បើក​បវេសនកាល​ថ្នាក់​អនុបណ្ឌិត​ជំ​នាន់​ទី​២ វគ្គ​ទី​១ ឆ្នាំ ២០១៣

ត្រាវិញ​ 19/6/2013 រសៀល​ថ្ងៃ​ទី​១៩ មិថុនា ២០១៣ សាកលវិទ្យាល័យ​ត្រាវិញ​ចាត់​តាំង​ពិធី​បើក​បវេសនកាល​ថ្នាក់​អនុបណ្ឌិត​ វប្បធម៌វិទ្យា​​ និង​គ្រប់​គ្រង​ពាណិជ្ជកម្ម​ជំ​នាន់​ទី​២ វគ្គ​ទី​១ ឆ្នាំ​២០១៣។

caohock2-2

ចូល​រួម​ពិធី​រួម​មាន​លោក វ៉​ទ្រុង​ហឺវ នាយក​នៃនាយក​ដ្ឋាន​វប្បធម៌​និង​សង្គម​កិច្ច​ លោក​ង្វៀន​ញ៉ឺហាញ់​ គណៈ​បញ្ជាការ​តៃ​ណាម​បូ​ អ្នក​តំ​ណាង​នៅ​បណ្តា​មន្ទីរ ស្ថាប័ន​ចំ​​ណុះ​ខេត្ត​ព្រម​ទាំង​គណៈ​កម្មការ​សាលា និង​សិក្ខាកាម​ទាំង​ឡាយទើប​ជាប់​ឈ្មោះ​ថ្មីៗ។

សាកល​វិទ្យាល័យ​ត្រាវិញ​​បាន​ការ​អនុញ្ញាត​ពី​ក្រសួង​អប់រំ​និង​បណ្តុះ​បណ្តាលបើក​ឱ្យ​បណ្តុះ​បណ្តាល​កំ​រិត​អនុបណ្ឌិត​មាន​ឯក​ទេស​ជំ​នាញ​ វប្បធម៌​វិទ្យា និង​គ្រប់​គ្រង​ពាណិជ្ជកម្ម​។ ខែ ឧសភា​​ ២០១៣ សាលា​បាន​ចាត់​តាំង​សម័យ​ប្រឡង​នៅ​ឯកទេស​ជំ​នាញ​ទាំង​ពីរ​ខាង​លើ​ លទ្ធផល​ទទួល​បាន ១១១/១៤៣ បេក្ខជន​ជាប់​ឈ្មោះចូល​រៀន។

ចូល​រួម​និង​មាន​ប្រ​សាសន៍​ លោក​ បណ្ឌិត ផាម​ ទៀត​ ខាញ់ សាកលវិទ្យាធិការ​សាលាខួស​បញ្ជាក់​ថា «នេះ​គឺ​ជំ​ហាន​ឈាន​ឡើង​មួយ​ចំពោះ​សាកលវិទ្យាល័យ​ត្រាវិញ​ដើម្បី​នាំ​មក​ឱកាស​សិក្សា​ប្រ​សើរ​បំ​ផុត​ដល់​សហគមន៍​ រួម​ចំ​ណែក​លើក​កម្ពស់​សមត្ថភាព​ជំ​នាញ​ឯក​ទេស​ក្នុង​បុព្វហេតុ​បណ្តុះ​បណ្តាល​ធន​ធាន​មនុស្ស​ ក្នុង​ការ​កសាង​ អភិរក្ស និង​អភិវឌ្ឍ​ខឿន​វប្បធម៌​ជាតិ និង​អភិវឌ្ឍ​សេដ្ឋកិច្ច​ សង្គមកិច្ច។»

ការ​បណ្តុះ​បណ្តាល​កំ​រិត​ក្រោយ​បរិញ្ញា​ គឺ​រួម​ចំ​ណែក​ក្នុង​ផែនការណ៍​បណ្តុះ​បណ្តាល​បញ្ញវន្ត​សម្រាប់​ខេត្ត និង​ជា​កម្លាំង​ចលករ​ជួយ​ឱ្យ​សិក្ខាកាម​ទាំង​ឡាយ​បន្ត​វិល​មក​មជ្ឈដ្ឋាន​សាលា​ដើម្បី​សិក្សា​ ស្រាវជ្រាវ​លើក​កម្ពស់​សមត្ថភាព​ ក្រេប​យក​ចំ​ណេះ​វិជ្ជា​ មាន​ការ​ត្រិះ​រិះ​ខ្ពស់។

caohock2-1 

សិក្ខាកាម​ ង្វៀន​ ធេ អាន

សិក្ខាកាម​ ង្វៀន​ ធេ អាន ជាប់​ចំ​ណាត់​ថ្នាក់​ឯក​ជំ​នាញ​វប្បធម៌​វិទ្យា រីក​រាយ​មាន​ប្រ​សាសន៍​ថា «យើង​ខ្ញុំ​ទាំង​ឡាយ​នឹង​សាមគ្គីខិត​ខំ​សិក្សា ស្រាវ​ជ្រាវ គោរព​យ៉ាង​ម៉ឹងម៉ាត់​បទ​កំ​ណត់​ផ្ទៃ​ក្នុង​របស់​សាលា ក៏​ដូច​ជា​វិន័យ​របស់​ថ្នាក់ ព្យាយាម​សិក្សា​ឱ្យ​អស់​ពី​សមត្ថភាព​ដើម្បី​មិន​ធ្វើ​ឱ្យ​ខក​បំ​ណង​របស់​លោក​គ្រូ​អ្នក​គ្រូ និង​អង្គ​ភាព​របស់​ខ្លួន​ដែល​តម្រូវ​ទំ​នុក​បំ​រង​មក​ចូល​រួម​វគ្គ​សិក្សា​នេះ។​»

 caohock2-4

បណ្តា​បេក្ខជន​ជាប់​លំ​ដាប់​ថ្នាក់​ខ្ពស់​ក្នុង​សម័យ​ប្រ​ឡង

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន បើក​បវេសនកាល​ថ្នាក់​អនុបណ្ឌិត​ជំ​នាន់​ទី​២ វគ្គ​ទី​១ ឆ្នាំ ២០១៣