ការិយាល័យសិក្សា

មុខងារ៖ ជំ​នួយ​ដល់សាកល​វិទ្យា​ធិការ​ក្នុង​ការ​អភិវឌ្ឍ​មុខ​ជំ​នាញ​សិក្សា​គម្រោង​ការ​បណ្តុះ​បណ្តាល ​កិច្ច​ការ​ជ្រើសរើស សិស្ស​ និស្សិត  សេចក្តី​សម្រេច​នៃ​ការ​ប្រឡងចូល ប្រឡង​ចេញ គ្រប់​គ្រង​សញ្ញាប័ត្រ​តាម​បណ្តាញ កំ​រិត​បណ្តុះ​បណ្តាល​ក្នុង​និង​ក្រៅ​សាលា។

ភារកិច្ច៖ ​ប្រឹក្សាអោយ​សាកលវិទ្យា​ធិការ​អំ​ពី​គោល​ដៅអភិវឌ្ឈឈាន​ឡើង ​បែប​បទ​បណ្តុះ​បណ្តាល​និង​បើក​បន្ថែម​វិជ្ជា​​សិក្សា​អប់​រំ។

គ្រប់​គ្រង​កិច្ច​ការ​បង្ហាត់​បង្រៀន​និង​បណ្តុះ​បណ្តាល​៖ ប្រព័ន្ធ​បណ្តុះ​បណ្តាលទៀង​ទាត់​ក្នុង​សាលា ជា​ទី​ប្រឹក្សាអោយ​សាកលវិទ្យា​ធិការដំ​​ណោះ​ស្រាយ​នូវ​បណ្តាបញ្ហា​ដែលកើត​ឡើង​ក្នុង​រយៈពេល​បណ្តុះ​បណ្តាល។

ដាក់​កាល​បរិច្ឆេតនិង​រាយ​ចេញ​នូវ​បណ្តា​លិខិត​បទដ្ឋាន សេចកត្តី​កំ​ណត់របស់​ក្រសួង​អប់​រំ​និង​បណ្តុះ​បណ្តាល។

ឡើង​គម្រោង​ការ​បណ្តុះ​បណ្តាល​ទាំង​មូល(​រួម​មាន​បំ​រុង​ចំនួន​បណ្តុះ​បណ្តាល)។

ឡើងកាល​​បរិច្ឆេតសិក្សា ប្រឡង ​ទៀង​ទាត់​ក្នុង​សាលា សហការ​និង​បណ្តា​អង្គភាព​ចាត់​តាំង​បណ្តា​វគ្គ​ប្រឡង​ ជ្រើស​រើស​សិស្ស​និស្សិត ផ្តាច់​​ព្រាត់។

គ្រប់គ្រង​លទ្ធផល​សិក្សា​វាយ​តម្លៃ​គុណភាព​បណ្តុះ​បណ្តាល​ក្នុង​សាលា។ បង្អែក​លើ​មូលដ្ឋាន​គុណភាព​បណ្តុះបណ្តាល សង្កេត​ពិនិត្យ​របៀប​និង​សំ​ណើរ​នូវ​បណ្តា​ការ​ផ្លាស់​ប្តូរ ដើម្បី​លើក​កម្ពស់​​គុណភាព​បណ្តុះ​បណ្តាល ស្រាវ​ជ្រាវ​និង​អនុវត្ត ​បទ​ពិសោធនៃ​គុណភាព​បណ្តុះ​បណ្តាល។