ការិយាល័យ​កិច្ចការ​សិស្ស-និស្សិត

ការិយាល័យ​កិច្ច​ការ​សិស្ស​និស្សិត គឺជា​ការិយាល័យ ​ជំ​នួយ​ការ​​ក្នុង​កិច្ច​​គ្រប់​​គ្រង​សិស្ស និស្សិត បូក​សរុប​ស្នើយោបល់ អនុវត្ត​​បណ្តា​ភារកិច្ច​មាន​ទំនាក់​ទំ​នង​ដល់​កិច្ចការ​សិស្ស​និស្សិត នៅសាកលវិទ្យាល័យ​ត្រាវិញ។

ជំ​នួយ​និស្សិត​ក្នុងការ​​ស្វែង​រកទិស​ដៅ​​ការ​ងារ​ បង្ក​លក្ខណ​ងាយ​ស្រួល​ដល់និស្សិត​ក្នុង​​ការ​សិក្សា។

លើក​កម្ពស់​មនសិការ​​និស្សិត​ក្នុង​សកម្មភាព​សិក្សា លំ​ដំ​បំ​ណិន​ បង្កើន​ភាព​សកម្ម​និង​ច្នៃប្រឌិត​ ឆ្លង​តាម​សកម្មភាព​សម្ពន្ធ​យុវជន សមាគម​និស្សិតនិង​បណ្តា​ក្លិប។

រួម​ចំ​ណែក​ក្នុង​ការ​កសាង​គុណ​ភាព​បណ្តុះ​បណ្តាល យន្តការ​គ្រប់​គ្រង​ ទទួល​សំ​ណើរ​របស់​និស្សិត​ អង្គភាព​នានា ក្រុម​ហ៊ុន ។ល។ ឆ្ពោះ​ទៅ​ការ​ឯកភាព​រួម​ក្នុង​សកម្មភាព​ការ​ងារ​របស់​សាកលវិទ្យាល័យ​ត្រាវិញ​ យក​និស្សិត​​ជាចម្បង យក​ចិត្ត​ទុក​ដាក់​ដល់​ស្ត្រី​ភេទ និង​និស្សិត​ជា​ជន​ជាតិ​ភាគ​តិច។

យក​ចិត្ត​ទុក​ដាក់​ បើក​ទូលាយ​ចំ​ណង​សហការ​ជា​មួយ​សហគមន៍​នៅ​មូល​ដ្ឋាន​ ជា​ពិសេស​ការ​ផ្សារ​ភ្ជាប់​រវាង​និស្សិត​នឹង​ក្រុម​ហ៊ុន សហគ្រិន ដើម្បី​ជំ​នួយ​ដល់​ការ​ស្វែង​រក​ការ​ងារ​ ក៏​ដូច​ស្វែង​រក​ប្រ​ភព​អាហារូបករណ៍​សម្រាប់​ការ​សិក្សា​របស់​និស្សិត។

រក្សា​និង​ត​ភ្ជាប់​សកម្មភាព​បម្រើ​និស្សិត​គ្រប់​ពេលវេលា និង​ទទួល​ការ​ខុស​ត្រូវ​ខ្ពស់។