សិល្បៈ​អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​វៀត​ណាម

ថ្ងៃ​ទី​១៣​ ​ខែ​មករា​ ឆ្នាំ​២០១៧​ និស្សិត​មហា​វិទ្យា​ល័យ​ភា​សា​ វប្បធម៌​ វិចិត្រ​សិល្បៈ​ខ្មែរ​ណាម​បូបាន​រៀប​ចំ​ឡើង​សម័យ​ប្រ​ឡង​ “រចនា​វត្ថុ​លំ​អរ​ និងគ្រឿង​ស្ការៈ​បូជា​នា​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​វៀត​ណាម​​” និង​កម្មវិធី​សមោសរ​សិល្បៈ​​”អត្តសញ្ញាណ​ជាតិ​នៃ​បុណ្យចូល​ឆ្នាំ​វៀតណាម​​។”

tiet-muc-bieu-dien-dan-tranh

កម្មវិធី​សមោសរ​សិល្បៈរួម​មាន​​ឈុតសម្តែង​ថ្មីៗ ទាំង​ ១៦​ ដោយការ​រួមកម្លាំងនៃ​​និស្សិត​​មហា​វិទ្យា​ល័យទាំង​១២​  ​ ព្រមទាំង​និស្សិត​អន្តរជាតិមក​ពី​ប្រ​ទេស​ហ្វី​លីពីន​ និង​និស្សិត​កម្ពុជា។

 

ដោយ​ទេពកោសល្យ​និង​ការ​ច្នៃ​ប្រ​ឌិត​ខ្ពស់ អរស់​រយៈពេល​១៨០​នាទី​ក្រុមប្រ​ឡង​ទាំង​៨ បាន​រចនាវត្ថុ​លំ​អរ និង​គ្រឿង​ស្តារៈបូជា​សម្រាប់​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី គួរអោយចាប់​អា​រម្មណ៍​ដូចជា៖ រចនា​រូប​ភាព​សត្វ​មាន់ដោយ​ប្រភេទ​ផ្លែ​ឈើ​ផ្សេងៗ​  ដោយ​ដី​ ឬដោយ​ផ្លែ​ឪឡឹក​ ឆ្លាក់ដោយ​ស្នា​ដៃស្ទាត់​​ជំ​នាញ​   ថាសផ្លែ​ឈើ​ដែល​សម្គល់​អត្ត​សញ្ញាណ​​​​​វប្ប​ធម៌​ណាម​បូ​   រចនា​រូប​តំ​ណាង​ឆ្នាំ​រកា​​  ផើងផ្កា​រៀបទទួល​​ថ្ងៃ​ចូល​ឆ្នាំ​ និង​អាំងប៉ាវ។ល។​ សរអោយឃើញតម្លៃ​វប្បធម៌​ប្រ​ពៃ​ណី​ជាតិ។

 

ម៉ោង ១៩ យប់​ ស្នូរស្គរ​​​រាំម៉ុង​សាយ​បាន​រោទ៍ឡើងផ្ដល់សញ្ញាចាប់ផ្ដើមបើក​ឆាក​កម្ម​វិធី​សមោសរ​សិល្បៈ​អណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ដោយ​មាន​ប្រ​ធាន​បទ ​”អត្ត​សញ្ញាណ​ជាតិ​នា​ថ្ងៃ​​​បុណ្យ​ចូល​ឆ្នាំ​វៀត​ណាម​”។

 

មិត្ត​​ង្វៀន​ ធ្វីភឿងនិស្សិត​​មហា​វិទ្យា​​ល័យ​​ភា​សា​-វប្បធម៌​- វិចិត្រ​សិល្បៈ​ខ្មែរ​ណាម​បូរីក​រាយ​និយាយ​ថា​៖“កម្មវិធីសិល្បៈ​ប្រណិត​អស្ចារ្យ​ណាស់​  កត់សម្គល់​លក្ខណៈ​វប្បធម៌​ជាតិជាពិសេស​គឺ​ឈុត​កំប្លែង”​តាវក្វឹង” មកពីក្លឹបវប្បធម៌​ វិចិត្រ​សិល្បៈ​ខ្មែរ​ណាម​បូ​ បាន​ធ្វើអោយ​បរិយាកាស​មាន​កំ​ដៅ​​ឡើងពួក​ខ្ញុំ​ពិត​ជា​ស្ងើច​សរ​សើរ​សមត្ថភាព​របស់​ពួក​គេ​ខ្លាំង​ណាស់។”

 

មិត្ត​​ ស៊ីនន់និស្សិត​កម្ពុជា​​បាន​អោយ​ដឹងថា​៖​ ”យើង​ខ្ញុំ​​សែន​ពេញ​ចិត្ត​នូវ​សកម្មភាព​ដែល​កំ​ពុង​កើត​ឡើង​នេះ​  និស្សិត​ទាំងអស់​មាន​គំនិត​យ៉ាង​ច្រើន​សម្រាប់​ពិធី​តាំង​ពិ​ព័រណ៍​ និង​ឈុត​សម្ដែង​សម្គល់លក្ខណៈ​ដោយ​ឡែក​របស់​ជន​ជាតិ​វៀត​ណាម  ធ្វើ​អោយ​​​យើង​​ខ្ញុំ​បាន​យល់​បន្ថែម​អំ​ពី​ឫសគល់​  និង​អត្ថ​ន័យ​ទំនៀម​ទម្លាប់​​ ​ និងភាព​ស្រស់​ស្អាត់​ក្នុង​វប្បធម៌​បុណ្យ​ចូល​ឆ្នាំ​របស់​ជន​ជាតិ​វៀតណាម​។”

thiet-ke-qua-tet

និស្សិត​កំ​ពុង​ព្យាយាម​រចនា​បដាជូន​ពរ​​អំ​ណរ​ឆ្នាំ​ថ្មី

hai-kich-tao-quan

 ឈុត​កំ​ប្លែង តាវក្វឹង សម្តែង​ដោយ​ក្រុម​និស្សិត​មហាវិទ្យាល័យ​ភាសា វប្បធម៌ វិចិត្រ​សិល្បៈ​ខ្មែរ​ណាម​បូ

dai-bieu-tham-du-chuong-trinh-van-nghe

 

សុខ​ខើយ