មហា​សន្និបាតសមាជិក​ទូទាំង​ប្រ​ទេស​នៃស​មា​គម​មិត្ត​ភាព​វៀត​ណាមនិង​​កាណាដា​អាណត្តិកាលទី​​ III (២០១៣ - ២០១៨)

ថ្ងៃ​ទី​ ២៤ ខែ ឧសភា ឆ្នាំ​ ២០១៣ នៅ​ហា​ណូយ សមា​គម​មិត្តភាព​វៀត​ណាមនិង​កាណាដា បានចាត់​តាំង​មហា​សន្និបាតសមាជិក​ទូទាំង​ប្រ​ទេស​អាណត្តិកាលលើក​ទី​​ III (២០១៣ - ២០១៨) ។ លោក​បណ្ឌិត ផាម​ ទៀត ខាញ់ ជាសាកល​​វិទ្យា​ធិការ​នៃ​សាកលវិ​ទ្យា​ល័យ​ត្រា​វិញ​ មាន​នាទីជា​ប្រ​ធាន​ស​មា​គម​មិត្ត​ភាព​វៀត​ណាម និង​​កាណាដា​ខេត្ត​ត្រា​វិញ​ បាន​ចូល​រួម​​របាយ​ការណ៍និង​បញ្ចេញមតិក្នុង​មហា​សន្និបាត​ 

vn-ca 

​គណប្រ​តិបត្តិការណ៌​មជ្ឈិម​ស​មា​គម​មិត្ត​ភាព​វៀត​ណាមនិង​​កាណាដា​អាណត្តិកាល​ III (២០១៣ - ២០១៨)

​ស​មា​គម​មិត្ត​ភាព​វៀត​ណាម និង​​កាណាដា​ បាន​បង្កើត​ឡើង​នៅ​ថ្ងៃ​​ទី​ ២៦/០៧/១៩៩៩ ជា​អង្គភាព​​នយោ​បាយ​​សង្គម​មួយ​តាម​គោលការណ៍​ស្ម័គ្រចិត្ត ដែល​មិន​​យក​ប្រាក់​ចំណេញ​​របស់​ប្រ​ជា​ជន​វៀត​ណាម ចលនា​លើ​ក្រប​ខ័ណ្ឌទូទាំង​ប្រ​ទេស និង​ក៏​ជា​សមាជិក​របស់សហព័ន្ធ​គោលការណ៍​មិត្ត​ភាព​វៀត​ណាម​ទាំង​ឡាយ​ដែលទទួល​បន្ទុក​អំ​ពី​ការ​បរទេស​ប្រជា​ជន​ កាណា​ដា ។ មហា​សន្និ​បាត​អា​ណត្តិ​កាល​ ទី​III លើក​នេះ មាន​កិត្តិ​យ័ស​​បាន​ទទួលបដិសណ្ឋារៈ​ចំ​ពោះ​ប្រធាន​សហព័ន្ធបណ្តា​គោល​ការណ៍​មិត្តភាព​វៀត​ណាម​មាន​លោក​ វូ ស្វឹន​ ហុង, ឯកអគ្គរដ្ឋទូត​ពេញ​សិទ្ធិ​ កាណា​ដានៅ​វៀត​ណាម មាន​លោក​ស្រី Deborah Chatsis និង​មានសមាជិក​ជាង​ ២០០រូប តំ​ណាង​អោយ​បណ្តា​សមា​គម​មិត្តភាព​វៀត​ណាម​និង​កាណាដា ដែល​នៅតាម​បណ្តា​ភូមិភាគ​ទូទាំង​ប្រទេស​ ។ អង្គសន្និបាត​បាន​ឆ្លង​រួច​រាល់​នូវ​បទ​រាយ​​ការណ៍​បូក​សរុប​សកម្មភាព​​សមាគម​អាណត្តិកាលទី​ II ព្រមទាំងកំណត់​ទិស​ដៅចលនា​សមា​គម​អា​ណត្តិ​កាលទី​ III និងកែប្រែ​លក្ខន្តិកៈមួយ​ចំ​នួន ។ លោក​បណ្ឌិត​ ផាម​ ទៀត​ ខាញ់ បាន​ចូល​រួម​រាយ​ការណ៍​​ បញ្ចេញ​មតិ​ និង​បាន​ចែក​រំលែក​នូវ​បទ​ពិសោធន៍សកម្មភាព​​មិត្តភាព​​ក្នុង​ខេត្ត​ត្រា​វិញនា​ពេល​កន្លង​មក​ហើយ​ ។ មជ្ឈិម​សមាគម​បាន​បញ្ចូល​ក្នុង​អង្គការ​សមាគម​មិត្តភាព​វៀត​ណាម​និង​កាណាដា ខេត្ត​ត្រា​វិញ​ធ្វើជា​សមាជិក​និងឧទ្ទេស​នាម​ក្នុង​មហាសន្និបាត​​ ក្នុង​នោះមានលោក​បណ្ឌិត​ ផាម​ ទៀត​ ខាញ់ បាន​ចូល​រួម​និង​ឈរ​ឆ្នោតជា​​គណៈប្រតិបត្តិ​មជ្ឈិម​សមាគម​អាណត្តិ​កាលទី​​ III ។ មហា​សន្និបាត​បាន​ជ្រើស​យក​អ្នក​ជំ​នាប់​ឆ្នោត​គណៈ​ប្រតិបត្តិ​មជ្ឈិម​សមាគម​អាណត្តិ​កាលទី​​ III ២០១៣ - ២០១៨ រួម​មាន​សមមិត្ត​​ ៤១​ រូប​ ។ សាស្ត្រាចារ្យ​រង បណ្ឌិត​ ​ ង្វៀន​ វៀត​ ទៀន អនុ​រដ្ឋ​មន្ត្រី​ក្រ​សួង​សុខា​ភិ​បាលបាន​តែង​តាំង​ធ្វើ​ជា​ប្រ​ធាន​សមា​គម​ ។

សេចក្តី​ថ្លែង​ការណ៍​ក្នុង​មហា​សន្និបាត មាន​លោក​ វូ ស្វឹន ហុង ជា​ប្រ​ធាន​សហព័ន្ធ​បណ្តា​អង្គការ​មិត្ត​ភាព​វៀត​ណាម និង​លោក​ស្រី​ Deborah Chatsis ជា​ឯកអគ្គរដ្ឋទូត​ពេញ​សិទ្ធិ​ កាណា​ដានៅ​វៀត​ណាម បាន​អោយ​តម្លែ​ខ្ពស់​ចំ​ពោះ​សកម្មភាព​ទាំង​ឡាយ​របស់​មជ្ឈិម​សមា​គម​ និងសមាគម​ភូមិភាគក្នុង​កាល​កន្លង​មក​ ។ ទន្ទឹម​នឹង​នោះ​ក៏​បាន​សង្កត់​ធ្ងន់ចំពោះ​មនោ​សញ្ចេតនាមិត្ត​ភាពរបស់​ប្រជា​ជនទាំង​ពីរ​ប្រ​ទេស​គឺ វៀត​ណាម​និង​កា​ណា​ដា ប្រ​ទេស​ទាំង​ពីរ​បានព្រួតដៃបន្ត​ភាព​សាមគ្គី​យ៉ាង​ស្អឹត​រមួត​មួយ​ថ្ងៃ​កាន់​តែរឹង​មាំ ។ ជា​ពិ​សេស​ឆ្នាំ​ ២០១៣ ប្រ​ទេស​ទាំង​ពីរ​បាន​ចាត់​តាំង​យ៉ាង​មហោ​ឡារិក​នូវ​ពិធី​អនុ​ស្សាវរីយ៍ ៤០ ឆ្នាំបង្កើត​ការ​ទំនាក់​ទំ​នង​ការ​បរទេស​​ និងមហា​សន្និបាត​សមាជិក​ទូទាំង​ប្រ​ទេស​អាណត្តិកាលទី​ III ពិធី​ចាត់​តាំង​ក្នុង​ឱកាស​នេះ គឺ​ជា​ឱកាសដ៏​មាន​តម្លៃ​ជាក់​ស្តែង ។ មហា​សន្និបាត​ទាំង​មូលមាន​ទំ​នុក​ចិត្ត​ទាំង​ស្រុង​ចំ​ពោះ​គណៈ​ប្រ​តិបត្តិ​អាណត្តិថ្មីនិង​ទទួល​បាន​សមិទ្ធិផលល្អ បានរួម​ចំ​ណែក​បង្កើននិង​ជំរុញការ​ទាក់​ទង​មិត្ត​ភាពរវាង​ប្រ​ជា​ជន​ទាំង​ពីរប្រ​ទេសគឺ វៀត​ណាម​និង​កាណា​ដា ក្នុង​ថ្ងៃ​អនា​គត ។

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន មហា​សន្និបាតសមាជិក​ទូទាំង​ប្រ​ទេស​នៃស​មា​គម​មិត្ត​ភាព​វៀត​ណាមនិង​​កាណាដា​អាណត្តិកាលទី​​ III (២០១៣ - ២០១៨)