ត្រាវិញ ថ្ងៃ ទី ១៥ មករា ២០១៥ បន្តកម្មវិធី អភិវឌ្ឍស្ថេរភាពអន្តរជាតិ នៅខែមករាឆ្នាំមុន។ នៅថ្ងៃទី ១០ មករា កន្លងទៅហើយនេះ និស្សិត ១៧ រូប និងបណ្ឌិត ២ រូបនៃសាកលវិទ្យាល័យ Swinburne ប្រទេសអូស្ត្រាលី បានមកសាកលវិទ្យាល័យត្រាវិញដើម្បី រួមដៃគ្នាកសាងយុទ្ធសាស្ត្រការពារបរិស្ថាន។
នេះជាគម្រោងការពណ៌បៃតងឆ្នាំទី ២ បានប្រព្រឹត្តបន្តឡើង គឺគួសបញ្ជាក់នូវកិច្ចព្រមព្រៀងអភិវឌ្ឍស្ថេរភាពដែលបានចុះអត្ថលេខារួចមកហើយ។
លោក ត្រឹង វ៉ាន់ ទ្រុង សាកលវិទ្យាធិការរង បានថ្លែងស្វាគមន៍នៅអង្គជំនួបបើកវគ្គឱ្យកម្មវិធីគម្រោងការនេះ អួសបន្លាយក្នុងពីរសប្តាហ៍នៅត្រាវិញ។
និស្សិត១៧ រូបសាកលវិទ្យាល័យ Swinburne កំពុងសិក្សានៅបណ្តាមុខជំនាញ ជីវសាស្ត្រ គីមីសាស្ត្រ សុខាភិបាល រចនា ភាពយន្ត ពាណិជ្ជកម្ម និងអភិវឌ្ឍស្ថេរភាព។
និស្សិតអូស្ត្រាលី រួមនិស្សិតសាកលវិទ្យាល័យត្រាវិញ ១៧រូប បង្កើតជា ៦ ក្រុមដើម្បីពិនិត្យស្វែងយល់ស្ថានភាពបរិស្ថានក្នុងមជ្ឈដ្ឋានសាលា រួចសរសេរគម្រោងការប្រកាស់ជូនគណកម្មការសាកលវិទ្យាល័យត្រាវិញ។
ម្យ៉ាងវិញទៀត សកម្មភាពនេះ និស្សិត ៣៤ រូបនៃសាលាទាំងពីរថែមទាំងចូលរួមសកម្មភាពនានាដូចជា៖ បោសសម្អាត់សំរាមនៅរមណីយដ្ឋាន គូស្រះស្រី ទិញកុំព្យូទ័រ និងកសាងទីលានកំសាន្តសម្រាប់កុមារកំព្រាឪពុកម្តាយ និងជួយប្រមូលផលដំណាំសណ្តែកដីដល់កសិករនៅស្រុកយៀនហាយ។
លោក បណ្ឌិត Francois Malherbe, អ្នកឯកទេសផ្នែកគីមីសាស្ត្រនិយាយថា៖ និស្សិត Swinburne បានសិក្សា ស្វែងយល់បរិស្ថានពិតនៅតំបន់ដាច់ស្រយាល មានទំនៀមទម្លាប់ និងជីវភាពរស់នៅផ្សេងជាងប្រទេសអូស្ត្រាលី ដោយសារហេតុនេះបានផ្តល់ទិន្ន័យ ការយល់ដឹងសម្បូរបែបដល់និស្សិតយើងខ្ញុំ។