TVU​ និង​ Swinburne​បន្តគម្រោង​ការសាកល​វិទ្យា​ល័យ​ពណ៌​បៃ​តងលើកទី៤

ថ្ងៃទី​១០  ខែមករា​ ឆ្នាំ​២០១៧  កម្មវិធី​អភិវឌ្ឍន៍ជា​និរន្តរភាព​កំ​រិត​​​អន្តរជាតិ  និយាយ​កាត់​ថា​​ គម្រោង​ការមហាវិទ្យា​ល័យពណ៌បៃ​តង រវាង​​សាកលវិទ្យា​ល័យ​ត្រា​វិញ​និង​ Swinburne​​​​(អូស្រ្តាលី)​​ បាន​​បន្តសកម្មភាព​   ចាប់​ពី​ថ្ងៃ​ទី​៩ ខែ​មករា​​កន្លង​ហើយ​​នៅ​ទីស្នាក់​ការ​កណ្ដាល​នៃសាកល​វិទ្យា​​ល័យ​​ត្រាវិញ​។

Sinh-vien-Swinburne-va-sinh-vien-TVU

ក្នុង​រយៈ​កាល​៤​ឆ្នាំ​  នេះ​គឺ​ជា​លើក​ទី​៤​ហើយ​ដែល​សាស្តាចារ្យ​​និង​និស្សិតអូស្រ្តាលី​​សហការ​​ផ្ទាល់​នឹង​សាកល​វិទ្យា​ល័យ​ត្រា​វិញ​​ដើម្បី​ផ្សព្វ​ផ្សាយ​និង​អនុវត្ត​បណ្ដា​សកម្ម​ភាព​ការ​ពារ​បរិស្ថាន​តាម​ទ្រង់​ទ្រាយ​​បែប​បទ​ផ្សេង​ៗ​គ្នា។

បណ្ឌិត ​ង្វៀន ​តៀនយុង​​ សាកល​វិទ្យា​ធិការ​រង​ត្រា​វិញ​បាន​មាន​ប្រសាសន៍​ថា៖ ​«កាល​ពី​បួន​ឆ្នាំ​មុន​ ​បណ្ឌិត​​Francois​បាន​រួម​​​ជា​មួយ​យើង​​ខ្ញុំ។  បណ្ឌិត​ ផាម ​តៀក​ ខាញ់និង​បណ្ឌិត​ ហោ ​ដាក់​ តុកបាន​ផ្ដួច​ផ្ដើម​ឡើង​កម្មវិធី​អភិវឌ្ឍន៍​យូរអង្វែង​​អន្តរជាតិ។​ សកម្ម​ភាព​ ៣​​រដូវ​កាល​កន្លងហើយ​​​ ​បាន​បន្សល់​ទុក​នូវភាព​ជោគ​ជ័យនិង​ការ​ផ្លាស់ប្ដូរ​ផ្នត់​គំនិតនៃ​សិស្ស​និស្សិត​​ចេះ​ថែ​ទាំ​បរិស្ថាន​​​។យើង​​ខ្ញុំ​ជឿ​ជាក់​ថា​លើក​ទី​៤​នេះ​ច្បាស់​ជា​ទទួល​បាន​លទ្ធ​ផល​ដ៏ប្រសើរ​​ជាង​មុន​ថែម​ទៀត។»

បណ្ឌិត​ Francois ​Malherbe​ដឹកនាំ​ក្រុម​និស្សិត​ ​Swinburne ​​អោ​យ​ដឹង​ថា​​៖​លើក​​នេះ​ ក្រៅ​ពី​និស្សិត​អូស្រ្តា​លី​ទាំង​១៦​រូប​ចូល​រួម​លើក​ដំ​បូង​នៅ​មាន​និស្សិត​២​រូប​ធ្លាប់​​ចូល​រួម​គម្រោង​ការ​មុនៗ​ ​បាន​បញ្ជូន​មក​ដើម្បី​សិក្សា​រៀន​សូត្រ​យក​បទ​ពិសោធន៍​ដើម្បី​គ្រប់​គ្រង​គម្រោង​ការ​ឆ្នាំ​ក្រោយ​ៗ​នេះ។

លោក​បាន​អោយ​ដឹង​បន្ថែមទៀត​​ថា៖​​ លើក​នេះ​សា​កល​វិទ្យា​ល័យ​​Swinburne​ក៏​បាន​​បញ្ជូន​​គ្រូ​បង្វឹក​កីឡា​បាល់​បោះ​​១រូប​មក​ដែរ​ដើម្បី​បង្ហាត់​សិស្ស​សា​លា​បំ​ប៉ន់​គរុកោសល្យ​ចំ​ណុះ​សាកល​វិទ្យា​ល័យ​ត្រា​វិញ។

ក្នុង​ចំ​ណោម​និស្សិត​ ​Swinburne ​ពួកគេ​សិក្សា​វិស័យ​ខុស​ៗ​គ្នារួម​មាន​​​៖​ មនុស្ស​សាស្ត្រ​ ​  ​ ជីវវេជ្ជសាស្ត្រ​​     ពាណិជ្ជកម្ម ​   គីមីវិទ្យា    ​បរិស្ថាន     វិទ្យា​សាស្រ្ត​សុខា​ភិបាល​​​   ​ ការសែត  ច្បាប់​ បច្ចេកទេសនិងចិត្តវិទ្យា។​ ចំណែក​និស្សិត​សាកល​វិទ្យា​ល័យ​ត្រា​វិញ​ក៏មកពី​បណ្ដា​​​ឯកទេស​ផ្សេង​ៗ​គ្នាដែរ​៖​​  ​ ភាសាបរទេស​  វេជ្ជ​សាស្ត្រ​  ឱសថ​  ​និង​បច្ចេក​វិទ្យា​។​ ពួក​គេ​​គឺ​ជា​និស្សិត​បាន​ជ្រើស​រើស​​ដោយ​ផ្អែក​លើ​អត្ថបទ​សារណា​ និង​ការសំ​ភាសន៍​ដោយ​ផ្ទាល់។​

ង្វៀន​ ហ្វឺវ ផាត់​ និស្សិត​ឆ្នាំ​ទី​៣​​ផ្នែក​ភាសា​អង់​គ្លេស​​បាន​និយាយថា​៖ ​“ពិត​ជា​សំ​ណាង​ណាស់​ដែល​សិក្សា​ក្នុងមជ្ឈ​ដ្ឋាន​សិក្សា​សម្បូរ​ដោយ​និស្សិត​​អន្ដរជាតិ​និង​ពោពេញ​ទៅ​ដោយ​ការ​ច្នៃ​ប្រ​ឌិត​ដូច្នេះ។​ ឆ្នាំ​២០១៧​​​ក៏​ជា​រដូវ​កាល​ទី​៤​ដែល​និស្សិត​មហា​វិទ្យា​ល័យភាសា​បរទេស​ចូល​រួម​​សកម្មភាពក្រៅម៉ោងមាន​ប្រយោជន៍។​ ខ្ញុំ​សប្បាយ​ណាស់​ពេល​បាន​សិក្សា​និង​ធ្វើ​ការ​ជា​មួយ​និស្សិត​មក​ពី​សា​កល​វិទ្យា​ល័យ​​Swinburne។​ ការ​ស្រុះ​ស្រួល​គ្នា​ក្នុង​ការ​ប្ដូរ​យោបល់​គឺ​ជា​ប្រការ​សំ​ខាន់ដែល​ធ្វើ​​អោយ​​ខ្ញុំ​​រៀន​បានចំ​ណុច​ថ្មីៗជា​​ច្រើន​ បង្កើន​បំ​ណិន​និយាយ​ភាសា​អង់គ្លេស​​​មាន​ប្រ​សិទ្ធិ​ភាព​ក្នុង​​វប្បធម៌សម្បូរណ៍បែប​ដូចជា​ប្រទេស​អូស្រ្តាលី។”

បណ្ដា​សកម្មភាព​នៃ​​គម្រោងការ​​សាកល​វិទ្យា​ល័យពណ៌​​បៃ​តង​លើក​ទី​បួន​នេះ​​ នឹង​ប្រ​ព្រឹត្តឡើងក្នុង​ពីរសប្ដាហ៍រហូតដល់​ថ្ងៃ​ទី​២១ខែ​មករា​ខាង​មុខ​នេះ។

ក្រៅ​ពី​សកម្មភាព​ចម្បង​ដូច​ឆ្នាំ​មុនៗ​ គឺការ​ពិនិត្យ​និង​វាយ​តម្លៃ​បរិស្ថាន  ផ្សព្វ​ផ្សាយ​ការពារ​បរិស្ថាន​នៅបណ្ដា​សាលា​វិទ្យាល័យ​ក្នុង​​ខេត្ត    រៀប​ចំ​ដោះដូរ​​និស្សិត​   ​ប្រ​មូល​​ផល​កសិផល​នៅតាម​ភូមិភាគ​និង​ធ្វើ​អនាម័យ​នៅ​រមណីដ្ឋាន​គូ​ស្រះ​ស្រី​​ និង​ជ្រើស​ចេញ​គម្រោង​ការ​៥ ដែល​មាន​ប្រ​សិទ្ធភាព​ដាក់​​​ជូន​​ដល់​នាយកសាលា​   ឆ្នាំ​នេះ​នៅ​មាន​បណ្ដា​សកម្មភាព​រត់ប្រ​ណាំង​​ដើម្បី​បរិស្ថាន​(3 km International  Green  Run)​​ប្រ​ព្រឹត្តិ​ឡើង​នៅ​ថ្ងៃ​អាទិត្យ​ត្រូវ​នឹង​ថ្ងៃ​១៥​ ខែ​មករា​​ ក្នុង​បរិវេណ​អន្តេវាសិកដ្ឋាន​មណ្ឌល​​ទី​១​។

យោង​តាម​របាយ​ការ​អោយ​​ដឹង​ថាមុន​នឹង​និស្សិត​ Swinburneមកកាន់ខេត្ត​ត្រា​វិញ​  ​ពួកគេបាន​បង្កើត​មូល​និធិដើម្បី​ជួយ​កុមារ​មាន​ភាពលំ​បាក់​នៅបណ្ដាខេត្ត​​ភូមិភាគ​កណ្ដាល​នៃ​ប្រទេស​​វៀត​ណាម។​

tvu-swinburne-3

IMG 0432

 

សុខ​ខើយ

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន TVU​ និង​ Swinburne​បន្តគម្រោង​ការសាកល​វិទ្យា​ល័យ​ពណ៌​បៃ​តងលើកទី៤