វិស្សមកាល​ CLEATS: បាល់​បាន​រមៀល​លើ​​កី​ឡាដ្ឋាន​សាកលវិទ្យាល័យ​ត្រាវិញ

ត្រាវិញ 7.7.2013 – វិស្សមកាល​ “ផ្លាស់​ប្តូរ​ជីវិត​​និង​អភិវឌ្ឍ​ទេពកោសល្យ​ជា​មួយ​កី​ឡា​បាល់​ទាត់​”(CLEAT) ដោយ​អង្គ​ការ​ស្ម័គ្រ​ចិត្ត​អាស៊ី​ (VIA) រួម​សហការ​ជា​មួយ​សាកលវិទ្យាល័យ​ត្រាវិញ​ចាត់​តាំង​ បាន​បើក​ពិធី​ឡើង​យ៉ាង​ឱ​ឡា​រិក​នៅ​បណ្ឌល​ទី​១​ របស់​សាលា​ នា​ព្រឹក​ថ្ងៃ​ទី ៦​ កក្កដា​ ឆ្នាំ ២០១៣។

hinh 1 NTD

“បេក្ខ​ជន​​សំ​ខាន់​នោះ​គឺ​សិស្សបឋម​សិក្សា​របស់​​​សាលា​គរុ​កោសល្យ​អនុវត្ត​ចំ​ណុះ​សាកលវិទ្យាល័យ​ត្រាវិញដែល​មាន​អាយុចាប់​ពី ៦ ដល់ ១២ ឆ្នាំ​​ចំ​នួន ៨០​រូប។ ក្រៅ​ពី​អ្នក​ស្ម័គ្រចិត្ត​​ ៥ រូប​មក​ពី​សហរដ្ឋ​អាមេរិក និង​ព្រះ​រាជាណាចក្រ​កម្ពុជា នៅ​មាន​និស្សិត​ ១៦ រូបទៀត​មក​ពី​​​ប្រ​ទេស​ទាំង​បី ​គឺ​សហរដ្ឋ​អាមេរិក កម្ពុជា និង​និស្សិត​សាកលវិទ្យាល័យ​ត្រាវិញ​៨​រូប​ផង​ដែរ ​ណែ​នាំ​បង្ហាញ​ក្មួយៗ អនុវត្ត​នូវ​សកម្មភាព​​បាន​គ្រោង​ទុក ​ចាប់​ពី​ថ្ងៃទី ៦ រហូត​ដល់​ថ្ងៃ​ទី ១២ កក្កដា ២០១៣​ នៅ​ក្នុង​បរិវេណ​មណ្ឌល​ទី​១​របស់​សាលា។

បណ្តា​ប្អូនៗ​ជា​សិស្សា​នុសិស្ស​ បាន​លត់​ដំ​ “អភិវឌ្ឍ​ទេពកោសល្យ​កីឡា​បាល់​ទាត់” ឆ្លង​តាម​សកម្មភាព​​កីឡា​បាល់​ទាត់​ ធ្វើ​ការ​ងារ​​ក្រុម លេង​ល្បែង​ក៏​ប៉ុន្តែ​សិក្សា​ផ្ទាល់​ជា​មួយ​បងៗ​ស្ម័គ្រ​ចិត្ត​ជន​ជាតិ​បរទេស​ ដើម្បី​អភិវឌ្ឍ​​បំ​ណិន​នៃ​ការ​រស់​នៅ ធ្វើ​ម្ចាស់​ការ​ខ្លួន​ឯង ភាព​ឈ្លាស​​​វៃ​ក្លាហាន​និង​សិក្សា​ភាព​ខុស​គ្នា​អំពីវប្បធម៌ប្រ​ទេស​មិត្ត​​ដើម្បី​​​សមាហរណកម្ម​និង​ការ​អត់​ធ្មត់​។

ក្នុងឱកាស​បើក​ពិធីនេះ​ដែរ​​ លោក​ង្វៀន​តៀន​យុង​ សាកលវិទ្យាធិការ​រង​នៃ​សាកលវិទ្យាល័យ​ត្រាវិញ​ បាន​ជូនពរ​ដល់​ក្មួយៗ​​កុមារ​ មាន​រដូវ​វិស្សមកាល​​សប្បាយ​រីក​រាយ និង​បំ​ណិនមាន​ប្រ​យោជន៍​ជា​ច្រើន​ ​ជួយ​អភិវឌ្ឍ​ទាំង​សារីរៈ​​និង​ស្មារតី​ដើម្បី​ត្រៀម​លក្ខណៈ​​​​ឈាន​ចូល​ឆ្នាំ​សិក្សា​ថ្មី​ និង​មាន​លទ្ធផល​ខ្ពស់​បំ​ផុត។

អាណាព្យាបាល​​មាន​​ការ​ពេញ​ចិត្ត​និង​រីក​រាយ​ណាស់​ ដែល​ឃើញ​កូន​​របស់​ខ្លួន​បាន​អ្នក​ស្ម័គ្រ​ចិត្ត​នៅ​ក្នុង​និង​ក្រៅ​ប្រទេសខ្នះ​ខ្នែងណែ​នាំ​​​ បង្ហាត់​ផ្ទាល់​។

hinh 2 co Hopehinh-3-thay-WESLEY 202x327 e4fe109ef30890eba8e74a2669c44cea

លោក​Wesley Hedden ប្រ​ធាន​​នៃ​ក្រុម​ស្ម័គ្រ​ចិត្ត​បាន​ឱ្យ​ដឹង​ថា ទោះ​ជា​​រូប​លោក​សញ្ជាតិ​អាមេរិក ក៏​ប៉ុន្តែ​​រស់​នៅ​​វៀតណាម​បាន​៤​ឆ្នាំ​​ ហើយ​និយាយ​ភាសា​វៀត​ណាម​គួរ​សម​។ លោក​បន្ថែម​ “ខ្ញុំ​សង្ឃឹម​រដូវ​វិស្សមកាល​នេះ​នឹង​ជួយ​ដល់​ក្មួយៗ​ ពេញ​ចិត្ត​ថែម​ទៀត​ជា​មួយ​កីឡា​បាល់​ទាត់ អភិវឌ្ឍ​បំ​ណិន​រស់​នៅ បំ​ណិន​ផ្ទេរ​​ចំ​ណេះ​ដឹង​ យល់​ដឹង​អំពី​វប្បធម៌​អាមេរិក និង​ក្លា​ហាន​ពេល​ជួយ​អ្នក​បរទេស​”។

ក្មួយៗ​សិក្សា​បំ​ណិន​នៃ​ការ​រស់​នៅ​​ប៉ុន្តែ​មិន​ដឹង​ថា​បាន​បង្ហាត់​ឆ្លង​តាម​ការ​លេង​ល្បែងដោយ​ប៉ិន​ប្រ​សប​ ដូច​បងៗ​បិទ​មុខ​រួច​តោង​ក​ក្មួយ​ពី​ក្រោយ​ដើម្បី​ក្មួយៗ​​បង្ហាញ​ផ្លូវ​បាល់ក្នុង​ល្បែង​លេង “បិទ​ភ្នែក​ទាត់​បាល់” “ទាត់​បាល់​នឹង​ដៃ”។ល។

លោក​ស្រី ង្វៀន​ ធី​ ម៉ាយ ខាញ ប្រ​ធាន​នៃ​ការិយាល័យ​សហប្រតិបត្តការ​អន្តរជាតិ​និង​ជំ​រុញ​គម្រោង​ការ បាន​ឱ្យ​ដឹង​ថា​ វិស្សមកាល​ឆ្នាំ​ក្រោយ​នឹង​បាន​ចាត់​តាំង​ឡើង​វិញ​នៅ​ខែ​កក្កដា​ដ​ដែល​។ បណ្តា​អ្នក​ស្ម័គ្រ​ចិត្ត​ក៏​បាន​ដឹង​នូវ​វប្បធម៌​វៀតណាម​ ព្រោះ​អង្គការ​ VIA បាន​សហការ​ជា​មួយ​សាកលវិទ្យាល័យ​ត្រាវិញ​ជាង​៧ ឆ្នាំ​មក​ហើយ​ ​ក្នុង​ការ​ឧបត្ថម្ភ​បង្ហាត់​បង្រៀន​ភាសា​អង់​គ្លេស។

ក្រោយ​រយៈ​ពេលមួយ​សប្តាហ៍​ពង្រាយ​សកម្មភាព​នៅ​សាកលវិទ្យាល័យ​ត្រាវិញ​ អ្នក​ស្ម័គ្រ​ចិត្ត​ទាំង​ឡាយ​នឹង​ធ្វើ​ដំ​ណើរ​ទៅ​ប្រ​ទេស​កម្ពុជា​ដើម្បី​ចាត់​តាំង​ទី​បោះ​ជំ​រំ​​វិស្សមកាល​នៅ​ប្រ​ទេស​របស់​មិត្ត។   

   hinh 4 sap toi dichhinh 5 trai trai

 

 អង្គ​ការ​ស្ម័គ្រ​ចិត្ត​អាស៊ី (VIA)

អង្គ​ការ​ VIA (Volunteers in Asia) បង្កើត​នៅ​ឆ្នាំ 1963 នៅ​សាកលវិទ្យាល័យ​ Standford សហរដ្ឋ​អាមេរិក។ VIA ផ្តល់​បណ្តា​កម្មវិធី​សិក្សា​និង​អនុវត្ត​នៅ​អាស៊ី​និង​សហរដ្ឋអាមេរិក​ ដើម្បី​ផ្សព្វ​ផ្សាយ​វប្បធម៌ បង្កើត​ចំ​ណង​សហការ និង​បទពិសោធគំនិត​ច្នៃ​ប្រ​ឌិត”VIA មាន​អ្នក​ស្ម័គ្រ​ចិត្ត​ធ្វើ​ការ​នៅ​ប្រ​ទេស​ចិន ថៃ ភូមា កម្ពុជា ឥណ្ឌូនេស៊ី និង​វៀត​ណាម។

បក​ប្រែដោយ៖ ហ្វិញ​សាង

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន វិស្សមកាល​ CLEATS: បាល់​បាន​រមៀល​លើ​​កី​ឡាដ្ឋាន​សាកលវិទ្យាល័យ​ត្រាវិញ