ឧបនាយក​រដ្ឋមន្ត្រី​ ង្វៀន​ ធៀន ញ៉ឹន ចូល​រួមពិធី​​បើកសម្ពោធ​មហាវិទ្យាល័យ​ភាសា - វប្បធម៌ - វិចិត្រ​សិល្បៈ​ខ្មែរ​ណាម​បូ សាកលវិទ្យាល័យ​ត្រាវិញ

 

ថ្ងៃ​ទី 24/6/2013 សមាជិកការិយាល័យ​នយោបាយ ឧបនាយករដ្ឋ​មន្ត្រី​ ង្វៀន​ ធៀន ញ៉ឹន​ ចូល​រួម​ពិធី​បើក​សម្ពោធ​ដាក់​ឱ្យ​ប្រើ​ប្រាស់​មហាវិទ្យាល័យ​ភាសា - វប្បធម៌ - វិចិត្រ​សិល្បៈ​​ខ្មែរ​ណាម​បូ​នៅ​ចំ​ណុះ​​សាកលវិទ្យាល័យ​ត្រាវិញ​។

 

នេះ​គឺ​មហាវិទ្យាល័យ​ដំ​បូង​បង្អស់​និង​តែ​មួយ​គត់​ក្នុង​​ទូ​ទាំង​ប្រ​ទេស​ បណ្តុះ​បណ្តាលបែប​ពេញ​ម៉ោង​ មុខ​ជំ​នាញផ្នែក​​ភាសា វប្បធម៌ វិចិត្រ​សិល្បៈ​ខ្មែរ​ណាម​បូ ​ បាន​រដ្ឋាភិបាល​អនុម័ត តំ​ណាក់​កាល​ ​ឆ្នាំ​២០១១ - ២០១៥​។

 

លោក​បណ្ឌិត​ ផាម​ ទៀត​ ខាញ់ សាកល​វិទ្យាធិការបាន​​​ឱ្យ​ដឹង​ថា គម្រោង​ការ​នេះ​មាន​ដើម​ទុន​វិនិយោគ​ប្រ​មាណ​ ៦០ កោដិ​ ចាប់​ផ្តើម​កសាង​នៅ​ខែ កក្កដា​ ២០១១ និង​មក​ពេល​បច្ចុប្បន្ន​​ សារវ័ន្ត​​សម្រេច​ជោគ​ជ័យ​សំ​ណង់​រួម​មាន៖ ការិយាល័យ​ បណ្ណាគារ សាល​ប្រជុំ វិចិត្រ​សាល​តាំង​វត្ថុ​បុរាណ​ខ្មែរ​ណាម​បូ ការិយាល័យ​សហប្រតិបត្តិការ​អន្តរជាតិ និង​ការិយាល័យ​សា្រវ​ជ្រាវ​វិទ្យាសាស្ត្រ។ល។

 

khanhthanhkhmer-2

បច្ចុប្បន្ន​ មហាវិទ្យាល័យ​កំ​ពុង​បណ្តុះ​បណ្តាល​នូវ​បណ្តា​កំ​រិត​បរិញ្ញា​បត្រ​រង បរិញ្ញាបត្រ​ និង​អនុបណ្ឌិត ​កម្មវិធី​ ១ឆ្នាំ បណ្តុះ​បណ្តាល​ភា​សា​វៀត​ណាម​ឱ្យ​និស្សិត​កម្ពុជា​ ​​ឆ្លើយ​តប​តម្រូវការ​កាន់​តែ​សម្បូរ​បែប​សម្រាប់​ប្រ​ជា​ពល​រដ្ឋ​​នៅ​ទូទាំង​ខេត្ត​ និង​ក្នុង​តំ​បន់​តៃ​ណាម​បូ។ សាកលវិទ្យាល័យ​ត្រាវិញ​នឹង​កសាង​មជ្ឈមណ្ឌល​មួយ​នេះ​ឱ្យ​ក្លាយ​ទៅ​ជា​មហាវិទ្យាល័យ​ចម្បង​របស់​ជាតិ។​

នៅ​ពិ​ធី​បើក​សម្ពោធ​ ឧបនាយក​រដ្ឋមន្ត្រី​ ង្វៀន ធៀន​ ញ៉ឹន ខួស​បញ្ជាក់​ថា​ បក្ស​និង​រដ្ឋ​តែង​យក​ចិត្ត​ទុក​ដាក់​ចំ​ពោះ​ប្រ​ជា​ជន​ខ្មែរ ក្នុង​នោះ​ការ​អភិរក្ស​ និង​លើក​កម្ពស់​តម្លៃ​វប្បធម៌​ជាតិ។ មាន​គោល​នយោបាយ​ យក​ចិត្ត​អភិវឌ្ឍ​ដល់​សហគមន៍​នៃ​ជន​ជាតិ​ខ្មែរ​លើ​គ្រប់​វិស័យ​ នយោបាយ វប្បធម៌ សង្គម​កិច្ច​ និង​ពិសេស​គឺ​វិស័យ​អប់រំ។

ការ​​លើក​កម្ពស់​សមត្ថភាព​បញ្ញវន្ត​ អភិរក្ស និង​ពង្រីក​ខឿន​ភាសា - វប្បធម៌​នៃ​ជន​ជាតិ​​ខ្មែរ​ណាម​បូ​ ជា​បញ្ហា​មួយ​​ចម្បង​និង​ចាំ​បាច់​បំ​ផុត។

ឧប​នាយករដ្ឋមន្ត្រី​វាយ​តម្លៃ​ខ្ពស់​ខេត្ត​ត្រាវិញ សាកលវិទ្យាល័យ​ត្រាវិញ​បាន​យល់​ត្រឹម​ត្រូវ​នូវ​កត្តា​សំ​ខាន់​របស់​ខេត្ត​ ស្ថាបនា​លើក​កម្ពស់ និង​អភិរក្ស​ខឿន​វប្បធម៌​នៃ​ជន​ជាតិ​ខ្មែរ​ណាម​បូ រួម​ចំ​ណែក​អភិរក្ស​វប្បធម៌​របស់​ជាតិ​ទាំង​ ៥៤ ជន​ជាតិ។ មហាវិទ្យាល័យ​ភាសា - វប្បធម៌​ - វិចិត្រ​សិល្បៈ​ខ្មែរ​ណាម​បូ​ ទោះ​បី​ទើប​កសាង​ប៉ុន្តែ​មក​ទាល់​ពេល​នេះ​មាន​សិស្ស​ និស្សិត​នៅ​បណ្តា​កំ​រិត​បរិញ្ញាបត្រ​រង បរិញ្ញាបត្រ និង​អនុបណ្ឌិត​មាន​ចំ​នួន ៦០០ រូប។ មហាវិទ្យាល័យ​មាន​គ្រូ​បង្ហាត់​បង្រៀន​ចំ​នួន ៥១​ រូប​ក្នុង​នោះ​គ្រូ​បង្រៀន​ខ្មែរ​មាន ១៧ រូប។ ពិសេស​សាកលវិទ្យាល័យ​ត្រាវិញទទូល​បាន​ការ​រួម​សហការ​ពី​បណ្តា​​អ្នក​ស្មគ្រ​​មក​ពី​បណ្តា​ប្រ​ទេស​មាន​មនោសញ្ចេតនា​ចំ​ពោះ​មាតុភូមិ​វៀត​ណាម​ក៏​ដូច​ខឿន​វប្បធម៌​ខ្មែរ​ណាម​បូ។

ឧបនាយក​រដ្ឋមន្ត្រី​ជឿ​ជាក់​ថា មហាវិទ្យាល័យ​ភា​សា - វប្បធម៌ - វិចិត្រ​សិល្បៈ​ខ្មែរ​ណាម​បូ នឹង​បន្ត​អភិវឌ្ឍ ច្នៃ​ប្រ​ឌិត​ខ្ពស់​ ដើម្បី​កសាង​ទី​នេះ​ឱ្យ​ក្លាយ​ទៅ​ជា​មជ្ឈដ្ឋាន​សិក្សា​មួយមាន​កិត្តិសព្ទល្បី​ល្បាញ​ តម្រង់​ទិស​ដៅ​ខឿន​វប្បធម៌​ខ្មែរ​ណាម​បូ និង​ជា​ទី​​កន្លែង​សហប្រ​តិបត្តិការ​អន្តរជាតិ​អំពី​ខឿន​វប្បធម៌​ខ្មែរ​របស់​​ប្រ​ទេស​ជាតិទាំង​មូល​។

ម្យ៉ាង​ទៀត​ដែរ ឧបនាយករដ្ឋមន្ត្រី ង្វៀន ធៀន ញ៉ឹន បាន​ប្រ​គល់​អាហារូបករណ៍​របស់​សាស្ត្រាចារ្យ​ ង្វៀន​ ធៀន ថាញ់ ឱ្យ​ប្អូនៗ​និស្សិតសាលា​ចំ​នួន​ ១០ចំ​ណែក ​​ដែល​មាន​ជីវភាព​លំ​បាក ទទួល​ពិន្ទុ​ខ្ពស់​ក្នុង​ការសិក្សា​នៃ​ឆ្នាំ​សិក្សា​កន្លង។

khanhthanhkhmer-3

ឧបនាយក​រដ្ឋ​មន្ត្រី ប្រ​គល់​អាហារូបករណ៍​ ១០ ចំ​ណែក របស់​សាស្ត្រាចារ្យ ង្វៀន ធៀន ញ៉ឹនឱ្យ​និស្សិត

ពិភាក្សា​ជា​មួយ​អ្នក​យក​ព័ត៌មាន​នៃ​សារព័ត៌មាន​អេឡិចត្រូនិក​រដ្ឋាភិបាល លោក David Martinello អ្នក​ស្មគ្រ​ចិត្ត​ជន​ជាតិ​​កាណាដា​​វាយ​តម្លៃ​ខ្ពស់ សារសំខាន់​របស់​មហាវិទ្យាល័យ​ភាសា​ - វប្បធម៌​ - វិចិត្រ​សិល្បៈ​ខ្មែរ​ណាម​បូ។ អ្នក​ស្មគ្រ​ចិត្ត​កាណាដា​ទាំង​ឡាយ​កំ​ពុង​បម្រើ​ការ​ងារ​នៅ​សាកលវិទ្យាល័យ​ត្រាវិញ​បាន​ឱ្យ​ដឹង​ថា នឹង​ចូល​រួម​កសាង​ អភិវឌ្ឍ​កម្មវិធី​អំ​ពី​នរវិជ្ជា វិចិត្រសិល្បៈ ភា​សា និង​ដោះ​ដូរ​ភា​សា វប្បធម៌​ឆ្លង​តាម​បណ្តា​សកម្មភាពសហប្រតិបត្តិការ​។

ចំ​ពោះ​អ្នក​ស្រីCaroline Conception Ligtas ជន​ជាតិ​សហរដ្ឋ​អាមេរិក​​មាន​មនោសញ្ចេតនា​ចំ​ពោះ​មាតុភូមិ​វៀត​ណាម និង​វប្បធម៌​ខ្មែរ​ណាម​បូ​ឆ្លង​តាម​ការ​ចែក​ចាយ​ នូវ​សៀវ​ភៅ​ស្រាវ​ជ្រាវ​អំ​ពី​វប្បធម៌​ខ្មែរ​ណាម​បូ​ជា​ភាសា​អង់​គ្លេស។ វាយ​តម្លៃ​ខ្ពស់​រដ្ឋាភិបាល​វៀត​ណាម​វិនិយោគ​កសាង​មហាវិទ្យាល័យ​ភា​សា វប្បធម៌​ វិចិត្រ​សិល្បៈ​ខ្មែរ​ណាម​បូ​នៅ​ត្រាវិញ នឹង​ជួយ​ស្តា​ឱ្យ​រស់​ឡើង​វិញ​នូវ​ភាសាខ្មែរ ជា​ភា​សា​មួយ​គួរ​បាន​អភិរក្ស​លើ​ពិភព​លោក។

មហាវិទ្យាល័យ​ភាសា​ - វប្បធម៌ - វិចិត្រ​សិល្បៈ​ខ្មែរ​ណាម​បូ​បាន​បង្កើត​នៅ​ខែ កក្កដា ២០១២ បច្ចុប្បន្ន​មាន​សិក្ខាកាម​​ថ្នាក់​​អនុបណ្ឌិត​​ ១៤០ រូប​ បរិញ្ញាបត្រ​រង និង​បរិញ្ញាបត្រ​ចំ​នួន​ ៤២៧ រូប។ នេះ​ជា​គម្រោងការ​សំ​ខាន់ និង​ជា​មហាវិទ្យាល័យ​ដំ​បូងតែ​មួយ​គត់​ក្នុង​ទូទាំង​ប្រ​ទេស បណ្តុះ​បណ្តាល​បែប​ពេញ​ម៉ោង​មុខ​ជំ​នាញ​ភាសាវិទ្យា វប្បធម៌ វិចិត្រ​សិល្បៈ​ខ្មែរ​ណាម​បូ។

khanhthanhkhmer-4

khanhthanhkhmer-6

khanhthanhkhmer-5

khanhthanhkhmer-7

 

ហ្វិញ​ សាង

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន ឧបនាយក​រដ្ឋមន្ត្រី​ ង្វៀន​ ធៀន ញ៉ឹន ចូល​រួមពិធី​​បើកសម្ពោធ​មហាវិទ្យាល័យ​ភាសា - វប្បធម៌ - វិចិត្រ​សិល្បៈ​ខ្មែរ​ណាម​បូ សាកលវិទ្យាល័យ​ត្រាវិញ