​​​លោក​​ Tomiyama Yoshimasa ​មកបំ​ពេញ​ការ​ងារ​​នៅ​ សាកល​វិទ្យាល័យ​​ត្រា​វិញ

ថ្ងៃ​ទី​៧​ខែ​កុម្ភៈ​​ឆ្នាំ​២០១៧,   ​នៅ​ទី​​ស្នាក់​ការ​​កណ្ដាល​​នៃ​​សាកល​វិទ្យា​​​ល័យ​ត្រា​វិញ​មាន​អង្គ​ជំ​នួប​រ​​វាង​គណៈ​កម្មាធិការ​សាលា​និង​គណៈ​កម្មា​ធិការ​​ក្រុម​ហ៊ុន​​​ SANYOU​FUKUSHIKAI​​​​ ​នៃ​ប្រ​ទេស​ជ​ប៉ុន​​​។​ នៅ​ក្នុង​អង្គ​ជំ​នួប​​​​​​ ​​​ភាគីទាំង​ពីរ​​បាន​ពិភាក្សា​​​​អំ​ពី​​បណ្ដា​បញ្ហា​ដែល​បាន​ចុះ​កិច្ច​សន្យា​ ​​កាល​ពី​ខែ​ធ្នូរកន្លង​ ​ ​ ​​​ ក៏​ដូច​ជា​បញ្ហា​សហ​ប្រ​តិ​បត្តិ​ការ​​បណ្ដុះ​បណ្ដាល​បុគ្គលិក​​ថែ​ទាំ​អ្នក​ចាស់​​កំ​ព្រា​នៅ​ប្រ​ទេស​ជ​ប៉ុន​​។

TVU-SFSW

ទទួល​ស្វា​គមន៍​មាន​បណ្ឌិត​ ​ង្វៀន​ ​តៀ​ន​ ​យ៉ុង​​ ​ ​សាកល​វិទ្យា​ធិការ​រង​នៃ​សាកល​វិទ្យា​ល័យ​ត្រា​វិញ​​  ​លោក​​ ​ត្រឹន​ ​ហ្វាង​​ គឹម​  ​ប្រ​ធាន​ក្រុម​ប្រឹក្សា​​សា​លា​  ​ជា​មួយ​នឹង​បណ្ដា​​ថ្នាក់​ដឹក​នាំ​​មហា​វិទ្យា​ល័យ​​​វេជ្ជ​សាស្ត្រ​-​ឱ​សថ​​    មហាវិទ្យាល័យ​​​គ្រប់​គ្រង​ការិយា​ល័យ​ ​​​​​-​ ​វៀត​ណាម​វិទ្យា​​ ​- ​បណ្ណា​ល័យ​​ ព្រ​មទាំង​​ដំ​ណាង​បណ្ដា​​អង្គ​ភាព​ចំ​ណុះ​​​សាកល​​វិទ្យា​ល័យ​ត្រា​​វិញ​។​ 

​នៅ​ក្នុង​អង្គ​ជំ​នួប​​​លោក​​ Tomiyama Yoshimasa​​ ​ថ្លែង​ថា៖​​ ​​“នេះ​ជា​លើក​ដំ​បូង​ដែល​ខ្ញុំ​ជា​មួយ​គណៈ​ប្រ​តិ​ភូ​​មក​ដល់​ត្រា​វិញ​​ ពួក​ខ្ញុំ​សែន​សប្បាយ​នឹង​​រីក​រាយ​យ៉ាង​ខ្លាំង​ពេល​បាន​​​គណៈ​កម្មាធិ​ការ​សា​លា​ទ​ទួល​ស្វា​គមន៍​យ៉ាង​ស្និទ្ធ​ស្នាល​​និង​កក់​ក្ដៅ​​​។​ ពួក​ខ្ញុំ​សង្ឈឹម​ថា​​ ​ចំ​ណង​សហ​ការ​​នេះ​នឹង​ទៅ​ដល់​ភាព​ជោគ​ជ័យ​និង​យូរ​អង្វែង​ ​ហើយ​​មាន​ការ​រីក​ចំ​រើន​ថែម​ទៀត​នៅ​លើ​វិស័យ​ដែល​​ភាគី​ទាំង​ពីរ​បាន​​​ព្រម​ព្រៀងមុន​នេះ​​”។

ថ្លែង​ទទួល​​ស្វា​គមន៍​ ​បណ្ឌិត​ ង្វៀន​​ ​តៀន​​ យ៉ុង​ មាន​ប្រ​សាស​ថា​៖​ ​“​មាន​តែ​ភាព​ស្និទ្ធ​ស្នាល​​​និង​​​កក់​ក្ដៅ​​ទើប​អាច​នាំ​មក​ចំ​ណង​​​សហការ​​នៃ​ភាគី​ទាំង​ពីរ​​​រីក​ចំ​រើន​ល្អ​ប្រ​សើរ​បាន​។​ ពួក​ខ្ញុំ​សង្ឃឹម​ថា​​​​​សម្ពន្ធភាព​រវាង​ភាគី​ទាំង​ពីរ​នឹង​កាន់​តែ​ប្រ​សើរ​ឡើង ​ដើម្បី​រួម​ដៃ​អនុវត្ត​​យ៉ាង​ល្អ​​បណ្ដា​គោល​ដៅ​ដែល​បាន​ដាក់​ចេញ​”។​ ​ស្រប​ជា​មួយ​ឱកាស​នេះ​​ ​បណ្ឌិត​ ង្វៀន​​ ​តៀន​​ យ៉ុង​ ​សាកល​វិទ្យា​ធិការ​រង​​ ​បាន​ថ្លែង​អំ​ណរគុណ​ចំ​ពោះ​លោក​​ Tomiyama Yoshimasa ​​​ដែល​បាន​​​ទទួល​ស្វា​គមន៍​យ៉ាង​​កក់​ក្តៅ​​នៅ​ពេល​​ពួក​ខ្ញុំ​ធ្វើ​ដំ​ណើរ​ទៅ​ប្រ​ទេស​ជប៉ុន​​ក្នុង​រយៈ​ពេល​កន្លង​​ហើយ​និង​សូម​ជូន​ពរ​លោក​​ទទួល​បាន​ការ​​​ជោគ​ជ័យ​យ៉ាង​ច្រើន​ក្នុង​ឱកាស​ដែល​លោក​មក​បំ​ពេញ​​បេសកកម្ម​នៅ​ត្រា​វិញ​លើក​នេះ​។​

បញ្ចប់​កិច្ច​ប្រ​ជុំ​ គណៈ​កម្មាធិការ​​នៃ​ភាគី​ទាំង​ពីរ​បាន​ជូន​កាដូ​អនុស្សាវរីយ៍​​និងទៅ​ទស្សនា​បណ្តា​​​គ្រឹះ​ស្ថាន​មួយ​ចំ​នួន​  និង​មន្ទីរ​អនុវត្ត​ ​ ​ពិសោធន៍ផ្នែក​​វេជ្ជ​សាស្ត្រ​​ ​-​ ឱ​សថ ព្រម​ទាំង​ទស្សនា​​អន្តេ​វា​សិកដ្ឋាន​​ដ៏​ទូលាយ​ ៤៣០០ កន្លែង​របស់​​សាកល​វិទ្យា​ល័យត្រា​វិញ​។​

បក​ប្រែដោយ៖ សុខ​ ខើយ

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន ​​​លោក​​ Tomiyama Yoshimasa ​មកបំ​ពេញ​ការ​ងារ​​នៅ​ សាកល​វិទ្យាល័យ​​ត្រា​វិញ