សកល​វិទ្យ័យ​ត្រាវិញ​ចូល​រួម​អង្គ​ប្រជុំ CIDO ​ដំបន់អាស៊ី​​ឆ្នាំ​២០១៥​

ចាប់​តាំង​ពី​ថ្ងៃ​២៥ ដល់​ ២៧​ មីនា ឆ្នាំ​ ២០១៥ អង្គ​ប្រជុំ CIDO ​ដំបន់​​អាស៊ី​​ឆ្នាំ​២០១៥​ ដោយ​មាន​ប្រធាន​បទ «​ដាក់​ពង្រាយ​គោលការណ៍​ CIDO​ អប់​រំ​លើ​វិស័យ​​បច្ចេកទេសនិង​វិស័យ​​ក្រៅ​បច្ចេកទេស​»​បាន​ធ្វើ​លើង​នៅ​សាកលវិទ្យាល័យ​ពហុវិជ្ជា សាកលវិទ្យាល័យ​ជាតិទី​ក្រុង​ហ៊ូ​ជី​មិញ​។

GS Johan Malmqvist

អង្គ​ប្រជុំ​មាន​ការ​ចូល​រួម​របស់​អ្នក​ជំ​នាញ​អំ​ពី​សមាគម​ CIDO ព្រម​ទាំង​អ្នក​ដំណាង​ ១៤០​រូប​ ​មក​ពី​ការិយាល័យ​បណ្តុះ​បណ្តាល បណ្តា​សហគ្រាស​ក្នុង​ដំ​បន់អាស៊ី​និង​ អន្តរជាតិ​។

ក្នុង​អង្គ​ប្រជុំ​បណ្តា​​អ្នក​ដំ​ណាង​នៃ​សាលា​ជា​សមាជិក​ក្នុង​ CIDO បាន​លើក​យក​បទ​រាយ​ការណ៍​​ចំ​នួន​២០​​ ដែល​ស្តី​អំពី​​ដំណាក់​កាល​​ដាក់​ពង្រាយ​ និង​ អនុវត្ត​ គម្រោង​ការ​ CIDO ​ចែក​រំ​លែកស្នា​ដៃ​ លទ្ធផល​សម្រេចបាន​ក្នុង​រយៈ​ពេល​អនុវត្ត​គោលការ​នេះ ចូល​ទៅ​ក្នុង​កម្មវិធី​បណ្តុះ​បណ្តាល​ក្នុង​អង្គភាព​ផ្ទាល់។

អង្គ​ប្រជុំ​ក៏​ជា​​ឱ​កាស​សម្រាប់​បណ្តា​សាកលវិទ្យាល័យ ​កំ​ពុង​អនុវត្តគម្រោង​ការ​​ពិសោធ​ CIDO សិក្សា​​បទ​ពិសោធ​របស់​សាកល​វិទ្យាល័យ​មួយ​ចំ​នួន​ដែល​ទ​ទួល​ជោគ​ជ័យ​ក្នុង​គម្រោង​ការ​នេះ។

អង្គ​ប្រជុំ CIDO ​ដំបន់ អាស៊ី​ ​ឆ្នាំ​២០១៥ អាច​ចាត់​ទុក​ជា​ឱកាស​ល្អ​សម្រាប់​បណ្តា​មូលដ្ឋាន​បណ្តុះ​បណ្តាល​សាកលវិទ្យាល័យ​ កត់​សម្គាល់​នៅ​ប្រសិទ្ធភាព​យ៉ាង​សកម្ម របស់​ CIDO​ សម្រេច​ជោគ​ជ័យ​ពេល​អនុវត្ត​គម្រោង​ការ​ចូល​ទោ​​ក្នុង​កម្មវិធី​បណ្តុះ​បណ្តាល​ ពិសេស​គឺ​​ក្នុង​វិស័យ​ បច្ចេកទេសនិង​​​ក្រៅបច្ចេកទេស ។

សាកលវិទ្យាល័យ​ត្រាវិញ​ កំ​ពុង​ដាក់​ពង្រាយ​ និង ធ្វើ​បទ​ពិសោធ​លើ​វិស័យ​បច្ចេកវិទ្យាសារពត៌មាន តាម​គោល​ដៅ​នៃ​គម្រោង​ CIDO ។ ហេតុ​ដូច្នេះ​ ការ​ចូល​រួម​អង្គ​ប្រជុំ​នេះ​ជា​ការ​ចាំ​បាច់​ ដើម្បី​ដក​យក​ពត៌មាន ចំ​ណុច​សំ​ខាន់​​មក​បំពេញបន្ថែម​ក្នុងគម្រោង​ការនេះ និង អនុវត្ត​ចូល​ក្នុង​វិស័យ​បណ្តុះ​បណ្តាល​ផ្សេង​ទៀត៕

 

dhtv

 

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន សកល​វិទ្យ័យ​ត្រាវិញ​ចូល​រួម​អង្គ​ប្រជុំ CIDO ​ដំបន់អាស៊ី​​ឆ្នាំ​២០១៥​