"Green Your Life" ជា​ប្រ​ធាន​បទ​នៃ​រាត្រី​ប្រ​គំ​តន្ត្រី Get-Together 2014

ត្រា​វិញ ថ្ងៃ​សុក្រ​ទី១៧​ខែ​ធ្នូ រាត្រី​អំ​ណរ​បុណ្យ​ណូ​អែលលើក​ទី ១១ នៃ​និស្សិត​​មហាវិទ្យាល័យភាសាបរទេស​ ​បាន​រៀប​ចំ​ឡើង​នៅ​ទីលាន​សាកលវិទ្យាល័យ​ត្រាវិញ​។ បើក​ឆាក​ឱ្យ​កម្ម​វិធី​គឺ​​​ឈុត​រាំ​សម័យ​តាម​បទ​ភ្លេង​ Doraemon ធ្វើ​ឱ្យ​បរិយាកាស់​​ប្រ​គំ​តន្រ្តី​​​យប់​នេះ​សប្បាយ​រីករាយ។

image008

​កម្មវិធី​ ហ្គែត​ធូ​ហ្គែសឌើ​​ នៅ​សាកល​វិទ្យាល័យ​ត្រវិញ​ជា​ឱកាស​មួយ​ ដើម្បី​និស្សិត​​អនុវត្ត​បំ​ណិននិយាយភាសា​អង់​គ្លេស និង​បង្ក​លក្ខណៈ​​​ឱ្យ​និស្សិត​ជា​មួយ​គ្នា​​ ផ្សារ​ភ្ជាប់ទំ​នាក់​ទំ​នង​ រក្សា​ភាព​ស្និទ្ធ​ស្នាល​ជា​មួយ​សហគមន៍ឆ្លង​តាម​ការ​ប្រ​គំ​តន្រ្តីនេះ។

​ លោក​ ​ត្រឹង​​វ៉ាន់​​ទ្រុង សាកល​វិទ្យា​ធិការ​រង ​មាន​ប្រ​សាសន៍​ថា​«ពិត​ជា​គួររីក​រាយ​ណាស់​ដែល​កម្មវិធី​ប្រ​គំ​តន្ត្រី​របស់​មហាវិទ្យាល័យ​ភាសា​បរទេស​ ទាក់​ទាញ​បាន​និស្សិត​ចូល​រួម​ច្រើន​ និងត​ភ្ជាប់​រវាង​សហគមន៍​មក​ជា​មួយ​គ្នា​បែប​នេះ»។

មិត្ត ​ង្វៀន​ធី​មី​ទូ ​បាន​អោយដឹង​ថា​«មិន​ត្រឹមតែ​បានហ្វឹកហាត់​និង​ចំ​រើន​បំ​ណិន​ សន្ទនា​ភាសា​បរទេស  ​ ​ថែម​ទាំង​បាន​ចូល​រួម​សមែ្តង​សិល្បៈ​ផ្សេងៗ​ មាន​​ច្រៀង​រាំ​ព្រម​ទាំង​សម្តែង​ឈុត​ឆាក​​ទៀត​​ផង»។ មិត្ត​បន្ត​ទៀត​ថា​«​ដើម្បី​ធ្វើ​បាន​កម្មវិធីបែប​នេះ​យើង​ខ្ញុំ​ត្រួវចំណាយ​ពេលហិ្វត​ហិ្វន​​អស់រយៈ​ពេល​ ​៣​ខែ​ឯណោះ!»។

ទសវត្សរ៍​កន្លង​​​ទៅ​ កម្មវិធី​​​សិល្បៈរបស់​សាលា​សុទ្ធ​សឹង​បាន​និស្សិត​ជា​អ្នក​ចង​ក្រង​និង​សម្តែង​ផ្ទាល់។​ ហ្គែត​ធូ​ហ្គែសឌើ​​ (​get – together)​ម្តង​ទៀតបញ្ជាក់​សមត្ថភាព​និស្សិត​ សាកលវិទ្យាល័យ​ត្រាវិញ បាន​ផ្តល់​បរិយាកាស​សប្បាយ​រីក​រាយ​លាយ​ឡំ​ជា​មួយ​បំណិនផ្សេងៗ បំភ្លឺអោយកាន់​តែ​ច្បាស់​នូវ​​វប្បធម៌បណ្តា​ជន​ជាតិ​ក្នុង​និង​ក្រៅ​ប្រ​ទេស​ដូច​៖​​​ បារាំង ចិន ខ្មែរ និង​អាមេរិក។

ប្រ​ធាន​បទ​ “Green you’re life” ជា​គំ​និត​ផ្តួច​ផ្តើម ​របស់​លោក​បណ្ឌិត ​ផាម​ទៀត​ខាញ់ ​សាកល​វិទ្យាធិការ​។ លោក​បាន​ចុះ​ហត្ថលេខា​ប្រកាស​«Talloires»​សាកល​​វិទ្យាល័យ​ត្រាវិញ ​ធានា​កសាង​ ​សាកលទ្យាល័យព័ណ៌​​បៃតង» នេះជា​​សេចក្តី​សំរេច​ជា​​ផ្លូវ​ការ ដើម្បីអភិវឌ្ឍ​ស្ថេរភាព​ខឿន​អប់​រំ​ ​បាន​អនុវត្ត​ទូ​ទៅ​នៃ​សាកល​​វិទ្យាល័យ​ទាំង​​៣០០​​ ចំ​ពោះ​ប្រទេស​ទាំង​៤០។ 

image007

 

image004

 

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន "Green Your Life" ជា​ប្រ​ធាន​បទ​នៃ​រាត្រី​ប្រ​គំ​តន្ត្រី Get-Together 2014