លោក​កឹម កន្ថា ចាង​ហ្វាង​សាលា​វិទ្យាល័យ​ស្វាយ​រៀង​នៃ​ព្រះ​រាជា​ណាចក្រ​​កម្ពុជា​​បំ​ពេញទស្សនកិច្ច​​​និង​ស្វែង​យល់​កិច្ច​ការ​​ជ្រើស​រើសនិស្សិត

ត្រាវិញថ្ងៃទី២៨សីហាកន្លងទៅលោក​​ កឹមចន្ថា ចាងហ្វាងសាលាវិទ្យាល័យស្វាយរៀង បំពេញទស្សនកិច្ចនៅសាកលវិទ្យាល័យត្រាវិញ ទទួលដំណើរ​ ​មានលោកបណ្ឌិត ផាមទៀតខាញ់​​សាកលវិទ្យាធិការលោកស្រីថាច់ធីយ៉ឹន សាកលវិទ្យាធិការរងព្រមទាំងថ្នាក់ដំនាំនៃ​​ការិយាល័យសហប្រតិបត្តការអន្តរជាតិ-​ជំរុញគម្រោងការនិងអង្គភាពចំណុះសាលា​​

kem-kantha-1

នៅអង្គ​​ជំនួប ​សំណេះសំណាលវាងសាលាទាំងពីរ​ លោកកឹម ​ចន្ថា​ មានមប្រសាសន៍ថាលោកបានជ្រាប់​​ព័ត៌មានពីការជម្រើសបេក្ខសិស្សនៃសាកលវិទ្យាល័យត្រាវិញនៅកម្ពុជា​ យើងខ្ញុំមានការចាប់អារម្មណ៍យ៉ាងខ្លាំង​ ហើយក៏មានបំណងចង់ស្វែងយល់អំពីគ្រឹះស្ថានអប់រំនេះ ហេតុដូច្នេះ​ ​ថ្ងៃនេះខ្ញុំមានវត្តមាននៅសាកលវិទ្យាល័យត្រាវិញ​ ​បំណង​​ធំបំផុតគឺផ្ដល់ព័ត៌មាន​ និងប្រឹក្សាដល់សិស្ស​ និស្សិត នៅកម្ពុជា​ ជ្រើសរើស​​សាលាណាដែលមានគុណភាព​​​ដើម្បីបន្តការសិក្សាទៅអនាគត ​ក៏ដូចជ្រើសយកប្រព័ន្ធអប់រំអភិវឌ្ឍដូចនៅប្រទេសវៀតណាម

kem-kantha-2

 ក្នុងឆ្នាំ២០១៣​-២០១៤​ សាកលវិទ្យាល័យត្រាវិញបានប្រារព្ធកម្មវិធីជ្រើសរើសនិស្សិតនៅកម្ពុជា​​រួមមានមុខជំនាញចំនួន១៩​ ​កម្រិតបរិញ្ញាបត្រ​​ និងបរិញ្ញាបត្ររង​ ក្នុងនោះមានមុខជំនាញ​​ពហុវេជ្ជសាស្ត្រផង។​ នេះក៏​​ជាកាសសម្រាប់សិស្សនិស្សិតកម្ពុជាជ្រើសរើសមុខជំនាញសមស្របនឹងសមត្ថភាពព្រមទាំងចំណូលចិត្តសិក្សានៅបរទេស​ លោកស្រី​ ថាច់ធីយ៉ឹន​ សាកលវិទ្យាធិការរង និងជា​​ប្រធានទទួលបន្ទុកកិច្ចការ​​ជ្រើសរើសនិស្សិត​​នៅកម្ពុជាឆ្នាំ​​២០១៣ បានឱ្យដឹងបន្ថែម

ក្រោយពីបានពិភាក្សា​​ស្វែងយល់​ និងស្តាប់នូវការ​​ឧទ្ទិសនាមអំពី​​បណ្ដាមុខជំនាញ​ និងសក្តានុពល​​​រីកចម្រើនរបស់​​មហាវិទ្យាល័យចំណុះ គណៈប្រតិភូបានទៅ​​ទស្សនា​ ហេដ្ឋារចនាសម្ព័ន្ធ សម្ភារៈឧបទ្ទេស​ បន្ទប់អនុវត្ត​ បន្ទប់ពិសោធ​ នៅមហាវិទ្យាល័យកសិកម្ម​ ជលផល មហាវិទ្យាល័យគីមីសាស្ត្រ​ មហាវិទ្យាល័យ​​ភាសា​ វប្បធម៌​ វិចិត្រសិល្បៈ​​ខ្មែរណាមបូ​ អន្តេវាសិកដ្ឋាន។ល។ 

 

ហ្វិញ សាង

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន លោក​កឹម កន្ថា ចាង​ហ្វាង​សាលា​វិទ្យាល័យ​ស្វាយ​រៀង​នៃ​ព្រះ​រាជា​ណាចក្រ​​កម្ពុជា​​បំ​ពេញទស្សនកិច្ច​​​និង​ស្វែង​យល់​កិច្ច​ការ​​ជ្រើស​រើសនិស្សិត