ត្រាវិញ 7.7.2013 – វិស្សមកាល “ផ្លាស់ប្តូរជីវិតនិងអភិវឌ្ឍទេពកោសល្យជាមួយកីឡាបាល់ទាត់”(CLEAT) ដោយអង្គការស្ម័គ្រចិត្តអាស៊ី (VIA) រួមសហការជាមួយសាកលវិទ្យាល័យត្រាវិញចាត់តាំង បានបើកពិធីឡើងយ៉ាងឱឡារិកនៅបណ្ឌលទី១ របស់សាលា នាព្រឹកថ្ងៃទី ៦ កក្កដា ឆ្នាំ ២០១៣។
“បេក្ខជនសំខាន់នោះគឺសិស្សបឋមសិក្សារបស់សាលាគរុកោសល្យអនុវត្តចំណុះសាកលវិទ្យាល័យត្រាវិញដែលមានអាយុចាប់ពី ៦ ដល់ ១២ ឆ្នាំចំនួន ៨០រូប។ ក្រៅពីអ្នកស្ម័គ្រចិត្ត ៥ រូបមកពីសហរដ្ឋអាមេរិក និងព្រះរាជាណាចក្រកម្ពុជា នៅមាននិស្សិត ១៦ រូបទៀតមកពីប្រទេសទាំងបី គឺសហរដ្ឋអាមេរិក កម្ពុជា និងនិស្សិតសាកលវិទ្យាល័យត្រាវិញ៨រូបផងដែរ ណែនាំបង្ហាញក្មួយៗ អនុវត្តនូវសកម្មភាពបានគ្រោងទុក ចាប់ពីថ្ងៃទី ៦ រហូតដល់ថ្ងៃទី ១២ កក្កដា ២០១៣ នៅក្នុងបរិវេណមណ្ឌលទី១របស់សាលា។
បណ្តាប្អូនៗជាសិស្សានុសិស្ស បានលត់ដំ “អភិវឌ្ឍទេពកោសល្យកីឡាបាល់ទាត់” ឆ្លងតាមសកម្មភាពកីឡាបាល់ទាត់ ធ្វើការងារក្រុម លេងល្បែងក៏ប៉ុន្តែសិក្សាផ្ទាល់ជាមួយបងៗស្ម័គ្រចិត្តជនជាតិបរទេស ដើម្បីអភិវឌ្ឍបំណិននៃការរស់នៅ ធ្វើម្ចាស់ការខ្លួនឯង ភាពឈ្លាសវៃក្លាហាននិងសិក្សាភាពខុសគ្នាអំពីវប្បធម៌ប្រទេសមិត្តដើម្បីសមាហរណកម្មនិងការអត់ធ្មត់។
ក្នុងឱកាសបើកពិធីនេះដែរ លោកង្វៀនតៀនយុង សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យត្រាវិញ បានជូនពរដល់ក្មួយៗកុមារ មានរដូវវិស្សមកាលសប្បាយរីករាយ និងបំណិនមានប្រយោជន៍ជាច្រើន ជួយអភិវឌ្ឍទាំងសារីរៈនិងស្មារតីដើម្បីត្រៀមលក្ខណៈឈានចូលឆ្នាំសិក្សាថ្មី និងមានលទ្ធផលខ្ពស់បំផុត។
អាណាព្យាបាលមានការពេញចិត្តនិងរីករាយណាស់ ដែលឃើញកូនរបស់ខ្លួនបានអ្នកស្ម័គ្រចិត្តនៅក្នុងនិងក្រៅប្រទេសខ្នះខ្នែងណែនាំ បង្ហាត់ផ្ទាល់។
លោកWesley Hedden ប្រធាននៃក្រុមស្ម័គ្រចិត្តបានឱ្យដឹងថា ទោះជារូបលោកសញ្ជាតិអាមេរិក ក៏ប៉ុន្តែរស់នៅវៀតណាមបាន៤ឆ្នាំ ហើយនិយាយភាសាវៀតណាមគួរសម។ លោកបន្ថែម “ខ្ញុំសង្ឃឹមរដូវវិស្សមកាលនេះនឹងជួយដល់ក្មួយៗ ពេញចិត្តថែមទៀតជាមួយកីឡាបាល់ទាត់ អភិវឌ្ឍបំណិនរស់នៅ បំណិនផ្ទេរចំណេះដឹង យល់ដឹងអំពីវប្បធម៌អាមេរិក និងក្លាហានពេលជួយអ្នកបរទេស”។
ក្មួយៗសិក្សាបំណិននៃការរស់នៅប៉ុន្តែមិនដឹងថាបានបង្ហាត់ឆ្លងតាមការលេងល្បែងដោយប៉ិនប្រសប ដូចបងៗបិទមុខរួចតោងកក្មួយពីក្រោយដើម្បីក្មួយៗបង្ហាញផ្លូវបាល់ក្នុងល្បែងលេង “បិទភ្នែកទាត់បាល់” “ទាត់បាល់នឹងដៃ”។ល។
លោកស្រី ង្វៀន ធី ម៉ាយ ខាញ ប្រធាននៃការិយាល័យសហប្រតិបត្តការអន្តរជាតិនិងជំរុញគម្រោងការ បានឱ្យដឹងថា វិស្សមកាលឆ្នាំក្រោយនឹងបានចាត់តាំងឡើងវិញនៅខែកក្កដាដដែល។ បណ្តាអ្នកស្ម័គ្រចិត្តក៏បានដឹងនូវវប្បធម៌វៀតណាម ព្រោះអង្គការ VIA បានសហការជាមួយសាកលវិទ្យាល័យត្រាវិញជាង៧ ឆ្នាំមកហើយ ក្នុងការឧបត្ថម្ភបង្ហាត់បង្រៀនភាសាអង់គ្លេស។
ក្រោយរយៈពេលមួយសប្តាហ៍ពង្រាយសកម្មភាពនៅសាកលវិទ្យាល័យត្រាវិញ អ្នកស្ម័គ្រចិត្តទាំងឡាយនឹងធ្វើដំណើរទៅប្រទេសកម្ពុជាដើម្បីចាត់តាំងទីបោះជំរំវិស្សមកាលនៅប្រទេសរបស់មិត្ត។
អង្គការស្ម័គ្រចិត្តអាស៊ី (VIA)
អង្គការ VIA (Volunteers in Asia) បង្កើតនៅឆ្នាំ 1963 នៅសាកលវិទ្យាល័យ Standford សហរដ្ឋអាមេរិក។ VIA ផ្តល់បណ្តាកម្មវិធីសិក្សានិងអនុវត្តនៅអាស៊ីនិងសហរដ្ឋអាមេរិក ដើម្បីផ្សព្វផ្សាយវប្បធម៌ បង្កើតចំណងសហការ និងបទពិសោធគំនិតច្នៃប្រឌិត”VIA មានអ្នកស្ម័គ្រចិត្តធ្វើការនៅប្រទេសចិន ថៃ ភូមា កម្ពុជា ឥណ្ឌូនេស៊ី និងវៀតណាម។
បកប្រែដោយ៖ ហ្វិញសាង