សាកលវិទ្យាល័យ​​ California, SanBernardino​ សហរដ្ឋ​អាមេរិក​​បំពេញ​ទស្សនកិច្ច​នៅ​សាកលវិទ្យាល័យ​ត្រាវិញ

ចាប់​តាំង​ពី ​ថ្ងៃ ​២៤ មីនា ដល់​ ថ្ងៃ​ទី​ ៣ មេសា សាកល​វិទ្យាល័យ​ត្រាវិញ បាន​ទ​ទួល​ដំ​ណើរ​​ ​បណ្ឌិតTeresa Dodd Butera​ និង​ លោក​ស្រី Damaris Lizarragar នៃ​​សាកលវិទ្យាល័យ​​​ California  San Bernardino (CSUSB) សហរដ្ឋ​អាមេរិក​ បំពេញ​ទស្សនកច្ច​ និង សំ​ណេះ​សំ​ណាល​ជា​មួយ​ថ្នាក់​ដឹក​នាំ​មហា​វិទ្យា​ល័យ​វេជ្ជសាស្ត្រ​​ចំ​ណុះ​សាកលវិទ្យាល័យ​ត្រា​វិញ។

image001

គណៈ​ប្រតិភូ បាន​ពិភាក្សា​ផ្ទាល់​​ជា​មួយអ្នក​គ្រប់​គ្រង​ និង​សាស្ត្រាចារ្យ​​ មហាវិទ្យាល័យ​ វេជ្ជសាស្រ្ត​​។ ពួក​គេ​បាន​ឧទ្ទេសនាម​​មហាវិទ្យាល័យ​ថែទាំ​សុខភាព​នៅ CSUSB​ និង​ចែក​រំ​លែក​បទ​ពិសោធ​មួយ​ចំ​នួន​ក្នុង​សកម្មភាព​អភិវឌ្ឍ​ប្រភព​ធន​ធាន ស្រាវ​ជ្រាវ​វិទ្យាសាស្រ្ត ​​ឯកសារ​​ កម្មវិធី​បណ្តុះ​បណ្តាល​ជា​មួយ​មហាវិទ្យាល័យ​វេជ្ជសាស្រ្ត។ CSUSB ថែម​ទាំង​ឧទ្ទេសនាម​ លក្ខណៈ​សិក្សា​របស់​និស្សិត​សិក្សា​មុខ​វិជ្ជា​ថែរ​ទាំ​សុខ​ភាព​​នៅ​CSUSB និង​ដំ​ណោះ​ស្រាយ​បញ្ហា​មួយ​ចំ​នួន​ទាក់​ទង​ក្នុង​កម្មវិធី​សិក្សា។  ក្រោយ​ពេល​បំ​ពេញ​សកម្មភាព រវាង​មហាវិទ្យាល័យ​ទាំង​ពី​រ​និងរៀប​ចំ​ពិភាក្សាដើម្បី​ឆ្ពោះ​ទៅ​ចុះ​កិច្ច​សហការ​ក្នុង​ពេល​ខាង​មុខ​នេះ។

បណ្ឌិត​ Teresa Dodd Butera អ្នក​ចាត់​ចែង​កម្មវិធី​បណ្តុះ​បណ្តាល​មហាវិទ្យាល័យ​ថែរ​ទាំ​សុខ​ភាព​​នៃ​សាកលវិទ្យាល័យ​ California  San Bernardino អាមេរិក បាន​អោយ​ដឹង​ថា​៖​«​ភាព​រហ័ស​​រហួន​​របស់​សាលា ​ដែល​បាន​ធ្វើ​តារាង​កំ​ណត់​ចំ​ណាំ​យ៉ាង​ពិសេស​​ បាន​បង្ក​ភាព​វិជ្ជមាន​​ចំ​ពោះ​ទស្សនកិច្ច​របស់​យើង​ខ្ញុំ។ លោក​ស្រី​ថ្លែង​​អំ​ណរ​គុណ​ចំ​ពោះ​សកម្មភាព​បញ្ចុះ​ឈ្មោះ​រួម​សហការ​ជា​មួយ​CSUSB។

លោក​ស្រី​បន្ត​ទៀត​ថា ភាព​ប្រហាក់​ប្រហែល​រវាង​សាកលវិទ្យាល័យ​ទាំង​ពីរ​គឺ​៖​«ឆ្ពោះ​ទៅ​សហគមន៍​» ​កំ​ណត់​ទិស​ដៅ​រួម​សហការ​ជា​មួយ​សាកល​វិទ្យា​ល័យ​អន្តរជាតិ​ដូច អាមេរិក កាណាដា អូស្រ្តាលី ។

វេជ្ជបណ្ឌិត​ ផាន វ៉ាន់ ទិន ព្រឹទ្ធបុរស​រង​នៃ​មហាវិទ្យាល័យ​​វិជ្ជសាស្ត្រ​​ ថ្លែង​អំ​ណរគុណ​ដល់​​លោក​ស្រី​Teresa Dodd Butera និង លោក​ស្រី Damaris Lizarragar បាន​បំ​ពេញ​កិច្ច​ការ​នៅ​​សាលា។ លោក​សង្ឃឹម​ថា ឆ្លង​តាម​សកម្មភាព​នេះ​ និង​រិត​បន្តឹងចំ​ណង​មិត្ត​ភាព​រវាង​សាលា​ទាំង​ពីរ រួម​គ្នាអភិវឌ្ឈស្ថេរភាពតទៅ​អនាគត។