គណៈ​ប្រតិភូ​ក្រុម​ប្រឹក្សា​ជន​ជាតិ​​រដ្ឋ​សភា​បំពេញ​ទស្សនកិច្ច​​នៅ​សាកលវិទ្យាល័យ​ត្រាវិញ

ត្រាវិញ​ ព្រឹក​ថ្ងៃ ទី ២៥ ធ្នូ គណប្រតិភូ​ក្រុម​ប្រឹក្សា​ជន​ជាតិ​របស់​រដ្ឋ​សភា​​ ដឹក​នាំ​ដោយ​លោក​ ង្វៀន ម៉ាញ ហ្វិញ នាយក​រង​នៃ​នាយក​ដ្ឋាន​ជន​ជាតិ ចំ​ណុះ​ខុទ្ទកាល័យ​រដ្ឋសភា​ធ្វើ​ជា​ប្រ​ធាន បាន​បំពេញ​បេសកកម្ម​នៅ​សាកលវិទ្យាល័យ​ត្រាវិញ​ ដើម្បី​ត្រួត​ពិនិត្យ​នូវកិច្ច​​ការ​អនុវត្ត​គោល​នយោបាយ​ជន​ជាតិ​ក្នុង​បំ​បន់​ជន​រួម​ជាតិ​ខ្មែរ​ ជា​ពិសេស​គឺ​ផ្នែក​បណ្តុះ​បណ្តាល​គ្រូ​បង្រៀន​ភាសា​ខ្មែរ​នៅ​សាកលវិទ្យាល័យ​ត្រាវិញ។ លោក​បណ្ឌិត ផាម​ ទៀត ខាញ់ សាកលវិទ្យាធិការ​បាន​ទទួល​ស្វាគមន៍។

anh-luu-niem

នៅ​អង្គ​ប្រ​ជុំ លោក​ស្រី ថាច់​ ធី យ៉ឹន សាកលវិទ្យាធិការីរង​មាន​​របាយការណ៍​នូវ​លទ្ធផល​អនុវត្ត​ភារកិច្ច​ចម្បង​ក្នុង​វិស័យ​បណ្តុះ​បណ្តាល​ ស្រាវជ្រាវ​វិទ្យាសាស្ត្រ​អំពី​ភាសា វប្បធម៌ វិចិត្រ​សិល្បៈ​ខ្មែរ​ណាម​បូ។

លោក​ស្រី​ឱ្យ​ដឹង​ថា៖ ក្រោយ​ប្រាំ​មួយ​ឆ្នាំ​ពង្រាយ​អនុវត្ត​ភារកិច្ច​បណ្តុះ​បណ្តាល​គ្រូ​បង្រៀន​ភាសា​ខ្មែរ សាកលវិទ្យាល័យ​ត្រាវិញ​ទទួល​លទ្ធផលគាប់​​ប្រ​សើរ។​ បច្ចុប្បន្ន​ សាលា​កំពុង​បណ្តុះ​បណ្តាល​ ​កំ​រិត​បណ្ឌិត ១ ថ្នាក់ អនុបណ្ឌិត ២ ថ្នាក់ បរិញ្ញាបត្រ​ ៤ ថ្នាក់ បរិញ្ញាបត្រ​រង ៣ ថ្នាក់ និង​បណ្តា​ថ្នាក់​បំ​ប៉ន​វគ្គ​ខ្លី សម្រាប់​គ្រូ​បង្រៀន​ខ្មែរ កង​បុគ្គលិក​នៅ​ក្នុង​និង​ក្រៅ​ខេត្ត។

សកម្មភាព​ស្រាវជ្រាវវិទ្យាសាស្ត្រ​បាន​យក​ចិត្ត​ទុក​ដាក់​ រៀប​ចំ​ជោគ​ជ័យ​អង្គ​សិក្ខា​សាលា​វិទ្យាសាស្ត្រ​ថ្នាក់​ជាតិ នូវ «សិល្បៈ​ល្ខោន​យូកេរិ៍ខ្មែរ​ណាម​បូ បេតិកភ័ណ្ឌ​វប្បធម៌​ជាតិ» សហការ​ជាមួយ​សាកលវិទ្យាល័យ​សង្គម​សាស្ត្រ​ និង​មនុសាស្ត្រ​ ទី​ក្រុង​ហូជីមិញ​ រៀប​ចំ​អង្គ​សិក្ខា​សាលា​ថ្នាក់​អន្តរជាតិ អំពី «សិល្បៈ​តន្ត្រីលោក​ខាង​កើត ដោយ​មាន​ប្រ​ធាន​បទ៖ អត្តសញ្ញាណ​ជាតិ​និង​តម្លៃ» អចន្ត្រៃ​គម្រោង​រៀប​រៀង​វចនានុក្រម​វៀត​-​ខ្មែរ និង​ ខ្មែរ​ - វៀត ។ល។

ទន្ទឹម​នឹង​លទ្ធផល​ទទួល​បាន​ខាង​​លើ​ ក៏​នៅ​​​ជួប​ការ​លំ​បាក់​មិន​តិច​ដែរ  អំពី​អនុក្រិត្រ 82/2010/NĐ របស់​នាយក​រដ្ឋ​មន្ត្រី​ស្តី​អំពី​ការ​បង្រៀន​និង​រៀន​ភាសា​ខ្មែរ​ក្នុង​សាលា​វិទ្យាល័យ​និង​មជ្ឈមណ្ឌល​អប់រំ​ជា​ប្រ​ចាំ​ និង​សារាចរណ៍ 24/2014/TT របស់​ក្រ​សួង​អប់រំ​និង​បណ្តុះ​បណ្តាល​ចេញ​កម្មវិធី​សិក្សា​ភាសា​ខ្មែរ​នៅ​កំ​រិត បឋម​សិក្សា​ និង​កំរិតអនុវិទ្យាល័យលើ​ទូទាំង​ខេត្ត​នៅ​មាន​កំ​រិត​ទាប។

អ្នក​តំ​ណាង​ចូល​រួម​សកម្ម​ក្នុង​ការ​ដោះ​ដូរ​យោ​បល់ ពិភាក្សា​ ដើម្បីស្វែង​រក​ដំ​ណោះ​ស្រាយ​ក្នុង​បញ្ហា​បណ្តុះ​បណ្តាល​ភាសា​ខ្មែរ បំប៉ន​គ្រូ​បង្រៀន​ខ្មែរ ក៏​ដូច​សហការ​បណ្តុះ​បណ្តាល​រវាង​បណ្តា​ខេត្តតំបន់​វាល​រាប​ទន្លេ​គឺវ​ឡុង ទីវត្ត​អារាម។ល។

លោក​ ង្វៀន ម៉ាញ ហ្វិញ វាយ​តម្លៃ​ខ្ពស់​លទ្ធផល​ទទួល​បាន​របស់​គណៈ​កម្មការ​សាកលវិទ្យាល័យ​ត្រាវិញ​។ លោក​និយាយ​ថា ក្នុង​រយៈ​ពេល​ខ្លី​ ប៉ុន្តែ​សាកលវិទ្យាល័យ​ត្រាវិញ​អនុវត្ត​ល្អ​ភារកិច្ច​ចម្បង​ថ្នាក់​ជាតិ​ដែល​រដ្ឋាភិបាល​ប្រគល់​​ជូន​ យក​ចិត្ត​ទុក​ដាក់​កិច្ច​ការ​បណ្តុះ​បណ្តាល ស្រាវ​ជ្រាវវិទ្យាសាស្ត្រ ទទួល​បាន​គម្រោង​ការ​អប់រំ​កុមារ​ UNICEF សហការ​បច្ចេកទេស បទ​ពិសោធន៍ និង​ជំ​នួយ​ឯកទេស​ លោក​ក៏​គួស​សំ​គាល់​​នូវ​សំ​ណើ​របស់​សាលា​។

គណៈ​ប្រ​តិភូ​បាន​ទៅ​ទស្សនា​អន្តេវាសិកដ្ឋាន បន្ទប់​សិក្សា ការិយាយល័យ​​ពិព័រណ៍សិល្បៈ​​ប្រ​ពៃណី​ខ្មែរ​ណាម​បូ និង​ចូល​រួមធ្វើ​និទស្សន៍​នៅ​​ថ្នាក់​រៀន​ភាសា​ខ្មែរ​។ល។​

tham-quan-khu-trung-bay

 

sinh-vien-hoc-chu-khmer

 

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន គណៈ​ប្រតិភូ​ក្រុម​ប្រឹក្សា​ជន​ជាតិ​​រដ្ឋ​សភា​បំពេញ​ទស្សនកិច្ច​​នៅ​សាកលវិទ្យាល័យ​ត្រាវិញ