សាកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ​ Griffith Dublin (GCD) ប្រ​ទេស​ Irelandមក​បំ​ពេញ​ទស្សនកិច្ច​នៅ​សាកលវិទ្យាល័យ​ត្រាវិញ​

 

ព្រឹក​ថ្ងៃទី ១១ ឧសភា ២០១៣ លោក​បណ្ឌិត​ផាម​ទៀត​ខាញ់​ សាកលវិទ្យាធិការ​ នៃ​TVU ​ព្រម​ទាំង​អ្នក​តំ​ណាង​ការិយាល័យ​សហប្រតិបត្តិការ​និង​ជំ​រុញ​គម្រោង​ការ​ អង្គ​ភាព​ចំ​ណុះ​បាន​មាន​ពិធី​ជួប​និង​ពិភាក្សា​​ជា​មួយ​សាស្ត្រាចារ្យ​​ Diarmuid Hegarty សាកលវិទ្យាធិការ​នៃ​ GCD Ireland ។

 

 

 ailen-1 

បណ្ឌិត​ផាម​ទៀត​ខាញ់​និង​សាស្ត្រាចារ្យ​​ Diarmuid Hegarty ចុះ​កិច្ច​អនុស្សរណៈ​

នេះគឺ​​ដំ​ណើរ​ទស្សនកិច្ច​លើក​ដំ​បូងរបស់​សាស្ត្រាចារ្យ​​​មក​កាន់​TVU ក្នុង​​បំ​​ណង​ផ្សារ​ភ្ជាប់​ចំ​ណង​សហការ​រវាង GCD និង​ TVU​ លើ​គ្រប់​​វិស័យ​ ត្រូវ​ការ​សិក្សា​ស្វែង​យល់ថែម​ទៀត​​នូវ​សក្តានុភាព​​របស់​ដៃ​គូ។ ក្រោយ​កិច្ច​ពិភាក្សា​​ភាគី​ទាំង​ពីរ​បាន​​ឯកភាព​ចុះ​កិច្ច​អនុស្សរណៈ​សហការ​លើ​វិស័យ​ស្រាវ​ជ្រាវ អប់រំ ដោះ​ដូរ​និស្សិត គ្រូ​បង្រៀន​ក៏​ដូច​ចែក​រំ​លែក​ព័ត៌មាន​ បទពិសោធន៍ និង​ឯក​សារ​​សិក្សា​ស្រាវជ្រាវ។

 

ailen-2  

 

សាស្ត្រាចារ្យ​ Diarmuid Hegarty មាន​ចំ​ណាប់​អារម្មណ៍​នៅ​អង្គ​ពិភាក្សា​

 

បកប្រែដោយ៖ ហ្វិញ​សាង

 

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន សាកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ​ Griffith Dublin (GCD) ប្រ​ទេស​ Irelandមក​បំ​ពេញ​ទស្សនកិច្ច​នៅ​សាកលវិទ្យាល័យ​ត្រាវិញ​