អង្គ​ប្រ​ជុំបូក​សរុប​សកម្មភាព​កសាង​បក្ស​ឆ្នាំ​ ២០១៦

ថ្ងៃទី​​៨​ ខែ​កុម្ភៈ​​ ​ឆ្នាំ​២០១៧​ គណៈ​កម្មា​ធិការ​បក្ស​នៃ​សា​កល​វិទ្យា​ល័យ​ត្រា​វិញ​​​បាន​រៀប​ចំ​​អង្គ​ប្រ​ជុំ​បូក​ស​រុប​​សកម្ម​ភាព​ក​សាង​​បក្ស​ឆ្នាំ​២០១៦​និង​ដាក់​ចេញ​ផែន​ការ​អនុវត្ត​​ឆ្នាំ​២០១៧​។  ​លោក​​ ផាម​ ទៀត​ ខាញ់   សមា​ជិកកម្មាធិការ​​បក្ស​ខេត្ត​​  ​លេខា​ធិការ​បក្ស​​ សាកលវិទ្យាធិការ​នៃ​សា​កល​វិទ្យា​ល័យ​ត្រា​វិញ​ជា​អធិបតី​នៃអង្គ​​ប្រ​ជុំ។​

Hoi-nghi-dang-vien-2017

ថ្លែង​កថា​បើក​អង្គ​ប្រ​ជុំ លោក​​ ផាម​ ទៀត​ ខាញ់​ ឱ្យ​ដឹង​ថា៖ឆ្នាំ​២០១៦​ សាកល​វិទ្យា​ល័យ​ត្រា​វិញ​​បាន​ចាត់​តាំង​ព្រឹត្តិការណ៍​សំខាន់​​​ជា​ច្រើន​​បញ្ជាក់​​​អំ​ពី​ទី​តាំង​របស់​​សាកល​វិទ្យា​ល័យ​ត្រាវិញ​នៅ​ក្នុង​តំ​បន់​និង​ទូទាំង​​ប្រ​ទេស​អំ​ពី​វិស័យ​ជា​ច្រើន​ដូច​ជា​៖ ​សិក្ខា​សាលា​អន្តរជាតិ​វៀត​ណាម​​ - ហុងហ្គារី ​“ស្រាវ​ជ្រាវ​កសិកម្ម​ដើម្បី​​ការ​​រីក​ចំ​រើន​ជា​និរន្ត​”   សិក្ខា​សាលា​វិទ្យា​សាស្ត្រ​ ​“វិធី​សាស្ត្រ​ចង​ក្រង​វច​នា​​នុ​ក្រម​វៀត​-ខ្មែរ”​​ ​ បណ្ដា​សកម្ម​ភាព​អំ​ណរ​អនុស្សាវរីយ៍​​១០​ឆ្នាំ​បង្កើត​​សាកល​វិទ្យា​ល័យ​ត្រា​វិញ​  ១៥​ឆ្នាំ​អនុវត្ត​​ជោគ​ជ័យ​​​ទម្រង់​សាកល​​វិទ្យា​ល័យរង​​សហ​គមន៍​​។​ ជា​ពិសេស​ គឺ​ផ្ដោត​សំ​ខាន់ផ្នែក​​​ចង្អុល​ការ​អនុវត្ត​ភារកិច្ច​នយោបាយ​  សកម្មភាព​បណ្ដុះ​បណ្ដា​ល​  ស្រាវ​ជ្រាវ​វិទ្យា​​សាស្ត្រ​​ ​ចង្អុល​​ការដល់​​បណ្ដា​អង្គភាព ឱ្យ​​យក​ចិត្ត​ទុក​ដាក់​ដល់​ជីវភាព​​រស់​នៅ​​និង​ស្មារតី​​នៃ​​​កង​ជួ​រ​គ្រូ​បង្រៀន​​​ចំ​ណុះ​អង្គ​ភាព។​ ​ 

 

ភារកិច្ច​ចម្បង​ដែល​​ត្រូវ​បាន​គណៈ​កម្មាធិការ​បក្ស​នៃ​ សា​កល​​វិទ្យា​ល័យ​ត្រា​វិញ​ដាក់​ចេញ​ក្នុង​ឆ្នាំ​២០១៧ ​​គឺ​លើក​កម្ពស់​ស្មារតី​ទទួល​ខុស​ត្រូវ​​នៃ​បក្ខជន​គ្រប់​រូប​ដើម្បី​កសាង​បក្សឱ្យ​​បរិសុទ្ធិ​ មាំ​មួន​  ​​លើក​​កម្ពស់​គុណភាព​បណ្ដុះ​បណ្ដាល​​​បណ្ដា​កំរិត​និង​មុខ​វិជ្ជា​សិក្សា​​ ជំ​រុញ​សកម្ម​ភាព​សេវាកម្ម​ ​ ប្រឹក្សា​ការ​ងារ​អោយ​និស្សិត​និង​អប់​រំ​ការ​ភ្ញាក់​រលឹក​នៃ​ការ​ចាប់​ផ្ដើម​អា​ជីព​ ​ ​លើក​កម្ពស់​សមត្ថភាព​ស្រាវ​ជ្រាវ​វិទ្យា​សាស្ត្រ​  ដោះ​ដូរ​បច្ចេកវិទ្យា​ ជំ​រុញ​សកម្មភាព​សហ​ការ​​ក្នុង​និង​ក្រៅ​ប្រ​ទេស​។ ​ ទន្ទឹម​នឹង​នោះ​​គឺ​បន្ត​ការ​អនុវត្ត​​បណ្ដា​ចលនា​ប្រ​ឡង​ប្រ​ណាំង​ដើម្បី​​រក្សា​បាន​នូវ​ “គុណ​ភាព​, ប្រសិទ្ធិភាព​, ក្រឹត្យ​ក្រម, ​សហប្រ​តិបត្តិ​ការ​​អភិវឌ្ឍន៍”​ ជា​មួយ​​នឹង​ការ​ផ្សព្វ​ផ្សាយ​​​សកម្មភាព​​របស់​គណៈ​កម្មាធិការ​បក្ស​ ​​សាកល​វិទ្យា​ល័យ​ត្រា​វិញ​អនុវត្ត​សេច​ក្ដី​សម្រេច​​លេខ​​ 04-NQ/TW, ថ្ងៃ​ទី​៣០​ខែ​តុលា​ឆ្នាំ​២០១៦​​ របស់គណៈប្រ​តិបត្តិ​មជ្ឈឹម​បក្ស​ ​(នីតិ​កាល​​XII) អំ​ពី​ការ​ពង្រឹង​ពង្រីក ​​​​ កែលំ​អ​បក្ស​  ទប់​​ស្កាត់​ កំ​ចាត់​បង់​ភាព​អ​វិជ្ជមាន​​អំ​ពី​សតិ​អា​រម្មណ៍​​ នយោ​បាយ​ សីល​ធម៌​ ​ការ​រស់​នៅ​​ បណ្ដា​​មុខ​សញ្ញា “កែ​ប្រែ​ដោយ​អត្ត”​​​​​​​ផ្ទៃ​​ក្នុង ​​និង​សា​រា​ចរណ៍​លេខ​​០5 –CT/TW ថ្ងៃ​ទី​១៥ ខែ​ឧសភា​ឆ្នាំ​២០១៦​ របស់​ក្រ​សួង​​នយោបាយ​​ ​(នីតិ​កាល​​XII)​ ​ “អំ​ពី​ការ​ជំ​រុញ​ការ​រៀន​សូត្រ​​ និ​ង​ធ្វើ​តាម​គំរូ​សីល​ធម៌ ​លោកប្រធានហូជីមិញ”។

 

នៅ​ក្នុង​អង្គ​ប្រ​ជុំ​​បណ្ដា​សមាជិក​បាន​ស្ដាប់​របាយ​ការណ៍​បូក​សរុប​​សកម្មភាព​កសាង​បក្ស​​ឆ្នាំ​​២០១៦​​ និង​ភារកិច្ច​ក្នុង​ឆ្នាំ​២០១៧​។​ តាម​សេច​ក្ដី​រាយ​ការណ៍​​ ឆ្នាំ​២០១៦​ គណៈ​កម្មាធិការ​បក្ស​ សា​កល​វិទ្យា​ល័យ​ត្រា​វិញ​​បាន​ទទួល​នូវ​សមិទ្ធិផល​សំ​ខាន់​ជា​ច្រើន​នូវលើ​​វិស័យ​៖​​ រចនា​សម្ព័ន្ធ​ត្រូវ​បាន​រៀប​ចំ​ត្រឹម​ត្រូវ​, ​បេសកកម្ម​បណ្ដុះ​បណ្ដាល​​សម​ស្រប​រវាង​​​​បរិមាណ​ភាព​និង​គុណភាព​​​   ​សកម្មភាព ស្រាវ​ជ្រាវ​វិទ្យា​សាស្ត្រ​​  ​ ​អនុវត្ត​និង​ផ្ដល់​បច្ចេក​វិទ្យា​មាន​ប្រ​សិទ្ធិ​ភាព​ សកម្មភាព​សហ​ប្រ​តិ​បត្តិ​ការ​អន្តរ​ជាតិ​​ត្រូវ​បាន​ពង្រឹង​,  ​សម្ភារៈ​ឧបទ្ទេស​​​​ទំ​នើប​ៗ​ ហិរិញ្ញ​វត្ថុ​​មាន​ការ​រីក​ចំ​រើន​​។​ ​សកម្មភាព​កសាង​បក្ស​​ត្រូវ​បានគណៈ​កម្មាធិការ​បក្ស​​​​ចាប់​អារម្ម​ណ៍​ ផ្ទៃ​ក្នុង​​មាន​ការ​សាមគ្គី​​​ ​ផ្សព្វ​ផ្សាយ​គោល​ការណ៍​ទាន់​ពេល​និង​ត្រឹម​ត្រូវ​ដល់​កង​ជួរ​គ្រូ​បង្រៀន​​​និង​សិស្ស​ -​និស្សិត​ក្នុង​សា​លា​។

 

ឱកាស​នេះ​ គណៈកម្មាធិការ​បក្ស​បាន​ជូន​ប័ណ្ណ​លើក​ទឹក​ចិត្ត​ដល់​​សា​ខា​បក្ស​ ៣ ដែល​ជាប់​ចំណាត់​ថ្នាក់​ ​​​“បរិសុទ្ធិ​រឹង​មាំ​​”​និង​គម្រោង​ដែល​មាន​ប្រ​សិទ្ធិភាព​​ក្នុង​ការ​ “រៀន​សូត្រ​​ និ​ង​ធ្វើ​តាម​គំរូ​សីល​ធម៌ ​លោកប្រធានហូជីមិញ”​ ​ទទួល​ប័ណ្ណ​សរសើរ​របស់​​បក្ស​និង​សា​កលវិទ្យា​ធិ​ការ​នៃ​សាលា​សាកល​វិ​ទ្យា​ល័យ​ត្រា​វិញ​។

toan-canh-hoi-nghi-dang-vien-2017

បក​ប្រែដោយ៖ សុខ​ ខើយ