គណៈ​ប្រតិភូ​សមាគម​​មិត្ត​ភាព​​វៀត​ណាម​- កម្ពុជា​ អញ្ជើញមក​សួរ​សុខទុក្ខ​និស្សិត​កម្ពុជា​​សិក្សានៅសាកល​វិទ្យា​ល័យ​ត្រាវិញ

ត្រាវិញ ថ្ងៃទី ​៧ មករា ២០១៥ កន្លង​ទៅ លោក គីម ហុង​ យ័ញ អនុប្រធាន​នៃ​គណ​ជន​ជាតិ​ខេត្ត​ត្រាវិញ​ អនុប្រធាន​សមាគម​មិត្ត​ភាព​វៀតណាម - កម្ពុជា ព្រម​ទាំង​គណប្រតិភូ​បាន​អញ្ជើញ​មក​សួរ​សុខ​ទុក្ខ​និង​ជូន​អំ​ណោយ​ដល់​និស្សិត​កម្ពុជា​ដែល​កំពុង​សិក្សា​នៅ​សាកលវិទ្យាល័យ​ត្រាវិញ។ លោក ស្រី ថាច់ ធី យ៉ឹន សាកលវិទ្យាធិការីរង​ទទួល​ស្វាគមន៍។

នៅ​អង្គ​ជំ​នួប លោក គីម ហុង​ យ័ញ បាន​ថ្លែង​អំ​ណរ​គុណ​ដល់​គណកម្មការ​សាកលវិទ្យាល័យ​ត្រាវិញ​បាន​បង្ក​លក្ខណៈ​ងាយ​ស្រួលដល់​សមាជិក​បានជួប​សំ​ណេះ​សំ​ណាល​និង​ជូន​អំ​ណោយ​ដល់​និស្សិត​កម្ពុជា។

ឱកាស​នេះ​ លោក​ថ្លែង​នូវ​ខ្លឹម​សារ​ថ្ងៃ​ប្រវត្តិសាស្ត្រ​ ៧ មករា ដែល​​ប្រជា​ជន​កម្ពុជា​ក្រោក​ឈរ​ប្រ​ឆាំង​របប​ប្រល័យ​ពូជ​សាសន៍ នាំ​មក​ពន្លឺ​រស្មី​ដល់​ប្រទេស​ជាតិ​និង​សុភមង្គល​ដល់​ប្រ​ជា​ជន​កម្ពុជា។

anh-luu-niem

លោក​គួស​បញ្ជាក់​ថា​បើ​គ្មាន​ថ្ងៃ ៧ មករា នឹង​ប្រទេស​កម្ពុជា​ក៏​មិន​ទាន់​មាន​ការ​រីក​ចំ​រើន​ដូច​ថ្ងៃ​នេះ​និង​ពួក​ប្អូនៗ​និស្សិត​គ្មាន​ឱកាស​មក​សិក្សា​នៅ​សាកលវិទ្យាល័យ​ត្រាវិញដែរ។

មិត្ត​ សុខ សៀវ គីម និស្សិត​កម្ពុជា​សិក្សា​​ឆ្នាំ២​​មាន​ប្រ​សាសន៍​ថា៖ ពួក​ខ្ញុំ​បាន​សិក្សា​នៅ​ទី​នេះ​គឺ​ដោយ​​ការ​យក​ចិត្ត​ទុក​ដាក់​ពី​រដ្ឋាភិបាល​ប្រ​ទេស​ទាំង​ពីរ វៀតណាម - កម្ពុជា បង្ក​លក្ខណៈ​ស្នាក់​នៅ រៀន​សូត្រ​ក្នុង​បរិស្ថាន​សិក្សា​ស្កឹម​ស្កៃ ទំ​នើប ផ្តល់​ភាព​ងាយ​ស្រួល​ក្នុង​ការ​សិក្សា​ យ៉ាង​កក់​ក្តៅ​ដូច​កំពុង​សិក្សា​នៅ​ឯ​ស្រុក​ដែរ។

លោក​ ស្រី ថាច់ ធី​ យ៉ឹន ថ្លែង​អំ​ណរ​គុណ​ដល់​គណប្រតិភូ​បាន​ចំ​ណាយ​ពេល​វេលា​​មក​សួរ​សុខ​ទុក្ខ​និង​លើ​ក​ទឹក​ចិត្ត​ដល់​ប្អូនៗ ក៏ដូច​មាន​អនុសាសន៍​ដល់​ប្អូនៗ​និស្សិត​ខិត​ខំ​រៀន​សូត្រ​និង​លើក​កម្ពស់​ស្មារតី​សាមគ្គីភាព​រវាង​និស្សិត​ប្រ​ទេស​​ទាំង​ពីរ។ អនុវត្ត​ល្អ​បទ​កំ​ណត់​ផ្ទៃ​ក្នុង​របស់​សាលា ព្យាយាម​សិក្សា​មិន​ឱ្យ​ខក​បំ​ណង​របស់​អាណាព្យាបាល លោក​គ្រូអ្នក​គ្រូ ដល់​ ពេល​ចេញ​សាលា​អនុវត្ត​ល្អ​នូវ​ចំ​ណេះ​វិជ្ជា​ដែល​បាន​សិក្សា​ចូល​ទៅ​ក្នុង​សកម្មភាព​ការ​ងារ​ជាក់​ស្តែងបម្រើ​បុព្វហេតុ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ​។

ឱកាស​នេះ​គណប្រតិភូ​បាន​ជូន​អំ​ណោយ​ដល់​និស្សិត​កម្ពុជា​មាន​លទ្ធផល​សិក្សា​ពូកែ​ចំ​នួន​ទឹក​ប្រាក់ ៥00 ពាន់​ដុង​ក្នុង​និស្សិត​ម្នាក់ៗ។

buoi-lam-viec

 

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន គណៈ​ប្រតិភូ​សមាគម​​មិត្ត​ភាព​​វៀត​ណាម​- កម្ពុជា​ អញ្ជើញមក​សួរ​សុខទុក្ខ​និស្សិត​កម្ពុជា​​សិក្សានៅសាកល​វិទ្យា​ល័យ​ត្រាវិញ