អង្គ​ប្រ​ជុំ​ស្វែង​រក​គំនិត​អភិវឌ្ឍ​កម្មវិធី​បណ្ដុះ​បណ្ដាល​​​មុខ​ជំ​នាញ​អនុបណ្ឌិត​ភាសា​អង់​​គ្លេស​

ថ្ងៃ​ទី​១៤​ខែ​កុម្ភៈ​ឆ្នាំ​២០១៧​ ​មហា​វិទ្យា​ល័យ​ភា​សា​បរទេស​រួម​ជា​មួយ​ក្រុម​ប្រឹក្សា​​កម្មវិធី​សិក្សា​​ មាន​កិច្ច​ប្រ​ជុំ​​ផ្ដល់​យោ​បល់​ដើម្បីស្វែង​រក​គំ​និត​​​​អភិវឌ្ឍ​​កម្ម​វិធី​បណ្ដុះ​បណ្ដាល​មុខ​ជំនាញ​អនុបណ្ឌិត​​ភា​សា​អង់​​គ្លេស​​​​​ដោយ​មាន​ការ​ចូល​រួម​​​របស់​អ្នក​​ឯកទេស​ជា​ច្រើន​​ ​ មក​អំពី​​ទី​ក្រុង​ហ៊ូ​ជី​មិញ​​។

Tien-si-Nguyen-Thi-Phuong-Nam-phat-bieu-tai-buoi-lam-viec

បណ្ឌត​ ​ង្វៀន​ ​ធី​ ភឿង​ ណាម​ ​ព្រឹទ្ធ​បុរស​មហា​វិទ្យា​ល័យ​ភាសា​បរទេស​នៃ​សា​កល​​វិទ្យា​ល័យ​ត្រា​វិញ​បាន​អោយ​ដឹង​ថា​៖ ​កម្មវិធី​បណ្ដុះ​បណ្ដាល​​អនុបណ្ឌិត​​​​​​មុខ​ជំ​នាញ​ទ្រឹស្ដី​និង​វិធី​សាស្ត្រ​បង្រៀន​ភាសា​អង់​​គ្លេស​​​ ​ ​ត្រូវ​បាន​រៀប​ចំ​ជម្រើស​​និស្សិត​នៅ​ខែ​សី​ហា​ឆ្នាំ​២០១៦​ហើយ​រហូត​មក​ដល់​ពេល​នេះ​មាន​​សិក្ខា​កម្ម​​ចំ​នួន​១៣​រូប​កំ​ពុង​​សិក្សា​។

កិច្ច​ប្រ​​ជុំ​នេះបាន​រៀប​ចំ​ឡើង​ក្នុង​គោល​បំ​ណង​កែលំ​អ​និង​អភិ​វឌ្ឍ​កម្ម​វិធី​​មុខ​ជំ​នាញ​​​ទ្រឹស្ដី​​និង​វិធី​សាស្ត្រ​បង្រៀន​​ភា​សា​អង់​គ្លេស​​​អោយ​មាន​​ការ​លូតលាស់ល្អ​ប្រ​សើរ​  ​​​​ដើម្បី​​​ស្រប​ទៅ​នឹង​គោល​​ដៅ​​នៃ​ការ​បណ្ដុះ​បណ្ដា​​ល​របស់​​​សាកល​វិទ្យា​ល័យ​ត្រា​វិញ ​​និង​សេច​ក្ដី​ត្រូវ​ការ​របស់​សង្គម​​​​អំ​ពី​កង​ជួរ​គ្រូ​បង្រៀន​ភា​សា​អង់​គ្លេស​​មាន​ចំ​ណេះ​ដឹង​ឯ​កទេស​ខ្ពស់​ ​ ​ និង​​មាន​សមត្ថភាព​គ្រប់​​គ្រាន់​អាច​ធ្វើ​ការ​​ស្រាវ​ជ្រាវ​វិទ្យា​សាស្ត្រ​ដើម្បី​​​បំ​រើ​ការ​​បង្ហាត់​​បង្រៀន​។

នៅ​ក្នុង​កិច្ច​ប្រ​ជុំ​នេះ​ អ្នក​ឯកទេស​​ផ្ដោត​សំ​ខាន់​ទៅ​លើ​ការ​ស្រាវ​ជ្រាវ​​​  ​​និង​ពិភាក្សា​ផ្ដល់​យោ​បល់​អំ​ពី​បញ្ហា​ដែល​បាន​ដាក់​​ចេញ​នៅ​ក្នុង​កម្ម​វិធី​​។​ បណ្ដា​សមាជិក​បាន​ផ្ដល់​​​វិភាគ​ទាន​​យ៉ាង​ច្រើន​អំ​ពី​​កម្ម​វិធី​​សិក្សា​ ​ ​​ ​​ពិនិត្យ​សង្កេត​បណ្ដា​មុខ​វិជ្ជា​​​  ​កែ​ប្រែ​​​មុខវិជ្ជា​​មួយ​ចំ​នួន​​អោយ​​សម​ស្រប​នឹង​ការ​សិក្សា​ ​​ ​លទ្ធ​ផល​នៃ​​ការ​សិក្សា​ ​​ គម្រោង​​កម្ម​​វិធី​សិក្សា​ ​​ ​ជា​ពិ​សេស​គឺ​លទ្ធផល​ដែល​ត្រូវ​ទទួល​បាន​ក្រោយ​ពេល​បញ្ចប់​ការ​សិក្សា​ គឺ​​ត្រូវ​ទទួល​បាន​បំ​ណិន​​ស្រាវ​ជ្រាវ​វិទ្យា​សាស្ត្រ​​និង​អភិ​វឌ្ឍ​នូវ​កំ​រិត​ដែល​ខ្ពស់​ជាង​។

កម្ម​វិធី​បណ្ដុះ​បណ្ដាល​ថ្មី​​​​​នេះ នឹង​​ដាក់​ឱ្យ​ប្រើ​ប្រាស់​នៅ​​​វគ្គ​សិក្សា​បន្ត​ ​​​ដើម​ខែ​កញ្ញា​ឆ្នាំ​២០១៧​ខាង​មុខ។

បក​ប្រែដោយ៖ សុខ​ ខើយ

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន អង្គ​ប្រ​ជុំ​ស្វែង​រក​គំនិត​អភិវឌ្ឍ​កម្មវិធី​បណ្ដុះ​បណ្ដាល​​​មុខ​ជំ​នាញ​អនុបណ្ឌិត​ភាសា​អង់​​គ្លេស​