លោក Tomiyama Yoshimasa មកបំពេញការងារនៅ សាកលវិទ្យាល័យត្រាវិញ
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មាន
- ចេញផ្សាយនា 20 កុម្ភៈ 2017
- ចុចដង៖ 577
ថ្ងៃទី៧ខែកុម្ភៈឆ្នាំ២០១៧, នៅទីស្នាក់ការកណ្ដាលនៃសាកលវិទ្យាល័យត្រាវិញមានអង្គជំនួបរវាងគណៈកម្មាធិការសាលានិងគណៈកម្មាធិការក្រុមហ៊ុន SANYOUFUKUSHIKAI នៃប្រទេសជប៉ុន។ នៅក្នុងអង្គជំនួប ភាគីទាំងពីរបានពិភាក្សាអំពីបណ្ដាបញ្ហាដែលបានចុះកិច្ចសន្យា កាលពីខែធ្នូរកន្លង ក៏ដូចជាបញ្ហាសហប្រតិបត្តិការបណ្ដុះបណ្ដាលបុគ្គលិកថែទាំអ្នកចាស់កំព្រានៅប្រទេសជប៉ុន។
ទទួលស្វាគមន៍មានបណ្ឌិត ង្វៀន តៀន យ៉ុង សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យត្រាវិញ លោក ត្រឹន ហ្វាង គឹម ប្រធានក្រុមប្រឹក្សាសាលា ជាមួយនឹងបណ្ដាថ្នាក់ដឹកនាំមហាវិទ្យាល័យវេជ្ជសាស្ត្រ-ឱសថ មហាវិទ្យាល័យគ្រប់គ្រងការិយាល័យ - វៀតណាមវិទ្យា - បណ្ណាល័យ ព្រមទាំងដំណាងបណ្ដាអង្គភាពចំណុះសាកលវិទ្យាល័យត្រាវិញ។
នៅក្នុងអង្គជំនួបលោក Tomiyama Yoshimasa ថ្លែងថា៖ “នេះជាលើកដំបូងដែលខ្ញុំជាមួយគណៈប្រតិភូមកដល់ត្រាវិញ ពួកខ្ញុំសែនសប្បាយនឹងរីករាយយ៉ាងខ្លាំងពេលបានគណៈកម្មាធិការសាលាទទួលស្វាគមន៍យ៉ាងស្និទ្ធស្នាលនិងកក់ក្ដៅ។ ពួកខ្ញុំសង្ឈឹមថា ចំណងសហការនេះនឹងទៅដល់ភាពជោគជ័យនិងយូរអង្វែង ហើយមានការរីកចំរើនថែមទៀតនៅលើវិស័យដែលភាគីទាំងពីរបានព្រមព្រៀងមុននេះ”។
ថ្លែងទទួលស្វាគមន៍ បណ្ឌិត ង្វៀន តៀន យ៉ុង មានប្រសាសថា៖ “មានតែភាពស្និទ្ធស្នាលនិងកក់ក្ដៅទើបអាចនាំមកចំណងសហការនៃភាគីទាំងពីររីកចំរើនល្អប្រសើរបាន។ ពួកខ្ញុំសង្ឃឹមថាសម្ពន្ធភាពរវាងភាគីទាំងពីរនឹងកាន់តែប្រសើរឡើង ដើម្បីរួមដៃអនុវត្តយ៉ាងល្អបណ្ដាគោលដៅដែលបានដាក់ចេញ”។ ស្របជាមួយឱកាសនេះ បណ្ឌិត ង្វៀន តៀន យ៉ុង សាកលវិទ្យាធិការរង បានថ្លែងអំណរគុណចំពោះលោក Tomiyama Yoshimasa ដែលបានទទួលស្វាគមន៍យ៉ាងកក់ក្តៅនៅពេលពួកខ្ញុំធ្វើដំណើរទៅប្រទេសជប៉ុនក្នុងរយៈពេលកន្លងហើយនិងសូមជូនពរលោកទទួលបានការជោគជ័យយ៉ាងច្រើនក្នុងឱកាសដែលលោកមកបំពេញបេសកកម្មនៅត្រាវិញលើកនេះ។
បញ្ចប់កិច្ចប្រជុំ គណៈកម្មាធិការនៃភាគីទាំងពីរបានជូនកាដូអនុស្សាវរីយ៍និងទៅទស្សនាបណ្តាគ្រឹះស្ថានមួយចំនួន និងមន្ទីរអនុវត្ត ពិសោធន៍ផ្នែកវេជ្ជសាស្ត្រ - ឱសថ ព្រមទាំងទស្សនាអន្តេវាសិកដ្ឋានដ៏ទូលាយ ៤៣០០ កន្លែងរបស់សាកលវិទ្យាល័យត្រាវិញ។
បកប្រែដោយ៖ សុខ ខើយ