សម័យ​ប្រ​ឡង​បង្កើន​បំ​ណិន​គរុកោសល្យ​៖ ឱកាស​មាស​សម្រាប់​អនុវត្ត​ទេពកោសល្យ​

កម្មវិធី​ ”ប្រ​ឡង​គរុ​កោសល្យ​​ចំ​ណាត់​ថ្នាក់​មហា​វិទ្យា​ល័យ​” បាន​រៀប​ចំ​ឡើង​ដោយ​​​មហាវិ​ទ្យា​ល័យ​គរុកោសល្យនៅ​ទី​ស្នាក់ការ​កណ្ដាល​នៃ​សាកល​វិទ្យា​​​ល័យ​ត្រា​វិញ  ក្នុង​រយៈ​ពេល​៣​ថ្ងៃ​   ពី​ថ្ងៃ​១៧  ​ដល់​ថ្ងៃ​ទី​១៩​  ខែ​មករា​ ​ឆ្នាំ​២០១៧​។លោក​ស្រី​ ឡឹម ​ធី​ បត្រ​ ត្វៀក​ ថ្លែង​​យោ​​បល់​​បើក​​សម័យ​​ប្រជុំ។

phan-thi-dien-nang-khieu

កម្មវិធី​​ប្រឡង​រួម​មាន​៦​វគ្គ​គឺ​៖វគ្គ​ទី​១​​ចំ​ណេះ​ដឹង​គរុ​កោ​សល្យ​​​​  ​វគ្គ​ទី​២​ដោះ​ស្រាយ​​បញ្ហា​គរុ​កោលស្យ​  វគ្គ​ទី​៣​ទេពកោសល្យ​ស្ដែង​ពី​សកម្ម​ភាព​ក្រៅ​សា​លា​​អោយ​សិស្ស​    វគ្គ​ទី​៤​វិធី​សាស្ត្រ​បង្រៀន​  វគ្គទី​៥​ឧបករណ៍​បង្រៀន​ និង​វគ្គទី​៦គឺ​វោហា​ស័ព្ទ។

នេះ​ជាកម្មវិធី​សកម្មភាព​ក្រៅ​ម៉ោង​​បាន​រៀប​ចំ​ឡើង​ជា​រៀង​រាល់​ឆ្នាំ​សម្រាប់​និស្សិត​​​​​​ឆ្នាំបញ្ចប់។  ចូល​រួម​ប្រ​ឡង​មាន​៣​ក្រុមគឺ​ថ្នាក់​បរិញ្ញា​បត្រ​ម​តេយ្យ  ថ្នាក់​បរិញ្ញាបត្រ​រង​មតេយ្យ​​ និង​ថ្នាក់​បរិញ្ញាបត្រ​រង​បឋម​សិក្សា​ សរុប​បេក្ខសិស្ស​​ចូល​រួម​មាន​១៧២​រូប។​

វត្ថុ​បំ​ណងនៃ​​កម្មវិធីនេះ​គឺ​ដើម្បី​វាយ​តម្លៃ​​សមត្ថភាព​​ក៏ដូច​ជា​ការ​យល់​ដឹង​អំ​ពី​​អាជីព​របស់​និស្សិត​​     លើក​កម្ពស់​គុណ​ភាព​បណ្ដុះ​បណ្ដាល​កង​ជួរ​​គ្រូ​បង្រៀន​​​​អោយ​ស្របទៅ​នឹង​តម្រូវ​ការ​របស់​សង្គម​   ​ ​​ បន្ថែម​បំ​ណិន​គរុ​កោសល្យ​អោយ​និស្សិត​សម្រាប់​​ការ​ធ្វើ​កម្ម​សិក្សា​នាពេល​ខាង​មុខ  ​ជាពិសេស​គឺ​ដើម្បី​លើក​កម្ពស់​សតិ​សម្ប​ជញ្ញៈ​ និង​ភាព​ស្រ​ឡាញ់ការ​ងារ​សម្រាប់​អនាគត។

លោក​គ្រូ​ ឡេ​ ង៉ុក​ វ៉ូ​ សមាជិក​គណៈ​រៀប​ចំ​​កម្មវិធី​បាន​មាន​ប្រ​សាសន៍​ថា៖ ​“នេះ​​គឺ​ជា​កម្មវិធី​សម្រាប់និស្សិត​គរុ​កោសល្យ​​ហ្វឹក​ហាត់បន្ថែម​​​អំ​ពី​បំ​ណិន​​និង​ចំ​ណេះ​ដឹង​អាជីព។នេះ​ជាសកម្មភាព​សម្គាល់លក្ខណៈ​ពិសេស​អោយ​មហា​វិទ្យា​ល័យ​គរុ​កោសល្យ។​ ឆ្នាំ​នេះ​ពួក​ប្អូន​មាន​ការ​ត្រៀម​បំ​រុង​យ៉ាង​ហ្មត់ចត់​អោយ​ការ​ក្រកួត​របស់​ខ្លួន​ នាំ​មក​នូវការ​សប្បាយ​​និងអត្ថ​​ប្រ​យោជន៍​ដល់​និស្សិត​គ្រប់​រូប។”

មិត្ត​​ ម៉ាយ​ ហុង ​​កឹម ​តៀង​ សិក្សាបរិញ្ញា​បត្រ​រង​គរុ​កោសល្យ​បឋម​សិក្សា​​ឆ្នាំ​ទី​៣និយាយ​ដោយ​ក្ដី​សប្បាយ​ថា​៖ “ខ្ញុំ​ពិត​ជា​សប្បាយ​ចិត្ត​ណាស់​ពេល​បាន​ចូល​រួម​ប្រ​​ឡង​កម្ម​វិធី​នេះ​​ វា​នាំ​មក​បទ​ពិសោធន៍​ឈរ​លើ​ឆាក​  ក្លាហាន​បញ្ចេញ​ទ្រឹស្ដី​នៅ​មុខ​ទស្សនិកជន​ ហើយ​ធ្វើអោយ​ខ្ញុំ​មាន​នូវ​ចំ​ណេះ​ដឹង​ជួយ​ដល់​អាជីព​របស់​ខ្ញុំ​នា​ពេល​អនា​គត​។​  ​កម្មវិធី​នេះ​សរអោយ​ឃើញ​នូវ​ភាព​សាមគ្គី​រវាង​គ្នា​និង​គ្នា​។​”

មិត្ត​ ​បុយ​ ធី​ ម៉ីស្វៀង​​ សិក្សា​បរិញ្ញា​បត្រ​​គរុ​កោសល្យ​មតេយ្យ​​ឆ្នាំ​ទី​៤​និយាយថា៖ ​“ឆ្នាំ​នេះ​មាន​ការ​ប្រើ​សើ​ជាង​ឆ្នាំ​មុន​គ្រប់វគ្គ​ទាំង​អស់​ ព្រោះ​គ្រប់​គ្នា​មាន​ការ​ដាក់​ទុន​យ៉ាង​ច្រើន​អោយ​កម្មវិធី​នេះ​។ការ​ប្រ​កួត​នេះ​មិន​ត្រឹម​តែ​នាំ​មក​នូវ​ចំ​ណេះ​ដឹង​ បំ​ណិន​អោយ​និស្សិត​បណ្ណោះ​ទេ​ វា​នូវ​ធ្វើ​អោយ​ពួក​ខ្ញុំ​បាន​សប្បាយ​ធូស្រាយ​ក្រោយ​ពី​ការ​រៀន​សូត្រ​ទៀត​ផង។​ 

ក្រោយ​រយៈពេល​៣​ថ្ងៃ​​នៃ​ការ​ប្រ​កួត​យ៉ាង​ស្វាហាប់​  ទី​បំ​ផុត​ថ្នាក់​បរិញ្ញាបត្រ​គរុកោសល្យ​មតេយ្យ​​ក៏​ទ​ទួល​បាន​​​នូវ​ជ័យលាភី​​ប្រ​សើ​ជាង​គេ​​គឺ​​​លេខ​១​ ខាង​ផ្នែក​ទេព​កោសល្យ​  ​ ផ្នែក​ដោះ​ស្រាយ​​បញ្ហា​គរុ​កោលស្យ  ផ្នែក​វិធី​សាស្ត្រ​បង្រៀន​​និង​​ឧបករណ៍​បង្រៀន    លេខ​២ខាង​ចំ​ណេះ​ដឹង​គរុ​កោ​សល្យនិង​វោហា​ស័ព្ទ។

hieu-biet-su-pham

បក​ប្រែដោយ៖ សុខ​ខើយ

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន សម័យ​ប្រ​ឡង​បង្កើន​បំ​ណិន​គរុកោសល្យ​៖ ឱកាស​មាស​សម្រាប់​អនុវត្ត​ទេពកោសល្យ​