សាកលវិទ្យាល័យ​ត្រាវិញ​នាំមក​​ឱកាស​សម្រាប់​បេក្ខសិស្ស​ជ្រើស​រើស​មុខ​ជំ​នាញវិជ្ជាជីវៈ

តាម​សេចក្តី​រាយ​ការ​​​ពី​ក្រុម​ប្រឹក្សាភិបាល​ជ្រើស​រើស​និស្សិត​ឆ្នាំ​២០១៧ សាកលវិទ្យាល័យ​ត្រាវិញ​មាន​មុខជំនាញ​សិក្សា​បរិញ្ញាបត្រ​ចំ​នួន​ ៣៧ និង​ជំ​នាញ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​រងចំ​នួន​ ​២៦ លើ​ផ្នែក កសិកម្ម ជលវប្បកម្ម បច្ចេកទេស បច្ចេកវិទ្យា វិទ្យាសាស្ត្រ​សុខភាព ភាសា​បរទេស សេដ្ឋកិច្ច​ ច្បាប់ ភាសា វប្បធម៌ វិចិត្រ​សិល្បៈ​ខ្មែរ​ណាម​បូ គីមី​សាស្ត្រ គរុកោសល្យ៍ គ្រប់​គ្រង​ការិយាល័យ វៀត​ណាម​វិទ្យា បណ្ណាល័យ និង​វិទ្យាសាស្ត្រ​មូលដ្ឋាន។ ក្នុង​នោះ ចំ​នួនដែល​ត្រូវ​​ជ្រើស​រើសនៅ​​កំ​រិត​​បរិញ្ញាបត្រ​មាន ៥ ១០០ និង​ចំ​នួន​បជ្រើស​រើស​កំ​រិត​បរិញ្ញាបត្រ​រង​មាន​១២០០។

tuyen sinh 2017 tvu

ក្រៅ​ពី​មុខ​ជំ​នាញ​ដែល​បាន​​ជ្រើស​រើសនៅ​ឆ្នាំ​២០១៦។ ឆ្នាំ​២០១៧ សាកលវិទ្យាល័យ​ត្រាវិញ​មាន​​មុខ​ជំ​នាញថ្មី​បន្ថែម​ ៧ ទៀតគឺ​៖​ វិទ្យាសាស្ត្រវត្ថុ​ធាតុ គណិតអនុវត្ត បច្ចេកទេស​សាង​សង់​សំ​ណង់​ចរាចរណ៍​ បច្ចេកទេស​បរិស្ថាន វប្បធម៌​វិទ្យា អប់រំ​មតេយ្យ និង​សង្គម​កិច្ច។

នៅ​កំ​រិត​បរិញ្ញាបត្រ​រងក៏​​មាន​មុខ​ជំ​នាញ​ថ្មី ៣ ទៀត​ដែរ​ គឺៈ បច្ចេកវិទ្យា​កាត់​ដេរ សេដ្ឋកិច្ច​គ្រួសារ គ្រប់​គ្រង​សេវាកម្មទេសចរណ៍។

នេះ​ជា​ឱកាស​មាស​សម្រាប់បេក្ខសិស្ស​ជ្រើស​រើស​មុខជំ​នាញ​ដ៏​សម​ស្រប​ក្នុង​រដូវ​​ប្រ​ឡង​ទុតិយភូមិ​ថ្នាក់​ជាតិ​ខាង​មុខ​។

វិធី​ជ្រើស​រើស​ឆ្នាំ​នេះ​ គឺ​អនុវត្ត​តាម​បែប​បទ​ណែ​នាំ​ពី​ក្រ​សួង​អប់រំ​និង​បណ្តុះ​បណ្តាល​។ ក្រៅ​ពី​ជ្រើស​តាម​ពិន្ទុះ​នៃ​ការ​ប្រ​ឡង​ទុតិយភូមិថ្នាក់​ជាតិ នៅ​មាន​ជ្រើស​តាម​ពិន្ទុះ​សិក្សា​សិក្ខាគារិក​។ ចំពោះ​មុខ​ជំ​នាញ​អប់រំ​មតេយ្យនិង​មុខ​ជំ​នាញ​ប្រ​គំ​ឧបករណ៍​តន្ត្រី​ខ្មែរ​បុរាណ​ បេក្ខសិស្ស​ដាក់​ពាក្យ​ចូល​រៀន​តម្រូវ​ប្រ​ឡង​នៅ​មុខ​វិជ្ជា​ទេពកោសល្យផង​ដែរ។

គណៈ​គ្រប់​គ្រង​ជំ​រើស​និស្សិត​បាន​ឱ្យ​ដឹង​ថា៖ យើង​ខ្ញុំ​កំពុង​អនុវត្ត​បណ្តា​សកម្មភាព​ ​ទទួល​សិស្ស​និសិ្សត​មក​ពី​បណ្តា​សាលា​វិទ្យាល័យ​  នៅ​ក្នុង​និង​ក្រៅ​ខេត្ត ចូល​មក​ទស្សនា និង​ប្រឹក្សា​​ការ​ងារ​ជំ​រើស​និសិស្ស។

ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​ទំ​នាក់​ទំ​នង​ សូម​បេក្ខសិស្ស​ និង​អាណាព្យាបាល​ មើល​លើ​គេហទំ​ព័រ

 http://tvu.edu.vn,  http://tuyensinh.tvu.edu.vnhttp://tuvantuyensinh.tvu.edu.vn  ឬតាម​លេខ​ទូរសព្ទ 0743 765535 - 0743 765536  - 074 3 855 944

 

ហ្វីញ​សាង

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន សាកលវិទ្យាល័យ​ត្រាវិញ​នាំមក​​ឱកាស​សម្រាប់​បេក្ខសិស្ស​ជ្រើស​រើស​មុខ​ជំ​នាញវិជ្ជាជីវៈ