សាកល​វិទ្យា​ល័យ​ត្រា​វិញ​បាន​ជួប​និង​ពិ​ភាក្សា​ជា​មួយ​​គណ​ប្រតិ​ភូ​នៃ​អង្គ​ការ​​ជម្រុញ​ពាណិជ្ជ​កម្ម​ក្រៅ​ប្រ​ទេស​របស់​​ជប៉ុន​(JETRO)​

 

រសៀល​ថ្ងៃ​ទី​០៩​ឧសភា​ឆ្នាំ​២០១៣​​លោក​ង្វៀន​តៀន​យុង​ សាកល​វិទ្យា​​ធិ​ការរង​នៃ​សាលា​​បាន​ជួប​និង​ពិ​ភាក្សា​ជា​មួយ​គណ​ប្រតិ​ភូ​នៃ​​​អង្គ​ការ​​JETRO​​​- ជប៉ុន​។​សមាជិក​នៃ​គណ​ប្រតិ​ភូ​រួម​មាន​លោក​ Yasuzumi Hirotaka​ ជា​ប្រ​ធាន ​​ លោក​ Nagamori Akihiro​ ជា​អនុ​ប្រ​ធាន​ និង​លោក​ស្រី​​ផាន​ធី​ភឿង​អាញ់ ជា​លេ​ខា​ធិ​ការ។

 

Jetro-1

JETRO (Japan External Trade Organization) ​បាន​សេចក្ដី​ថា​ អង្គ​ការ​​ជម្រុញ​ពាណិជ្ជកម្ម​ក្រៅ​ប្រ​ទេសរបស់​​ជប៉ុន​គឺ​ជា​អង្គ​ការ​​រដ្ឋា​ភិ​បាល​មួយ​ប្រ​ភេទ​ដើម្បី​ជំ​រុញ​ពាណិជ្ជ​កម្ម​និង​វិនិយោគ​ទុន​រវាង​ប្រ​ទេស​ជប៉ុន​និង​ប្រ​ទេស​នានា​លើ​ពិភព​លោក។​ សកម្មភាព​ចម្បង​នៃអង្គ​ការ​​នេះ​នៅ​វៀត​ណាមគឺ​​ដើម្បី​ស្វែង​រក​និង​ជំ​រុញ​ប្រ​ភព​វិនិយោគ​ទុន​ផ្ទាល់​​ពី​ជប៉ុន​ចូល​មក​វៀត​ណាម​ ជំ​រុញ​កិច្ច​សហប្រតិបត្តិការ​ពាណិជ្ជកម្ម​រវាង​វៀត​ណាម​និង​ជប៉ុន​ ឧបត្ថ​ម្ភការ​អភិវឌ្ឍនៃ​សេដ្ឋកិច្ច​ទី​ផ្សារ​នៅ​វៀត​ណាម ផែន​ការ​​ជំ​នួយ​ពណ៌​បៃ​តង​​ កម្ម​វិធី​ដោះ​ដូរ​អ្នក​ឯក​ទេស​ JETRO​ និង​ជំ​រុញ​ក្នុង​វិស័យ​​ហេដ្ឋារចនា​សម្ព័ន្ធ​  រោង​ច័ក្រ​។ ​​ ក្នុង​ឱកាសដំ​ណើរ​បំ​ពេញ​ទស្សនកិច្ច​នៅ​ខេត្តត្រា​វិញ ​​ក្នុងក្របខណ្ឌ​​ស្វែង​រកប្រ​ភព​វិនិយោគ​ទុន។​ គណ​ប្រ​តិ​ភូ​បានអញ្ជើញ​​មក​ទស្សនា​សាកលវិទ្យាល័យត្រាវិញ​​ផង​ដែរ សាលា​បាន​បង្ហាញ​ជូន​នូវ​ទស្សនីយភាព​ និង​កម្មវិធី​បណ្ដុះ​បណ្ដាល​ ​​ពិ​សេស​​គឺ​កម្ម​វិធី​ផ្សារ​ភ្ជាប់​ត្រី​ភាគី ​រវាងសហគ្រិន សាលា​រៀន និង​អ្នក​សិក្សា ​ដោយ​យោង​ទៅ​តាម​តម្រូវ​ការ​បំណិន​ជាក់​ស្ដែង​​របស់​អ្នក​ជ្រើស​រើស​ពលករ។ អង្គ​ការ​JETRO ​​នឹង​មាន​សក្តានុភាព​ជាច្រើន​ដើម្បី​ទំ​នុក​បំ​រុង​ ជំ​រុញ​ការ​អភិវឌ្ឍ​ក្នុង​ចំ​ណង​សហប្រ​តិបត្តិការ​ ឆ្លង​តាម​សកម្មភាព​ដោះ​ដូរ​អ្នក​ឯកទេស​ ផែនការ​ជំ​នួយ​ពណ៌បៃតង​ លោក​ង្វៀន​តៀន​យុង​បាន​ខួស​បញ្ជាក់។

 

Jetro-2