ការ​ពារ​សារណា​ដំ​បូង​នៃ​មុខ​ជំ​នាញ​ប្រគំ​ឧបការណ៍តន្ត្រី​​ប្រ​ពៃ​ណី​ខ្មែរ​ណាម​បូ

ថ្ងៃ​ទី​១៩ ​ខែ​មករា​ ឆ្នាំ​២០១៧​  មហា​វិទ្យា​ល័យ​ភាសា​ វប្បធម៌​ វិចិត្រ​សិល្បៈ​ខ្មែរ​ណាម​បូ  ​​ចាត់តាំង​ពិធីការ​ពារ​សារណា​បញ្ចប់​វគ្គ​សិក្សា​អោយ​និស្សិត ​​ថ្នាក់​​ប្រ​គំ​ឧបករណ៍តន្ត្រី​​ប្រ​ពៃ​ណី​ខ្មែរ​ណាម​បូ។

bieu-dien-nhac-cu-khmer-nam-bo 1

​អញ្ជើញ​​ចូល​រួម​កម្ម​វិធី​រួម​មាន​ លោក​ស្រី​​ ថាច់​ ធី​ យឹន​ សាកល​វិទ្យា​ធិការ​រង​នៃ​សាលា​សា​កលវិទ្យា​ល័យ​ត្រា​វិញ​  បណ្ឌិត​ ង្វៀន​ ធី​ ហ្វេ​ ព្រឹទ្ធបុរស​នៃ​មហាវិទ្យាល័យ​ភាសា វប្បធម៌ វិចិត្រ​សិល្បៈ​ខ្មែរណាម​បូ ព្រម​ទាំ​ង​កង​ជួរ​គ្រូ​បង្រៀន​​​សិល្បករ​និង​និស្សិត​ចំ​ណុះ​មហា​វិទ្យា​ល័យ​។

តាម​លក្ខន្តិកៈ​ បណ្ដា​និស្សិត​ចូល​រួម​​​​ការ​ពារ​សារណា​ត្រូវ​តែ​សម្ដែង​អោយ​បាន​ល្អ​នៅ​​ឈុត​ដែល​ខ្លួន​ជ្រើស​​យក​មក​ប្រ​ឡង​ ហើយ​មាន​ការ​ជំ​នួយ​ពី​មិត្ត​ភ័ក្តិដើម្បី​បង្កើត​បាន​នូវ​ឈុត​សម្ដែង​មួយ​ដ៏​ល្អ​នៅ​​មុខ​គណៈ​មេ​ប្រ​យោគ​។

និស្សិត​ទាំ​ង​អស់​បាន​សំ​ដែង​នូវ​ឈុត​របស់​ខ្លួនបាន​​ល្អ​គួរ​សម​  បង្ហាញ​នូវ​ភាព​ស្ទាត់​​​ជំ​នាញ​ក៏​ដូច​ជា​ការ​យល់​ដឹង​អំ​ពី​​មុខ​ជំ​នាញ​ផ្ទាល់​របស់​ខ្លួន​  ព្រោះ​ពួក​គេ​ទាំង​អស់​គ្នា​មាន​​ការ​ត្រៀម​បម្រុង​យ៉ាង​ហ្មត់​ចត់​សម្រាប់​កម្ម​វិធី​នេះ​។

បេក្ខសិស្ស​ លី​ ថាញ់​ ភឿង ឱ្យ​ដឹង​ថា​៖​“នេះ​គឺ​ជា​មុខ​ជំ​នាញ​ដែល​ត្រូវ​នឹង​ទេព​កោ​សល្យ​របស់​ខ្លួន​ទាំង​វ័យ​នៅ​ក្មេង។ខ្ញុំ​បាន​ហ្វឹក​ហាត់​មកជាច្រើន​លើក​  ខ្ញុំ​សង្ឃឹម​ថា​ខ្ញុំ​នឹង​ទទួល​បាន​ភាព​ជោគ​ជ័យ​នៅក្នុង​​ការប្រ​ឡង​នេះ”។

នេះ​ជា​សារណា​បញ្ចប់​វគ្គ​សិក្សា​​បាន​ជា​បេក្ខ​សិស្ស​គ្រប់​រូប​គេច​មិន​ផុត​ពី​ការ​ប៉ះ​ទង្គិច​ផ្លូវ​ចិត្ត​ ស្មារតី​ផុត​ភ័យ​ពេល​ឈរ​លើ​ឆាក​។លី​​ ថាញ់​ ភឿង​​ នៅ​មាន​ការ​អាក់អន់​ចិត្ត​ចំ​ពោះ​ការ​ប្រ​គំ​​របស់​ខ្លួនព្រោះ​គេ​ធ្វើ​មិន​បាន​ល្អ​ដូច​កាល​ដែរ​គេ​ហ្វឹក​រាល់​ថ្ងៃ​   ​ ទោះ​ជា​គេ​ទទួល​បាន​លើ​៩​ពិន្ទុះ​អំ​ពី​គណៈ​មេ​ប្រ​យោគ​ក៏​ដោយ។ភឿង​បាន​តាំង​ចិត្ត​ថា​នឹង​ខិត​ខំហាត់​ពត់​​  ​ស្រាវ​ជ្រាវ​បន្ថែម​អំ​ពី​វិស័យ​ដែល​ខ្លួន​ពេញ​ចិត្ត​ ដើម្បី​​មាន​ការ​រីក​ចំ​រើន​ទៅ​​ថ្ងៃ​អ​នា​គត។

តាម​ការ​សន្និដ្ឋាន​នៃ​និស្សិត​មុខ​ជំ​នាញ​ប្រគំ​ឧបករណ៍​តន្ត្រី​ប្រ​ពៃ​ណី​ខ្មែរ​​ណាម​បូ​៖ “ពួកខ្ញុំ​បាន​សិក្សា​ក្នុង​បរិស្ថាន​ដ៏​ល្អ​​ មាន​លោក​គ្រូ​ អ្នក​គ្រូ​ស្រ​ឡាញ់​ការ​ងារ​​​ បាន​បង្ហាត់​បង្រៀន​ពួក​ខ្ញុំ​អស់​ពី​ចិត្ត​ អោយ​ពួក​ខ្ញុំ​មាន​ឱកាស​​ហ្វឹក​ហាត់​បណ្ដា​ឧបករណ៍តន្ត្រី​​ប្រ​ពៃ​ណី​ខ្មែរ​ណាម​បូ។ សម័យ​​​ការពារ​សារណា​បញ្ចប់​​វគ្គ​សិក្សា​នេះ​គឺ​ជា​ឱកាស​ដើម្បី​ពួក​ខ្ញុំ​បង្ហាញ់​​នូវ​ចំ​ណេះ​ដឹង​ក៏​ដូច​ជា​ភាព​ស្ទាត់​ជំ​នាញ​ដែល​ពួក​ខ្ញុំ​ខំ​ក្រេប​ជញ្ជក់​ក្នុងរយៈកាល៤ឆ្នាំ​កន្លង។

មុខ​ជំ​នាញ​ប្រ​គំ​ឧបករណ៍តន្ត្រី​​ប្រ​ពៃ​​ណី​ខ្មែរ​ណាម​បូ​​គឺ​ជា​មុខ​ជំ​នាញ​មួយសំគាល់​លក្ខណៈ​ដោយ​ឡែក​របស់​សាកល​វិទ្យា​ល័យ​ត្រា​វិញ​​ដែល​បាន​បណ្ដុះ​បណ្ដាល​ចាប់​ពី​ឆ្នាំ​២០១២  ក្នុង​គោល​បំ​ណង​​អភិរក្ស​និង​ពង្រឹង​ពង្រីក​អត្ត​សញ្ញាណ​ វប្ប​ធម៌​ប្រ​ពៃ​ណី​ជាតិ​ខ្មែរ​ និង​ជួយ​អនុវត្ត​ភារកិច្ច​សំ​ខាន់​របស់​ប្រ​ទេស​ជាតិគឺ​បណ្ដុះ​បណ្ដាល​ធន​ធាន​មនុស្ស​អំ​ពី​ភា​សា  វប្បធម៌​ និង​វិ​ចិត្រ​សិល្បៈ​ខ្មែរ​ណាម​បូ។

និស្សិត​សិក្សា​មុខ​ជំ​នាញ​នេះ​​គ្មាន​ការ​បង់​ប្រាក់​សា​លា​  ប្រាក់​ស្នាក់​​នៅ​អន្តេ​វាសិកដ្ឋាន​​និង​ទទួល​ប្រាក់​ជំ​នួយ​រាល់​ខែ​តាម​សេច​ក្តី​សម្រេចរបស់​រដ្ឋា​ភិបាល។​ ក្នុង​រយៈ​កាល​សិក្សា​​និស្សិត​បាន​ហ្វឹក​ហាត់​ពី​បំណិន​ ប្រ​គំ​តន្ត្រី​​ ការ​រៀប​ចំ​ឆាក​ និង​​ការ​យល់​ដឹង​តូរ្យ​តន្ត្រី​ ប្រ​ភេទ​នៃ​ឧបករណ៍តន្ត្រី​​ប្រ​ពៃ​ណី​ជាតិ​តី​ណាម​បូ។

បក​ប្រែដោយ៖ សុខ​ ខើយ

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន ការ​ពារ​សារណា​ដំ​បូង​នៃ​មុខ​ជំ​នាញ​ប្រគំ​ឧបការណ៍តន្ត្រី​​ប្រ​ពៃ​ណី​ខ្មែរ​ណាម​បូ