សាកលវិទ្យាល័យត្រាវិញបានជួបនិងពិភាក្សាជាមួយគណប្រតិភូនៃអង្គការជម្រុញពាណិជ្ជកម្មក្រៅប្រទេសរបស់ជប៉ុន(JETRO)
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មាន
- ចេញផ្សាយនា 15 ឧសភា 2013
- ចុចដង៖ 1598
រសៀលថ្ងៃទី០៩ឧសភាឆ្នាំ២០១៣លោកង្វៀនតៀនយុង សាកលវិទ្យាធិការរងនៃសាលាបានជួបនិងពិភាក្សាជាមួយគណប្រតិភូនៃអង្គការJETRO- ជប៉ុន។សមាជិកនៃគណប្រតិភូរួមមានលោក Yasuzumi Hirotaka ជាប្រធាន លោក Nagamori Akihiro ជាអនុប្រធាន និងលោកស្រីផានធីភឿងអាញ់ ជាលេខាធិការ។
JETRO (Japan External Trade Organization) បានសេចក្ដីថា អង្គការជម្រុញពាណិជ្ជកម្មក្រៅប្រទេសរបស់ជប៉ុនគឺជាអង្គការរដ្ឋាភិបាលមួយប្រភេទដើម្បីជំរុញពាណិជ្ជកម្មនិងវិនិយោគទុនរវាងប្រទេសជប៉ុននិងប្រទេសនានាលើពិភពលោក។ សកម្មភាពចម្បងនៃអង្គការនេះនៅវៀតណាមគឺដើម្បីស្វែងរកនិងជំរុញប្រភពវិនិយោគទុនផ្ទាល់ពីជប៉ុនចូលមកវៀតណាម ជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងវៀតណាមនិងជប៉ុន ឧបត្ថម្ភការអភិវឌ្ឍនៃសេដ្ឋកិច្ចទីផ្សារនៅវៀតណាម ផែនការជំនួយពណ៌បៃតង កម្មវិធីដោះដូរអ្នកឯកទេស JETRO និងជំរុញក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ រោងច័ក្រ។ ក្នុងឱកាសដំណើរបំពេញទស្សនកិច្ចនៅខេត្តត្រាវិញ ក្នុងក្របខណ្ឌស្វែងរកប្រភពវិនិយោគទុន។ គណប្រតិភូបានអញ្ជើញមកទស្សនាសាកលវិទ្យាល័យត្រាវិញផងដែរ សាលាបានបង្ហាញជូននូវទស្សនីយភាព និងកម្មវិធីបណ្ដុះបណ្ដាល ពិសេសគឺកម្មវិធីផ្សារភ្ជាប់ត្រីភាគី រវាងសហគ្រិន សាលារៀន និងអ្នកសិក្សា ដោយយោងទៅតាមតម្រូវការបំណិនជាក់ស្ដែងរបស់អ្នកជ្រើសរើសពលករ។ អង្គការJETRO នឹងមានសក្តានុភាពជាច្រើនដើម្បីទំនុកបំរុង ជំរុញការអភិវឌ្ឍក្នុងចំណងសហប្រតិបត្តិការ ឆ្លងតាមសកម្មភាពដោះដូរអ្នកឯកទេស ផែនការជំនួយពណ៌បៃតង លោកង្វៀនតៀនយុងបានខួសបញ្ជាក់។