គណៈ​កម្មាធិការ​ប្រ​ជា​ជន​ខេត្ត​​ដាក់​​ណុង​​មក​ទស្ស​នា​​និង​បំ​ពេញ​​ការ​ងារ​នៅ​​សាលា​សាកល​វិទ្យា​ល័យ​ត្រា​វិញ​

ថ្ងៃ​ទី​១៥​​​ ​ខែ​កុម្ភៈ​ ​​ឆ្នាំ​២០១៧​​ ​លោក​ស្រី​ ​​តោន​​ ​ធី​ ងុក​ ​ហាញ់​ ​អនុប្រ​ធាន​គណៈ​កម្មាធិការ​ប្រ​ជា​ជន​ខេត្ត​ដាក់​ណុង​រួម​ជា​មួយ​គណៈ​ប្រ​តិ​ភូ​​មក​​ទស្សនា​និង​បំ​ពេញ​​ការ​​ងារ​នៅ​សាកល​វិទ្យា​ល័យ​ត្រា​វិញ​។

lanh-dao-tinh-Dak-Nong-tham-DH-Tra-Vinh

ទទួល​ស្វា​គមន៍​​​ប្រ​តិ​ភូ​មាន​លោក​​ ត្រឹន​ ហ្វាង​ គឹម​ ប្រ​ធានក្រុម​ប្រឹក្សា​​​  ​បណ្ឌិត​​ ង្វៀន​ ​តៀន​ យុង​​ព្រម​ទាំង​លោក​ត្រឹន​ វ៉ាន់​ ត្រុង ជាសាកល​វិទ្យា​ធិ​ការ​រង​ នៃ​សាលា​​​សាកល​វិទ្យា​ល័យ​ត្រា​វិញ​។

នៅ​ក្នុង​អង្គ​ជំ​នួប​លោក​ស្រី​​ តោន​ ធី​ ងុក​ ហាញ់​ បាន​អោយ​ដឹង​អំ​ពី​គោល​បំ​ណង ​​ដែល​លោក​ស្រី​មក​កាន់​ទី​នេះ​គឺ​ដើម្បី​សិក្សា​រៀន​សូត្រ​​យក​​បទ​ពិ​សោធ៍​ក្នុង​ការ​អភិវឌ្ឍ​​​ប្រ​ព័ន្ធ​អប់​រំ​អា​ជីព​និង​ទម្រង់​​​សាកល​វិទ្យា​ល័យ​រងសហគមន៍​​  ​ដើម្បី​យក​ជា​គំ​រូ​ក​សាង​និង​អភិវឌ្ឍ​​សាកល​វិទ្យា​ល័យ​រង​​​សហ​គមន៍ដាក់​ណុង​។

លោក​ស្រី​ ​តោន​​ ​ធី​ ​ង៉ុក​ ​ហាញ់​មាន​ប្រ​សាសន៍​ថា៖“បំ​ពេញ​​ការ​ងារ​​នៅ​សា​កល​​​វិទ្យា​ល័យ​ត្រា​វិញ​លើក​នេះ​ យើង​ខ្ញុំ​​ពិត​ជា​សប្បាយ​រីក​រាយ​យ៉ាង​ខ្លាំង​​ ព្រោះ​ពួក​ខ្ញុំ​​បាន​​ថ្នាក់​ដឹក​នាំ​​នៃ​សាកល​វិទ្យា​ល័យ​ត្រា​វិញ​ទទួល​ស្វាគមន៍​យ៉ាង​កក់​ក្ដៅ​​ និង​ថែម​ទាំង​បាន​ស្វែង​យល់​​ច្បាស់​អំ​ពី​ទម្រង់​​សាកល​វិទ្យា​ល័យ​រងសហគមន៍​​​ដែល​ជា​ទម្រង់​បណ្ដុះ​បណ្ដាល​​ច្រើន​កំ​រិត​  ​ច្រើន​មុខ​ជំ​នាញ​​ ​ជា​ទម្រង់​សិក្សា​មួយ​ជី​វិត​ដែល​​សាកល​វិទ្យា​ល័យ​ត្រា​វិញ​អនុ​វត្ត​​ជោគ​ជ័យជា​ច្រើន​ឆ្នាំ​កន្លង​​​ ។

ក្នុង​រយៈកាល​ប្ដូរ​យោ​បល់​រវាង​ភាគី​ទាំង​ពីរ​ គណៈ​ប្រ​តិ​ភូ​ដាក់​ណុង​បាន​ស្ដាប់​របាយ​ការណ៍​នៃ​សាកល​វិទ្យា​ល័យ​ត្រា​វិញ​អំ​ពី​ភាព​ខុស​គ្នា​រវាង​ទម្រង់​​​សាកល​វិទ្យា​ល័យ​រង​សហគមន៍​និង​បណ្ដា​ទម្រង់​ដទៃ​ទៀត។​ ​ការ​រីក​ចំ​រើន​បណ្ដាញ​សាកល​វិទ្យា​ល័យ​រង​សហគមន៍​នាំ​មក​គុណ​ប្រ​យោជន៍​​ដល់​សហគមន៍​ ​ ពិ​សេស​​គឺ​ការ​​​​ក​កើត​និង​រីក​ចំ​រើន​របស់​សាកល​វិទ្យា​ល័យ​ត្រា​វិញ។

លោក​ត្រឹន​ ​ហ្វាង​ គឹម​ ​ប្រ​ធាន​ក្រុម​ប្រឹក្សា​ថ្លែងថា​៖​ ​“ដាក់​ណុង​មាន​​ភាព​ងាយ​ស្រួល​ជាង​សា​កល​​​វិទ្យា​ល័យ​ត្រា​វិញ​​ ​ ​​មាន​​សម្ភរៈ​ឧបទេស​គ្រប់​គ្រាន់​ជាង​។​ ​ជា​មួយ​នឹង​ភាព​ងាយ​ស្រួល​ទាំង​អស់​នោះ​ ​ដាក់​ណុង​ច្បាស់​ជា​​កសាង​បាន​​សាកល​វិទ្យា​ល័យ​រង​សហគមន៍​ក្នុង​រយៈ​ពេល​ខ្លីខាង​មុខ​ ប៉ុន្តែ​​ដាក​ណុង​ត្រូវ​មាន​ការ​ចុះ​សម្រុងគ្នា​​នៃ​ថ្នាក់​ដឹក​នាំ​ ​ ​ជំរុញ​អោយ​មាន​ការ​រីក​ចំ​រើន​ជា​លំដាប​​​ ​ និង​​កំណត់​គោល​​ដៅច្បាស់លាស់​​ ​   ​​ជំ​ហាន​ដំ​បូង​ ដាក់​ណុង​ត្រូវ​តែ​មាន​ការ​ជំ​នួយ​ពី​ថ្នាក់​​ដឹក​នាំ​ខេត្ត​​ ​ ​ហើយ​​មាន​គោល​នយោ​បាយ​ត្រឹម​ត្រូវ​ដើម្បី​អូស​ទាញ​ធន​ធាន​មនុស្ស​ខាង​ក្រៅ​។ ​លោក​ជឿ​ជាក់​ថា​ដាក់​ណុង​នឹង​សម្រេច​បាន​ជោគ​ជ័យ​ជា​មួយ​ការ​ខិត​ខំ​របស់​ខេត្ត​ទាំង​មូល”។

បណ្ឌិត​ ​ង្វៀន​ តៀន​ យុង​និយាយ​ថា​៖ ​ដើម្បី​ក​សាង​សាកលវិទ្យា​ល័យ​រង​សហគមន៍​មួយ​មុន​ដំ​បូង​ត្រូវ​កំ​ណត់​ទម្រង់​ ​​ ​ស្វែង​យល់​តម្រូវ​ការ​ទី​ផ្សារ ​​ ​  ​មុខ​ជំនាញណា​ដែល​ជា​តម្រូវ​ការ​របស់​សហគមន៍​ ​ហើយ​ដាក់​ចេញ​កម្មវិធី​បណ្ដុះ​បណ្ដាល​ ​ជ្រើស​រើស​កង​ជួរ​គ្រូ​បង្រៀន​​និង​បង្កើត​បណ្ដា​គ្រឹះ​ស្ថាន​ឆ្លើយ​តប​ទៅ​នឹង​កម្ម​វិធី​បណ្តុះ​បណ្តាល។ ​សាកល​វិទ្យា​ល័យ​ត្រា​វិញ​នឹង​ជំ​នួយ​អស់​ពី​សមត្ថ​ភាព​​។ ​នេះ​គឺ​ជា​បញ្ហា​មួយ​សំ​ខាន់​ នៅ​ក្នុង​រយៈ​ពេល​ខ្លី​នេះ​មិន​អាច​​ពិភាក្សា​បាន​គ្រប់​បញ្ហា​នោះ​ទេ​ ​ហេតុ​នេះ​ដើម្បី​ទទួល​បាន​លទ្ធផល​ល្អ​ប្រ​សើរ​​ជាង​នេះ​ ​ភាគី​ទាំង​ពី​នឹង​បន្ត​ការ​ប្ដូរ​យោ​បល់​នៅ​ពេល​​អនុវត្ត​ផែន​ការ​។

ពេល​បញ្ចប់​ការ​ពិភាក្សា​​ ​​ ​គណៈ​ប្រតិភូ​ទៅ​ទស្សនា​នៅ​បណ្ដា​គ្រឹះ​ស្ថាន​បណ្ដុះ​បណ្ដាល​​ ​​​​ រោង​អនុវត្ត​និង​អន្តេវា​សិក​ដ្ឋាន​នៃ​សាកល​វិទ្យា​ល័យ​ត្រា​វិញ​។

ba-Ton-Thi-Ngoc-Hanh

​បក​ប្រែដោយ៖ សុខ ខើយ