អង្គប្រជុំបូកសរុបសកម្មភាពកសាងបក្សឆ្នាំ ២០១៦
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មាន
- ចេញផ្សាយនា 16 កុម្ភៈ 2017
- ចុចដង៖ 599
ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៧ គណៈកម្មាធិការបក្សនៃសាកលវិទ្យាល័យត្រាវិញបានរៀបចំអង្គប្រជុំបូកសរុបសកម្មភាពកសាងបក្សឆ្នាំ២០១៦និងដាក់ចេញផែនការអនុវត្តឆ្នាំ២០១៧។ លោក ផាម ទៀត ខាញ់ សមាជិកកម្មាធិការបក្សខេត្ត លេខាធិការបក្ស សាកលវិទ្យាធិការនៃសាកលវិទ្យាល័យត្រាវិញជាអធិបតីនៃអង្គប្រជុំ។
ថ្លែងកថាបើកអង្គប្រជុំ លោក ផាម ទៀត ខាញ់ ឱ្យដឹងថា៖ឆ្នាំ២០១៦ សាកលវិទ្យាល័យត្រាវិញបានចាត់តាំងព្រឹត្តិការណ៍សំខាន់ជាច្រើនបញ្ជាក់អំពីទីតាំងរបស់សាកលវិទ្យាល័យត្រាវិញនៅក្នុងតំបន់និងទូទាំងប្រទេសអំពីវិស័យជាច្រើនដូចជា៖ សិក្ខាសាលាអន្តរជាតិវៀតណាម - ហុងហ្គារី “ស្រាវជ្រាវកសិកម្មដើម្បីការរីកចំរើនជានិរន្ត” សិក្ខាសាលាវិទ្យាសាស្ត្រ “វិធីសាស្ត្រចងក្រងវចនានុក្រមវៀត-ខ្មែរ” បណ្ដាសកម្មភាពអំណរអនុស្សាវរីយ៍១០ឆ្នាំបង្កើតសាកលវិទ្យាល័យត្រាវិញ ១៥ឆ្នាំអនុវត្តជោគជ័យទម្រង់សាកលវិទ្យាល័យរងសហគមន៍។ ជាពិសេស គឺផ្ដោតសំខាន់ផ្នែកចង្អុលការអនុវត្តភារកិច្ចនយោបាយ សកម្មភាពបណ្ដុះបណ្ដាល ស្រាវជ្រាវវិទ្យាសាស្ត្រ ចង្អុលការដល់បណ្ដាអង្គភាព ឱ្យយកចិត្តទុកដាក់ដល់ជីវភាពរស់នៅនិងស្មារតីនៃកងជួរគ្រូបង្រៀនចំណុះអង្គភាព។
ភារកិច្ចចម្បងដែលត្រូវបានគណៈកម្មាធិការបក្សនៃ សាកលវិទ្យាល័យត្រាវិញដាក់ចេញក្នុងឆ្នាំ២០១៧ គឺលើកកម្ពស់ស្មារតីទទួលខុសត្រូវនៃបក្ខជនគ្រប់រូបដើម្បីកសាងបក្សឱ្យបរិសុទ្ធិ មាំមួន លើកកម្ពស់គុណភាពបណ្ដុះបណ្ដាលបណ្ដាកំរិតនិងមុខវិជ្ជាសិក្សា ជំរុញសកម្មភាពសេវាកម្ម ប្រឹក្សាការងារអោយនិស្សិតនិងអប់រំការភ្ញាក់រលឹកនៃការចាប់ផ្ដើមអាជីព លើកកម្ពស់សមត្ថភាពស្រាវជ្រាវវិទ្យាសាស្ត្រ ដោះដូរបច្ចេកវិទ្យា ជំរុញសកម្មភាពសហការក្នុងនិងក្រៅប្រទេស។ ទន្ទឹមនឹងនោះគឺបន្តការអនុវត្តបណ្ដាចលនាប្រឡងប្រណាំងដើម្បីរក្សាបាននូវ “គុណភាព, ប្រសិទ្ធិភាព, ក្រឹត្យក្រម, សហប្រតិបត្តិការអភិវឌ្ឍន៍” ជាមួយនឹងការផ្សព្វផ្សាយសកម្មភាពរបស់គណៈកម្មាធិការបក្ស សាកលវិទ្យាល័យត្រាវិញអនុវត្តសេចក្ដីសម្រេចលេខ 04-NQ/TW, ថ្ងៃទី៣០ខែតុលាឆ្នាំ២០១៦ របស់គណៈប្រតិបត្តិមជ្ឈឹមបក្ស (នីតិកាលXII) អំពីការពង្រឹងពង្រីក កែលំអបក្ស ទប់ស្កាត់ កំចាត់បង់ភាពអវិជ្ជមានអំពីសតិអារម្មណ៍ នយោបាយ សីលធម៌ ការរស់នៅ បណ្ដាមុខសញ្ញា “កែប្រែដោយអត្ត”ផ្ទៃក្នុង និងសារាចរណ៍លេខ០5 –CT/TW ថ្ងៃទី១៥ ខែឧសភាឆ្នាំ២០១៦ របស់ក្រសួងនយោបាយ (នីតិកាលXII) “អំពីការជំរុញការរៀនសូត្រ និងធ្វើតាមគំរូសីលធម៌ លោកប្រធានហូជីមិញ”។
នៅក្នុងអង្គប្រជុំបណ្ដាសមាជិកបានស្ដាប់របាយការណ៍បូកសរុបសកម្មភាពកសាងបក្សឆ្នាំ២០១៦ និងភារកិច្ចក្នុងឆ្នាំ២០១៧។ តាមសេចក្ដីរាយការណ៍ ឆ្នាំ២០១៦ គណៈកម្មាធិការបក្ស សាកលវិទ្យាល័យត្រាវិញបានទទួលនូវសមិទ្ធិផលសំខាន់ជាច្រើននូវលើវិស័យ៖ រចនាសម្ព័ន្ធត្រូវបានរៀបចំត្រឹមត្រូវ, បេសកកម្មបណ្ដុះបណ្ដាលសមស្របរវាងបរិមាណភាពនិងគុណភាព សកម្មភាព ស្រាវជ្រាវវិទ្យាសាស្ត្រ អនុវត្តនិងផ្ដល់បច្ចេកវិទ្យាមានប្រសិទ្ធិភាព សកម្មភាពសហប្រតិបត្តិការអន្តរជាតិត្រូវបានពង្រឹង, សម្ភារៈឧបទ្ទេសទំនើបៗ ហិរិញ្ញវត្ថុមានការរីកចំរើន។ សកម្មភាពកសាងបក្សត្រូវបានគណៈកម្មាធិការបក្សចាប់អារម្មណ៍ ផ្ទៃក្នុងមានការសាមគ្គី ផ្សព្វផ្សាយគោលការណ៍ទាន់ពេលនិងត្រឹមត្រូវដល់កងជួរគ្រូបង្រៀននិងសិស្ស -និស្សិតក្នុងសាលា។
ឱកាសនេះ គណៈកម្មាធិការបក្សបានជូនប័ណ្ណលើកទឹកចិត្តដល់សាខាបក្ស ៣ ដែលជាប់ចំណាត់ថ្នាក់ “បរិសុទ្ធិរឹងមាំ”និងគម្រោងដែលមានប្រសិទ្ធិភាពក្នុងការ “រៀនសូត្រ និងធ្វើតាមគំរូសីលធម៌ លោកប្រធានហូជីមិញ” ទទួលប័ណ្ណសរសើររបស់បក្សនិងសាកលវិទ្យាធិការនៃសាលាសាកលវិទ្យាល័យត្រាវិញ។
បកប្រែដោយ៖ សុខ ខើយ