គម្រោង​ការ​សាកលវិទ្យាល័យ​ពណ៌​បៃ​តង​ឆ្នាំ​ទី​២​ រវាង​សាកលវិទ្យាល័យ Swinburne និង​សាកលវិទ្យាល័យ​ត្រាវិញ

ត្រាវិញ ថ្ងៃ ទី ១៥ មករា ២០១៥ បន្ត​កម្មវិធី អភិវឌ្ឍ​ស្ថេរភាព​អន្តរជាតិ​ នៅ​ខែ​មករា​ឆ្នាំ​មុន​។ នៅ​ថ្ងៃទី ១០ មករា កន្លង​ទៅ​ហើយ​នេះ និស្សិត ១៧ រូប និង​បណ្ឌិត ២ រូប​នៃ​សាកលវិទ្យាល័យ​ Swinburne ប្រ​ទេស​អូស្ត្រាលី បាន​មក​សាកលវិទ្យាល័យ​ត្រាវិញ​ដើម្បី​ ​រួម​ដៃ​គ្នា​កសាង​យុទ្ធ​សាស្ត្រ​ការ​ពារ​បរិស្ថាន។

Pho hieu truong Tran Van Trong  va tien si Francois  Malherbe

នេះ​ជា​គម្រោង​ការ​ពណ៌​បៃ​តង​​ឆ្នាំ​ទី​ ២ បាន​ប្រ​ព្រឹត្ត​បន្ត​ឡើង គឺ​គួស​បញ្ជាក់​នូវ​កិច្ច​ព្រម​ព្រៀង​​អភិវឌ្ឍ​ស្ថេរភាព​ដែល​បាន​ចុះ​អត្ថលេខា​រួច​មក​ហើយ។

លោក​ ត្រឹង​ វ៉ាន់ ទ្រុង​ សាកលវិទ្យាធិការ​រង​ បាន​ថ្លែង​ស្វាគមន៍​នៅ​អង្គ​ជំ​នួប​បើក​វគ្គ​ឱ្យ​កម្មវិធី​គម្រោង​ការ​នេះ​ អួស​បន្លាយ​ក្នុង​ពីរ​សប្តាហ៍​នៅ​ត្រាវិញ។​

និស្សិត​១៧ រូប​សាកលវិទ្យាល័យ​ Swinburne កំពុង​សិក្សា​នៅ​បណ្តា​​មុខ​ជំ​នាញ ជីវ​សាស្ត្រ គីមី​សាស្ត្រ សុខាភិបាល​ រចនា ភាព​យន្ត ពាណិជ្ជកម្ម និង​​អភិវឌ្ឍ​ស្ថេរភាព។

និស្សិតអូស្ត្រាលី រួម​និស្សិត​សាកលវិទ្យាល័យ​ត្រាវិញ​ ១៧រូប​ ​បង្កើត​ជា​ ៦ ក្រុម​ដើម្បី​ពិនិត្យ​ស្វែង​យល់​ស្ថាន​ភាព​បរិស្ថាន​ក្នុង​មជ្ឈដ្ឋាន​សាលា រួច​សរសេរ​គម្រោង​ការ​ប្រ​កាស់​ជូនគណកម្មការ​​សាកលវិទ្យាល័យ​ត្រាវិញ។

ម្យ៉ាង​វិញ​ទៀត​ ​សកម្មភាព​នេះ និស្សិត ៣៤ រូប​នៃ​សាលា​ទាំង​ពីរ​ថែម​ទាំង​ចូល​រួម​​សកម្មភាព​នានា​ដូច​ជា៖ បោស​សម្អាត់​សំ​រាម​នៅ​រមណីយដ្ឋាន​ គូ​ស្រះ​ស្រី ទិញ​កុំ​ព្យូ​ទ័រ និង​កសាង​ទី​លាន​កំ​សាន្ត​​សម្រាប់​កុមារ​កំព្រា​ឪ​ពុក​ម្តាយ និង​ជួយ​ប្រ​មូល​ផល​ដំ​ណាំ​សណ្តែក​ដី​ដល់​កសិករ​នៅ​ស្រុក​យៀន​ហាយ។

លោក​ បណ្ឌិត Francois Malherbe, អ្នក​ឯក​ទេស​ផ្នែក​គីមី​សាស្ត្រ​និយាយ​ថា៖ និស្សិត​ Swinburne បាន​សិក្សា​ ស្វែង​យល់​​បរិស្ថាន​ពិត​នៅ​តំ​បន់​ដាច់​​ស្រ​យាល មាន​ទំ​នៀម​ទម្លាប់​ និង​ជីវភាព​រស់​នៅ​ផ្សេង​ជាង​​ប្រ​ទេស​អូស្ត្រាលី ដោយ​សារ​​​ហេតុ​នេះ​បាន​​ផ្តល់​ទិន្ន័យ​ ការ​យល់​ដឹង​សម្បូរ​បែប​ដល់​និស្សិត​យើង​ខ្ញុំ។ 

sinh vien Uc-Viet va nong dan huyen Duyen Hai dang thu  hoach dau phung

 

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន គម្រោង​ការ​សាកលវិទ្យាល័យ​ពណ៌​បៃ​តង​ឆ្នាំ​ទី​២​ រវាង​សាកលវិទ្យាល័យ Swinburne និង​សាកលវិទ្យាល័យ​ត្រាវិញ