វិទ្យា​ស្ថាន​បច្ចេកវិទ្យា​អា​ស៊ី​បំ​ពេញ​ការ​ងារ​​នៅ​សាកល​វិទ្យា​ល័យ​ត្រា​វិញ​​

ថ្ងៃ​ទី​២១​ខែ​កុម្ភៈ​ឆ្នាំ​២០១៧​ សាកល​វិទ្យា​ល័យ​ត្រា​វិញ​​និង​វិទ្យា​ស្ថាន​បច្ចេក​វិទ្យា​អា​ស៊ី​​បាន​ចុះ​កិច្ច​ព្រម​ព្រៀង​​លើ​វិស័យ​កម្មវិធី​បណ្ដុះ​បណ្ដាល​អនុ​បណ្ឌិត​ជំ​នាញ​អំ​ពី​ការ​បន្សុំា​នឹង​ការ​ផ្លាស់​ប្ដូរ​អាកាស​ធាតុ។

Vien-Cong-nghe-Chau-A---DH-Tra-Vinh

មាន​ប្រ​សាសន៍​នៅ​ក្នុង​អង្គ​ប្រ​ជុំ​​​ ​បណ្ឌិត​ ង្វៀន​ ​តៀន​​ ​យុង​ ​​ទទួល​ស្វា​គមន៍​បណ្ឌិត​​ ​​ ​William​​​ ​Swieczek​ ​ ​នាយក​​​នៃ​​​​AITVN​​ ​និង​បណ្ដាអ្នក​​តំ​ណាង​មក​ពី​AITVN​។​ ​​បណ្ឌិត​ង្វៀន​ ​តៀន​​ ​យុង​​ ថ្លែង​អំ​ណរគុណ​ដល់​​​ ​AITVN​​ ​​​ដែល​បាន​សហការ​ព្រម​ទាំង​ជំនួយ​​យ៉ាង​សកម្ម​ដល់​សា​កល​វិទ្យា​ល័យ​ត្រា​វិញ​​ក្នុង​បណ្ដា​វិ​ស័យ​​បណ្ដុះ​​បណ្ដាល​​ធន​ធាន​មនុស្ស​​​​​ក្នុង​រយៈ​ពេល​កន្លង​​។

ភាគី​ទាំង​ពី​បាន​ពិ​គ្រោះ​យោ​បល់​​ ​ផ្ដល់​​​មតិ​អំ​ពី​បញ្ហា​បណ្ដុះ​បណ្ដាល​អនុ​បណ្ឌិត​ជំ​នាញ​​អំ​ពីការ​បន្សុំានឹង​ការ​ផ្លាស់​ផ្ដូរ​អាកាស​ធាតុ​​​​​​​ដែល​​បណ្ឌិត​ William Swieczek​​ ​បាន​ធ្វើ​ការ​បក​ស្រាយខាង​លើ។​ ​​គោល​ដៅ​នៃ​កម្ម​វិធី​បណ្ដុះ​បណ្ដាល​​នេះ​​គឺ​ដើម្បី​បើក​បង្ហាញ់​​បញ្ហា​​ដែល​បណ្ដា​ខេត្ត​នៅ​វាល​រាប​ទន្លេ​គឺវ​ឡុង​​កំ​ពុង​ប្រ​ឈម​មុខ​ ​ជា​ពិ​សេស​គឺ​​បណ្ដាបញ្ហា​​ឥទ្ធិពល​របស់​អា​កាស​ធាតុ​ដល់​ប្រ​ភព​ទឹក​​​​ ​ការ​ផលិត​កសិកម្ម​​ ​និង​គ្រោះ​​រាំង​ស្ងួត​។​

លោក​បណ្ឌិត​ William Swieczek​ ​​​ បញ្ជាក់​​​ថា​ ​ AITVN​នឹង​បន្ត​ជំ​នួយ​​សាកល​វិទ្យា​ល័យ​ត្រា​វិញ​ក្នុង​​​រយៈ​កាល​អនុវត្ត​កម្ម​វិធី​បណ្ដុះ​បណ្ដាល​​​ហើយ​នឹង​មាន​គម្រោង​ឧបត្ថម្ភ​អាហារូប​ករណ៌​ទាំង​ស្រុង​​ដល់​​​សិក្ខា​កម្ម​​សាកល​វិទ្យា​ល័យ​ត្រា​វិញ​​នៅ​វិទ្យា​ស្ថាន​បច្ចេកវិទ្យា​អាស៊ី​នៅ​ប្រ​ទេស​ថៃ​។

ក្នុង​កិច្ច​​​​ពិភាក្សា​នេះ​​​ ​បណ្ដា​តំ​ណាង​របស់​ AITVN​ ​បាន​ស្ដាប់​​របាយ​ការណ៍​វិទ្យា​សាស្ត្រមាន​ប្រធាន​បទ​​ស្ដី​អំ​ពី​​​​ ​“ឥទ្ធិ​ពល​នៃ​ការ​ជ្រាប​ប្រៃ​​ដល់​កសិផល​​ខេត្ត​ត្រា​វិញ”​​ បក​ស្រាយ​ដោយ​បណ្ឌិត​​​ ​ត្រឿង​​ ​វ៉ាន់​​ ហីវ​ ​និង​​​អត្ថ​​បទ​ស្ដី​ពី​​​​ ​“ផលិត​​ ​​ ​spriulia​​ ​មក​ពី​ទឹក​សំ​ណល់​​​ចិញ្ចឹម​ត្រី​ផ្ទក់​”​ ​​​របស់​​បណ្ឌិត​​​ ​ផាម​ គឹម​ ​ឡុង​​ ​និង​អនុ​បណ្ឌិត​​​ ​យឿង​​​​ ​ហ្វាង​ ​អ្វញ់​​ ​។

Vien-Cong-nghe-Chau-A-DH-Tra-Vinh-tai-cuoc-hop

បក​ប្រែដោយ៖​ សុខ​ ខើយ