មូល​និធិ​ឧបត្ថម្ភ​អប់រំ​ឡេ​ម៉ុង​ដាវ ផ្តល់​​អាហារូបករណ៍​ចំ​នួន​៤១​ចំ​ណែក​

 

 ត្រាវិញ, 7.8.2013 មូល​និធិឧបត្ថម្ភ​អប់រំ​ឡេ​ម៉ុង​ដាវ​បាន​​ផ្តល់​អាហារូបករណ៍​ចំ​នួន​៤១​ចំ​ណែកជូនចំ​ពោះ​និស្សិត​សាកលវិទ្យាល័យ​ត្រាវិញ​ ជួប​ការ​​លំ​បាក​ ព្យាយាម​សិក្សា​ទទួល​បាន​លទ្ធផល​ខ្ពស់​ដោយ​ទឹក​ប្រាក់​សរុប​មាន​​ ៨២ លាន​ដុង។

 

 

 hocbongLMD-2

លោក​ស្រី​ឡេ​ធី​គីម​ថ្វ ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​គ្រប់​គ្រង​មូលនិធិ​ឱ្យ​ដឹង​ថា មូលនិធិនេះ​គឺ​បំ​ណង​បាន​ចូល​រួម​មួយ​ចំ​ណែក​ដល់​ការ​លើក​​កម្ពស់​គុណ​ភាព​និង​ប្រសិទ្ធភាព​វិស័យ​អប់រំ​របស់​ជាតិ។

ឆ្លង​តាមការ​ឧបត្ថម្ភ​ឱ្យ​កម្មវិធី​​អប់រំ​ អភិវឌ្ឍ​វិស័យ​បណ្តុះ​បណ្តាល​នៅ​តំ​បន់​ដាក់​ស្រយាល មូលនិធិ​គឺ​ដើម្បី​ជំ​រុញ​និង​បង្ក​លក្ខណៈ​លើក​ទឹក​ចិត្ត​ដល់​មិត្ត​និស្សិត​មាន​លទ្ធផល​ខ្ពស់​ក្នុង​ការ​សិក្សា មាន​ការ​ត្រិះ​រិះ​ច្នៃ​ប្រ​ឌិត​ខ្ពស់ និង​ចូល​រួម​​ស្រាវ​ជ្រាវ​វិទ្យាសាស្ត្រ​។

មិត្ត​ង្វៀន​ធី​គុក និស្សិត​មហាវិទ្យាល័យ​កសិកម្ម​-​ជលផល​ទើប​ទទួល​អាហារូបករណ៍​រីក​រាយ​ថ្លែង​នូវ​ចំ​ណាប់​​អារម្មណ៍​ «និស្សិត​​យើង​ខ្ញុំ​ជួប​ក្តី​លំ​បាក ​ជីវភាព​គ្រួ​សារ​ផ្សេងៗ​គ្នា ក៏​ប៉ុន្តែ​មាន​សុបិន​រួម​គឺ​បំ​ណង​បាន​ទៅ​សាលា​រៀន​។ ថ្ងៃ​នេះ យើង​ខ្ញុំ​មាន​កិត្តិយស​ដែល​ទទួល​បាន​អាហារូបករណ៍របស់​ឡេ​ម៉ុង​ដាវ​​ពិត​ជា​ខ្ពង់​ខ្ពស់។​ នេះ​ជា​កម្លាំង​ចលករ​មួយ​សម្រាប់​យើង​ខ្ញុំ​​បន្ត​ការ​សិក្សា​និងខិត​ខំ​​អស់​ពី​សម្ថភាព​ដើម្បី​បំ​រើ​បុព្វហេតុ​សង្គមជាតិនៅ​ថ្ងៃ​អនាគត់» 

hocbongLMD-1

និស្សិត​ទទួល​អាហារូបរកណ៍​ពី​អ្នក​តំ​ណាង​ម្ចាស់​ឧបត្ថម្ភ

តំ​ណាង​គណៈ​កម្មការ​សាលា​ លោក​វ៉​ហ្វាង​ខាយ សាកលវិទ្យាធិ​ការ​រង​បាន​ខួប​បញ្ជាក់​នូវ​ការ​រួម​យ៉ាង​សកម្ម​របស់​គណៈ​គ្រប់​គ្រង​មូល​និធិ​អាហារូបករណ៍​ឡេ​ម៉ុង​ដាវ។ នេះ​ជា​ប្រ​ភព​លើក​ទឹក​ចិត្ត​ទាន់​ពេល​វេលា និង​ជា​រង្វាន់​ស្មារតីយ៉ាង​ក្រៃ​លែង​ជួយ​ឱ្យ​ប្អូន​ឆ្លង​ផុត​ក្តី​លំ​បាក​ដើម្បី​សម្រេច​ភារកិច្ច​សិក្សា​របស់​ខ្លួន។

ឱកាស​នេះ​ លោក​​ថ្លែង​អំ​ណរ​គុណ​ដល់អតីត​​​លោក​គ្រូ​ឡេ​ម៉ុង​ដាវ​ គណៈ​ប្រតិបត្តិ​ការ​និង​គ្រប់​គ្រង​មូល​និធិ​នេះ​មួយ​ថ្ងៃ​កាន់​តែរីក​ចំ​រើន។

ឆ្នាំ 2013​ មូល​និធិ​ឧបត្ថម្ភ​អប់រំ​ឡេ​ម៉ុង​ដាវ​លើក​ទី​មួយ​ចាត់​តាំង​ប្រ​គល់​អាហារូបករណ៍​ជូន​​ចំ​ពោះ​និស្សិត​សាកលវិទ្យាល័យ​ត្រាវិញ

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន មូល​និធិ​ឧបត្ថម្ភ​អប់រំ​ឡេ​ម៉ុង​ដាវ ផ្តល់​​អាហារូបករណ៍​ចំ​នួន​៤១​ចំ​ណែក​