្រា​​វិញ​៥​រូប

 

ព្រឹកថ្ងៃទី​ ៩ ឧសភា ២០១៣ នៅ Workshop ៣  បាន​ប្រព្រឹត្ត​ឡើង​នូវ​ពិធី​ផ្តល់​អាហារូបករណ៍​ជូន​និស្សិត​​៥​រូប​កំពុង​សិក្សា​​មុខ​ជំនាញវារីវប្បកម្ម​​​ចំ​ណុះមហាវិទ្យាល័យ​កសិកម្ម​-ជល​ផល។ អាហារូបករណ៍ទាំងនោះ  ដោយ​វិទ្យាស្ថាន​នាវាចរណ៍​និង​​ជល​ផល​ នៃ​សាកល​វិទ្យា​ល័យ​ Memorial of Newfoundland​ ​​ប្រ​ទេស​កាណាដា (MI) ផ្តល់ជូន។ ចំណែកខាង MI មាន​លោក Bill Chislett  -  នាយក​នៃ​មជ្ឈ​មណ្ឌល​​​​សហប្រតិបត្តិការ​​អន្តរ​ជាតិ​ និង លោក​  Robert Verge  -  នាយកប្រតិបត្តិ​នៃ​មជ្ឈមណ្ឌលអភិវឌ្ឈន៍​វារីវប្បកម្ម​​កាណាដា រួម​ដំណើរជា​មួយ​គណៈ​ប្រតិភូ​មាន​លោក Roy Perry  និង លោក​ស្រី Aaron Peach  ។  ឯភាគី​ខាង​សាកល​វិទ្យា​ល័យ​​​​ត្រាវិញមាន​លោក៖  បណ្ឌិត  ផាម ទៀត ខាញ់ -​  សាកលវិទ្យាធិការ​​ និងអនុបណ្តិត ឡេ វ៉ាន់​ យ៉ឺន  - សាកលវិទ្យាធិការ​រង   តំណាង​អង្គភាព​​ចំណុះ​​ និង ​ប្អូនៗ​និស្សិត​ទទួល​អាហារ​រូប​ករណ៍​ទាំងឡាយ ។

hocbongMI-1         

និស្សិតទាំងឡាយបានថតរូបអនុស្សាវរីយ៍ជាមួយនឹងម្ចាស់​ឧបត្ថម្ភ

បានដឹង​ថា​ MI  និង TVU  មាន​សហប្រតិបត្តិការលើ​គ្រប់​វិស័យ​​​​ជាង​១០​ឆ្នាំ​កន្លង​​មក​ហើយ ។ មាន​អ្នក​​ឯកទេស​  អ្នក​ស្ម័គ្រចិត្ត  ​អ្នកអនុវត្តន៍​ស្រាវ​ជ្រាវ​ជា​ច្រើន​របស់​​ MI  បាន​រួម​​សហការ​បម្រើ​ការ​ងារ​និង​ផ្សារ​ភ្ជាប់​យ៉ាង​ជិតស្និទ្ធ​ចាប់តាំង​ពីពេលកសាង​​សាលា​មហាវិទ្យាល័យរង​សហគមន៍​ត្រា​វិញ​ ​ រហូតមកដល់ពេលនេះ  MI  នៅតែ​ជួយឧបត្ថម្ភជាបន្ត  ដើម្បី​អោយ​ការ​អភិវឌ្ឈន៍​​នៃ​សាកល​វិ​ទ្យា​ល័យត្រវិញ​ថែម​ទៀត​។ ជា​រៀង​រាល់​ឆ្នាំ​ MI  បាន​ផ្តល់​អាហាររូបករណ៍​​​​ដែល​​​មានទឹកប្រាក់ចំនួនមួយពាន់ដុល្លា​​ជូន​និស្សិត​សាលា​  ដែល​មាន​​​​ជីវភាព​គ្រួសារ​​ជួប​ក្តី​លំ​បាក​​ ។​ និស្សិតទទួល​អាហាររូបករណ៍​​​​៥​រូប​គឺ៖  ត្រឹង ធី បាំង ថាវ, ឡេ ថាញ់ ហៀង, ស៊ឺន​ មិញ ខាញ់, ឡេ មិញ ញឹក, គីម ត្រឹង ហ្វាង ហូវ  ដែលជាអ្នក​ទទួល​បាន​អាហា​រូបករណ៍​ក្នុង​​លើក​​នេះ។ អាហារូបករណ៍ទាំង​នោះ ​ពិត​ជា​មាន​ប្រយោជន៍​​ច្រើន​ដល់ប្អូនៗ  ​អាច​​ជួយ​ប្អូនៗ​​ក្នុងការ​​គិត​គូរ​ទូរទាត់ប្រាក់សាលា  ​​​និង​  ចំណាយ​ក្នុងការស្រាវជ្រាវរៀនសូត្រ​ក្នុង​មជ្ឈដ្ឋានសិក្សា​សាកល​វិទ្យាល័យ ។​ 

hocbongMI-2 

អនុបណ្ឌិតឡេ​ វ៉ាន់​យ៉ឺនជូនប័ណ្ណកំណត់សម្គាល់ឱ្យ​ម្ចាស់​ឧបត្ថម្ភ

បកប្រែដោយ៖ ថាច់​ឃ្វៀង