ថ្ងៃទី ១៤ ខែឧសភា ឆ្នាំ ២០១៣ គណៈយេនឌ័រនិងជនជាតិនៃសាកលវិទ្យាល័យត្រាវិញ បានពង្រីកព័ត៌មានដែលស្តីអំពីកម្មវិធីទិវានារីច្នៃប្រឌិតវៀតណាមឆ្នាំ ២០១៣ ដល់ប្រធានសហជីពមូលដ្ឋាននិងប្រធានក្រុមសហជីពទាំងឡាយ ចំណុះសហជីពមូលដ្ឋានសាលា។ ក្នុងឱកាសនេះដែរ មានលោកស្រី ថាច់ ធី យ៉ឹន - សាកលវិទ្យាធិការរងនៃសាលា បានចូលរូមនិងថ្លែងយោបល់។
ទិដ្ឋភាពក្នុងពេលធ្វើការ
ទិវានារីច្នៃប្រឌិតវៀតណាមឆ្នាំ ២០១៣ ដោយសមាគមសហព័ន្ធនារីវៀតណាម ធនាគារអន្តរជាតិ (World Bank) និងអង្គការសហព័ន្ធនារីសហប្រជាជាតិ (UNWomen) នៅវៀតណាម បានស្របគំនិតនឹងចាត់តាំងឡើង ដោយមានបំណងលើកទឹកចិត្តនិងជំរុញនូវគំនិតច្នៃប្រឌិតទាំងឡាយ ដើម្បីបង្កើនសិទ្ធិ និងលើកកម្ពស់សមត្ថភាពសេដ្ឋកិច្ចរបស់នារីវៀតណាម។ ក្នុងកម្មវិធីនារីច្នៃប្រឌិតនេះ រួមមានបណ្តាសកម្មភាពជាចម្បងនោះគឺ៖ គោរពនិងលើកតំកើងនូវផលិទ្ធផលច្នៃប្រឌិតទាំងឡាយរបស់នារី ក្នុងវិស័យសេដ្ឋកិច្ច ស្វែងរកគោលគំនិត ដាក់ចេញនូវគំនិតច្នែប្រឌិត ឆ្លើយតបប្រធានបទ និងជំនួយអនុវត្ត។ ល ។ លោកស្រី ថាច់ ធី យ៉ឹន មានចំណាប់អារម្មណ៍ និងខួសបញ្ជាក់នូវបញ្ហានេះថា នេះជាសកម្មភាពមួយជាក់ស្តែងដើម្បីជំរុញសេដ្ឋកិច្ចសង្គម។ ព្រោះហេតុនោះ សាលាគាំទ្រយ៉ាងខ្លាំងចំពោះភ្នាក់ងាររដ្ឋនិងគ្រូបង្រៀន ជាពិសេសគឺបងប្អូនជានារីដែលបានចូលរួមក្នុងការប្រឡងសរសេរសំណូមអត្ថបទ ។