ត្រាវិញ 19/6/2013 រសៀលថ្ងៃទី១៩ មិថុនា ២០១៣ សាកលវិទ្យាល័យត្រាវិញចាត់តាំងពិធីបើកបវេសនកាលថ្នាក់អនុបណ្ឌិត វប្បធម៌វិទ្យា និងគ្រប់គ្រងពាណិជ្ជកម្មជំនាន់ទី២ វគ្គទី១ ឆ្នាំ២០១៣។
ចូលរួមពិធីរួមមានលោក វ៉ទ្រុងហឺវ នាយកនៃនាយកដ្ឋានវប្បធម៌និងសង្គមកិច្ច លោកង្វៀនញ៉ឺហាញ់ គណៈបញ្ជាការតៃណាមបូ អ្នកតំណាងនៅបណ្តាមន្ទីរ ស្ថាប័នចំណុះខេត្តព្រមទាំងគណៈកម្មការសាលា និងសិក្ខាកាមទាំងឡាយទើបជាប់ឈ្មោះថ្មីៗ។
សាកលវិទ្យាល័យត្រាវិញបានការអនុញ្ញាតពីក្រសួងអប់រំនិងបណ្តុះបណ្តាលបើកឱ្យបណ្តុះបណ្តាលកំរិតអនុបណ្ឌិតមានឯកទេសជំនាញ វប្បធម៌វិទ្យា និងគ្រប់គ្រងពាណិជ្ជកម្ម។ ខែ ឧសភា ២០១៣ សាលាបានចាត់តាំងសម័យប្រឡងនៅឯកទេសជំនាញទាំងពីរខាងលើ លទ្ធផលទទួលបាន ១១១/១៤៣ បេក្ខជនជាប់ឈ្មោះចូលរៀន។
ចូលរួមនិងមានប្រសាសន៍ លោក បណ្ឌិត ផាម ទៀត ខាញ់ សាកលវិទ្យាធិការសាលាខួសបញ្ជាក់ថា «នេះគឺជំហានឈានឡើងមួយចំពោះសាកលវិទ្យាល័យត្រាវិញដើម្បីនាំមកឱកាសសិក្សាប្រសើរបំផុតដល់សហគមន៍ រួមចំណែកលើកកម្ពស់សមត្ថភាពជំនាញឯកទេសក្នុងបុព្វហេតុបណ្តុះបណ្តាលធនធានមនុស្ស ក្នុងការកសាង អភិរក្ស និងអភិវឌ្ឍខឿនវប្បធម៌ជាតិ និងអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច។»
ការបណ្តុះបណ្តាលកំរិតក្រោយបរិញ្ញា គឺរួមចំណែកក្នុងផែនការណ៍បណ្តុះបណ្តាលបញ្ញវន្តសម្រាប់ខេត្ត និងជាកម្លាំងចលករជួយឱ្យសិក្ខាកាមទាំងឡាយបន្តវិលមកមជ្ឈដ្ឋានសាលាដើម្បីសិក្សា ស្រាវជ្រាវលើកកម្ពស់សមត្ថភាព ក្រេបយកចំណេះវិជ្ជា មានការត្រិះរិះខ្ពស់។
សិក្ខាកាម ង្វៀន ធេ អាន
សិក្ខាកាម ង្វៀន ធេ អាន ជាប់ចំណាត់ថ្នាក់ឯកជំនាញវប្បធម៌វិទ្យា រីករាយមានប្រសាសន៍ថា «យើងខ្ញុំទាំងឡាយនឹងសាមគ្គីខិតខំសិក្សា ស្រាវជ្រាវ គោរពយ៉ាងម៉ឹងម៉ាត់បទកំណត់ផ្ទៃក្នុងរបស់សាលា ក៏ដូចជាវិន័យរបស់ថ្នាក់ ព្យាយាមសិក្សាឱ្យអស់ពីសមត្ថភាពដើម្បីមិនធ្វើឱ្យខកបំណងរបស់លោកគ្រូអ្នកគ្រូ និងអង្គភាពរបស់ខ្លួនដែលតម្រូវទំនុកបំរងមកចូលរួមវគ្គសិក្សានេះ។»
បណ្តាបេក្ខជនជាប់លំដាប់ថ្នាក់ខ្ពស់ក្នុងសម័យប្រឡង